Trending now

អំណោយទាំងខាងសម្ភារៈនិងស្មារតីជូនដល់បងប្អូនប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តកំពត

08:46 | 15/04/2021 ឌីណា

យុគសម័យ - ដោយសាររាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យធ្វើដំណើរពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់នឹងហានិភ័យឆ្លងជំងឺកូវីដ ១៩ អគ្គកុងស៊ុល​បានផ្ទេរប្រាក់និងសម្របសម្រួលជាមួយ​គណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាម នៅតាមខេត្តនានា នៅក្នុងតំបន់ទទួលបន្ទុក​ ដើម្បី ទិញអំណោយសម្រាប់គ្រួសារមានដើមកំណើតវៀតណាមដែលមានកាលៈទេសៈពិបាកបំផុត មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ពិធីបើកថ្នាក់រៀនភាសាខ្មែរសម្រាប់ប្រជនជាតិមានដើមកំណើតវៀតណាម នៅខេត្តកំពត ពិធីបើកថ្នាក់រៀនភាសាខ្មែរសម្រាប់ប្រជនជាតិមានដើមកំណើតវៀតណាម នៅខេត្តកំពត
កសាងគំរោងវិនិយោគដើម្បីអភិវឌ្ឍទេសចរណ៍នៅខេត្តកំពត កសាងគំរោងវិនិយោគដើម្បីអភិវឌ្ឍទេសចរណ៍នៅខេត្តកំពត

នៅថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២១ គណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមនៃខេត្តកំពត បាន​សម្របសម្រួលជាមួយសាខា​របស់ក្រុមហ៊ុន​មិត្តហ្វូន នៅក្នុងខេត្តនេះ បានរៀបចំពិធីប្រគល់​អំណោយដល់គ្រួសារ ដែលមានស្ថានភាព​លំបាក នៅក្នុងខេត្តនេះ។ ក្នុងចំណោមអំណោយនេះ មានទាំងអំណោយខាង​សម្ភារៈនិងស្មារតីរបស់គណៈកម្មាធិការប្រតិបត្តិការនៃសមាគមន៍ខ្មែរ - វៀតណាម​និងសប្បុរសជនក្នុងខេត្ត។

អំណោយទាំងខាងសម្ភារៈនិងស្មារតីជូនដល់បងប្អូនប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តកំពត

លោក Thieu Van Nam នាយកសាខាមិត្តហ្វូនខេត្តកំពត (អាវក្រហមទីពីរ​ ពីស្តាំ) បានចូលរួមយ៉ាងសប្បាយរីករាយក្នុងសកម្មភាពដែលរៀបចំឡើង ដោយសមាគមខ្មែរ - ​វៀតណាមនៃខេត្ត។

លោក Hoang Duc Ha (ជួនសីហា) ប្រធានសមាគម ខ្មែរ - វៀតណាមនៃ​ខេត្តកំព តបានមានប្រសាសន៍ថា នៅថ្ងៃទី ១០ ខែមេសា គណៈកម្មាធិការប្រតិបត្តិការបាន​ជួបជុំនិងប្រគល់អំណោយជូនដល់គ្រួសារចំនួន​ ៣០ គ្រួសារ​ ក្នុងនោះ គ្រួសារក្រីចំនួន ១០ ទទួលបានថវិការ ១០០,០០០ រៀល / គ្រួសារ គ្រួសារចំនួន ២០ គ្រួសារផ្សេងទៀត ទទួលបានថវិការ ៥០,០០០ រៀល / គ្រួសារ។

សាខាក្រុមហ៊ុនក្រុមហ៊ុនមិត្តហ្វូនខេត្តកំពតនឹងជួយឧបត្ថម្ភអង្ករចំនួន ៥០០ គីឡូក្រាម ។ គណៈកម្មាធិការប្រតិបត្តិបានឯកភាពនូវការគាំទ្រគ្រួសារក្រីក្រចំនួន ១០ គ្រួសារ ទទួលអង្ករចំនួន ២០ គឡូក្រាម/គ្រួសារ។ គ្រសារចំនួន ២០ ទៀតនៅសល់ ទទួលអង្ករ ១០ គីឡូក្រាម/គ្រួសារ។ ចំណែកអង្ករនៅសល់​របស់ក្រុមហ៊ុនមីត្តហ្វូន បានប្រគល់ដល់គ្រួសារចំនួន ៥​ នៅខេត្តកែប ដូច្នេះ​គ្រួសារនីមួយៗទទួលបានអង្ករចំនួន ១០ គីឡូក្រាម ។

អំណោយទាំងខាងសម្ភារៈនិងស្មារតីជូនដល់បងប្អូនប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តកំពត
ការប្រគល់អំណោយជូនដល់គ្រួសារមួយ ក្នុងខេត្ត​កំពត។

នាថ្ងៃទី ១៣ ខែមេសា គណៈកម្មាធិការ​នៃសមាគមខ្មែរ - វៀតណាម និង សាខាក្រុមហ៊ុនមិត្តហ្វូ​ននៃខេត្ត​កំពត បាន​រៀបចំកម្មវិធីប្រ​គល់​អំណោយជូនដល់​គ្រួសារ​ដែល​ពោលខាងលើក្នុងខេត្ត​កំពត ។ រីឯ បងប្អូន​រស់នៅខេត្តកែប​នឹងមក​ដល់និង​ទទួលអំណោយ​ នៅផ្ទះ​លោក​ Hoang Duc Ha។ ​

ឌីណា

faceboook ngocly.vu

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤