Trending now

កំពត កែប និងតាកែវ នៅតែជាទិសដៅទេសចរណ៍សំខាន់ក្នុងបរិបទកូវីដ-១៩

10:43 | 15/09/2021 ឌីណា

ចុងសប្តាហ៍ទី២ខែកញ្ញា មានទេសចរប្រមាណ ៦ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ១ពាន់នាក់ បានដើរកម្សាន្តក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រៅពីរាជធានីភ្នំពេញ មានខេត្តចំនួន៣ ដែលនៅក្បែររាជធានីភ្នំពេញ មានភ្ញៀវទេសចរច្រើនទៅកម្សាន្ត ក្នុងនោះមានខេត្តកំពត កែប និងខេត្តតាកែវ។ ចំណែកខេត្តកណ្ដាល បាត់ដំបង និងកំពង់ស្ពឺ មិនមានទិន្នន័យភ្ញៀវទេសចរ ព្រោះមន្ទីរទេសចរណ៍ខេត្តនីមួយៗ មិនទាន់អនុញ្ញាតឱ្យបើករមណីយដ្ឋានទទួលភ្ញៀវ។

​កែប​នឹង​ក្លាយ​​តំបន់​ទេសចរណ៍​លំហែកាយលំដាប់​ខ្ពស់​គ្មាន​កាស៊ីណូ និង​រោងចក្រ​ ​កែប​នឹង​ក្លាយ​​តំបន់​ទេសចរណ៍​លំហែកាយលំដាប់​ខ្ពស់​គ្មាន​កាស៊ីណូ និង​រោងចក្រ​
ទីក្រុង​កំពត បាត់ដំបង​និង​ក្រចេះ​ត្រូវ​អភិវឌ្ឍ ឲ្យក្លាយ​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ទី​២ ទីក្រុង​កំពត បាត់ដំបង​និង​ក្រចេះ​ត្រូវ​អភិវឌ្ឍ ឲ្យក្លាយ​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ទី​២

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួង ថា ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងចុងសប្តាហ៍ទី២ ខែកញ្ញានេះ មានការកើនឡើងជាង២៤ភាគរយ បើធៀបនឹងចុងសប្តាហ៍ទី១នៃខែកញ្ញា។ ដ្បិតមានការកើនឡើង ប៉ុន្តែលោក ថោង ខុន ថាចរន្តភ្ញៀវទេសចរ មិនទាន់មានច្រើនខ្លាំងនោះទេ ដោយសារតំបន់ខ្លះនៅបន្តរឹតត្បិតការធ្វើដំណើរ។

កំពត កែប និងតាកែវ នៅតែជាទិសដៅទេសចរណ៍សំខាន់ក្នុងបរិបទកូវីដ-១៩
ភ្ញៀវទេសចរលេង​កម្សន្តនៅ​គោលដៅទេសចរមួយ។

បើតាមទិន្នន័យពីក្រសួងទេសចរណ៍ ថ្ងៃទី១២-១៣ កញ្ញាកន្លងទៅ រាជធានីភ្នំពេញ មានទេសចរចំនួន ១៨ ៨៤៦នាក់។ ចំណែកខេត្តចំនួន៥ ដែលមានទេសចរ ទៅកម្សាន្តច្រើនក្នុងនោះខេត្តកំពត ១៧ ៧២១នាក់, កែប ៧ ៥៧០នាក់, តាកែវ ៣,៧៣៦ នាក់, ព្រះសីហនុ ៣ ៣៨៤នាក់ និងខេត្តពោធិ៍សាត់ មានទេសចរចំនួន ៣ ២៥៨នាក់។

ដោយឡែកខេត្តចំនួន៥ផ្សេងទៀតមានភ្ញៀវទេសចរតែជាង ១០០នាក់ប៉ុណ្ណោះបានដើរកម្សាន្ត ក្នុងនោះខេត្តសៀមរាបមានទេសចរចំនួន ១៩៤នាក់, ខេត្តឧត្តរមានជ័យមានមាន ១៨៥នាក់, ព្រះវិហារ ១៧១នាក់, រតនគិរី ១៤៧នាក់ និងក្រចេះ១២៤នាក់ ។ ដោយឡែកខេត្តកណ្ដាល កំពង់ស្ពឺ និងបាត់ដំបង ដែលជាខេត្តសក្តានុពលទេសចរណ៍ បែជាមិនមានទិន្នន័យភ្ញៀវទេសចរទេក្នុងចុងសប្តាហ៍ទី២ ខែកញ្ញាកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍បានឱ្យ មន្ទីរទេសចរណ៍តាមខេត្តនីមួយៗពិនិត្យមើលការរៀបចំរមណីយដ្ឋាន ឱ្យស្របតាមស្តង់ដាសុវត្ថិភាព SOP។ រមណីយដ្ឋានដែលគោរព និងអនុវត្តស្តង់ដាសុវត្ថិភាព SOP ទើបអាចដំណើរការរមណីយដ្ឋានឡើងវិញបាន៕

ឌីណា

Thmey Thmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍