នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ មិថុនាកន្លងមកថា ខេត្តកែបមានហេរដ្ឋាចរនាសម្ព័ន្ធល្អ ក្នុងការទាក់ទាញការវិនិយោគ តែយ៉ាងណាក៏ដោយខេត្តនេះក៏មានផលវិជ្ជមានខ្លះដែរដូចជាមានប្រជាពលរដ្ឋរស់នៅតិច ជាតំបន់អភិវឌ្ឍន៍ថ្មី ព្រោះថាបើចង់វិនិយោគលើវិស័យរមណីយដ្ឋាន គេត្រូវការអលចនទ្រព្យ បច្ចេកវិទ្យា និងប្រជាពលរដ្ឋរស់នៅទីនោះ។
![]() |
![]() |
![]() |
កែបនឹងក្លាយតំបន់ទេសចរណ៍លំហែកាយលំដាប់ខ្ពស់គ្មានកាស៊ីណូ និងរោងចក្រ |
កែបៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹងថា ការរៀបចំផែនការរបស់រដ្ឋាភិបាល ដើម្បីដាក់ខេត្តកែបជាតំបន់ទេសចរណ៍លំហែរកាយកម្រិតខ្ពស់ ដោយមិនតម្រូវឲ្យមានកាស៊ីណូ និងរោងចក្រ សហគ្រាសនឹងជួយអភិវឌ្ឍន៍សក្តានុពលក្នុងវិស័យអចលនទ្រព្យ។
![]() |
កែបនឹងក្លាយតំបន់ទេសចរណ៍លំហែកាយលំដាប់ខ្ពស់គ្មានកាស៊ីណូ និងរោងចក្រ |
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ មិថុនាកន្លងមកថា ខេត្តកែបមានហេរដ្ឋាចរនាសម្ព័ន្ធល្អ ក្នុងការទាក់ទាញការវិនិយោគ តែយ៉ាងណាក៏ដោយខេត្តនេះក៏មានផលវិជ្ជមានខ្លះដែរដូចជាមានប្រជាពលរដ្ឋរស់នៅតិច ជាតំបន់អភិវឌ្ឍន៍ថ្មី ព្រោះថាបើចង់វិនិយោគលើវិស័យរមណីយដ្ឋាន គេត្រូវការអលចនទ្រព្យ បច្ចេកវិទ្យា និងប្រជាពលរដ្ឋរស់នៅទីនោះ។
![]() |
កែបនឹងក្លាយតំបន់ទេសចរណ៍លំហែកាយលំដាប់ខ្ពស់គ្មានកាស៊ីណូ និងរោងចក្រ |
លោកស្រីបន្តថា ដីនៅក្នុងខេត្តកែបនាពេលបច្ចុប្បនុ្ន មានតម្លៃចន្លោះ ៥០០ ទៅ១០០០ ដុល្លារសហរដ្ឋអាមេរិកចំណែកតំបន់ពាណិជ្ជកម្ម តែដីសម្រាប់សាងសង់លំនៅឋានមានតម្លៃចន្លោះ៥០ ទៅ៣០០ដុល្លារសហរដ្ឋអាមេរិក។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា ខេត្តកែបជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ហើយក៏កំពុងទាមទារឱ្យមានការរៀបចំ និងអភិវឌ្ឍក្នុងវិស័យទេសចរណ៍បន្ថែមទៀត។
លោកស្រីបានបន្តទៀតថា “បើទោះជារាជរដ្ឋាភិបាល សម្រេចមិនឱ្យមានរោងចក្រ និងមណ្ឌលកម្សាន្តកាស៊ីណូយ៉ាងណាក៏ដោយ ក៏ខេត្តមួយនេះនៅតែមានសក្ដានុពលផ្នែកអចលនទ្រព្យដដែល”។
![]() |
កែបនឹងក្លាយតំបន់ទេសចរណ៍លំហែកាយលំដាប់ខ្ពស់គ្មានកាស៊ីណូ និងរោងចក្រ |
លោកស្រីតាំង ហួរបានបន្តទៀតថា ជារៀងរាល់ឆ្នាំ តម្លៃអចលនទ្រព្យ និងវិស័យដីធ្លីនៅក្នុងខេត្តមួយនេះ មានការកើនឡើងជាប្រចាំ។ ការកើនឡើងនូវតម្លៃដីនៅក្នុងខេត្តនេះគឺមិនស្មើគ្នានោះទេ ដែលវាអាស្រ័យទៅតាមស្ថានភាពទីតាំង និងទំហំដី។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានឱ្យដឹងកន្លងមកនេះថា រាជរដ្ឋាភិបាល បានសម្រេចឱ្យក្រសួង ទេសចរណ៍ដឹកនាំការសិក្សា អំពីការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រមួយរបស់កម្ពុជា ឱ្យក្លាយទៅជា «តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់» សំដៅទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។ឯកឧត្តមបានបន្តថា ការអភិវឌ្ឍខេត្តកែប ឱ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់នេះ គឺរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក៏ដូចជារមណីដ្ឋានទេសចរណ៍នានាផងដែរ ប៉ុន្តែអាចនឹងមិនមានការបង្កើតឱ្យមាន «កាស៊ីណូ» និងរោងចក្រសហគ្រាសឡើយ។
![]() |
ក្រសួងទេសចរណ៍ក៏បានលើកទឹកចិត្ត ឱ្យមានការបង្កើតលំនៅដ្ឋានទី២ សម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ឬចូលនិវត្តន៍នៅខេត្តកែបនេះផងដែរ ដើម្បីឱ្យពួកគេពន្យារពេលក្នុងការទស្សនា និងស្នាក់នៅក្នុងរយៈពេលយូរក្នុងប្រទេសកម្ពុជា ដែលជំរុញឱ្យពួកគេមានការចំណាយច្រើន។
ក្រៅពីគម្រោងអភិវឌ្ឍន៍ខេត្តកែប ទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ រាជរដ្ឋាភិបាលក៏បានសម្រេចលើការសិក្សារៀបចំ «ខេត្តកំពតទៅជាតំបន់ទេសចរណ៍វប្បធម៌បេតិកភណ្ឌ និងកសិទេសចរណ៍» ក្នុងពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិមួយ ក្នុងគម្រោងកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ ដែលអាចនឹងបញ្ចប់នៅដើមឆ្នាំ២០២០ ខាងមុខផងដែរ៕
Cambodiatrip/Thmeythmey
មតិពីមិត្តអ្នកអាន