Trending now

ទេសចរ​ខ្មែរ​កាន់តែច្រើន ជួល​មគ្គុទ្ទេសក៍​ទេសចរណ៍ ពេល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ​

17:24 | 13/07/2020 (បូកសរុបដោយឌីណា)

ឥទ្ធិពលនៃមេរោគផ្លូវដង្ហើម កូវីដ១៩ បានសម្លាប់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាស្ទើរតែទាំងស្រុង គ្រាន់តែរយៈពេលពី២ទៅ៣ខែប៉ុណ្ណោះ ខណៈប្រទេសនេះរំពឹងខ្លាំងទៅលើទេសចរអន្តរជាតិ។ ទោះយ៉ាងណា ការរើបំរះរបស់វិស័យនេះពីគំនាបកូវីដ១៩ ត្រូវបានជំនួសដោយការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងស្រុក។

មគ្គុទ្ទេសក៍​ទេសចរម្នាក់រចាំ​ប្រាសាទអង្គរវត្ត។ (រូបថត៖ Thmey Thmey.com)

វិបត្តិ​កូ​វីដ​១៩ ធ្វើឱ្យប៉ះពាល់​ដល់​ការងារ​មគ្គុទ្ទេសក៍​ទេសចរណ៍ រាប់ពាន់នាក់​។ ក្នុង​កាលៈទេសៈ​នេះ មគ្គុទ្ទេសក៍​មួយចំនួន បាន​ងាក​ទៅ​ប្រក​បរបរ​ផ្សេង ដើម្បី​ដោះស្រាយ​ជីវភាព ខ្លះ​ក៏​បន្ត​អាជីព​នេះ ដោយ​ឱកាស​លើ​ទេសចរ​ជនជាតិខ្មែរ​។​

ប្រាសាទអង្គរវត្ត​ជា​និមិត្តរូប​ដ៏​រុងរឿង​នៃ​ព្រលឹង​ជាតិ​របស់​ប្រជាជន​កម្ពុជា​។ ទង់ជាតិ​នៅ​ក្នុង​របប​មុន​ៗ ក៏​ដូច​ទង់ជាតិ​នៃ​របប​យើង​បច្ចុប្បន្ន​សុទ្ធតែ​មាន​រូប​ប្រាសាទ​អង្គរ​វត្ត​​ទាំងអស់ ។ ប្រាសាទអង្គរវត្ត គឺជា​អច្ឆរិយវត្ថុ​ដ៏​កម្រ​មួយ​របស់​មនុស្សជាតិ ព្រោះ​ជា​ស្នាដៃ​កំពូល​មួយ​ខាង​ស្ថាបត្យកម្ម​របស់​មនុស្ស ។

លោក ឆាយ ឈៀ​ត ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស ប្រចាំ​ប្រាសាទអង្គរវត្ត​។ ពីមុន មានតែ​ទេសចរ​បរទេស​ប៉ុណ្ណោះ ដែល​ជួល​សេវាកម្ម​មគ្គុទ្ទេសក៍​រប​ស់លោក ឆាយ ឈៀ​ត ពេល​ពួកគេ​ចង់ដឹង​រឿងរ៉ាវ​នានា​ក្នុង​ប្រាសាទអង្គរវត្ត​។ តែ​បច្ចុប្បន្ននេះ ទេសចរ​ក្នុងស្រុក ក៏​ចង់ដឹង​ប្រវត្តិ​ប្រា​សា ទ នេះដែរ​។​

​កំពុង​អង្គុយ​នៅក្រោម​ម្លប់​ដើមឈើ​ចំណាស់ មុខ​ប្រាសាទអង្គរវត្ត លោក ឆាយ ឈៀ​ត ប្រាប់ថា ពលរដ្ឋ​ខ្មែរ​មួយចំនួន ដែលមាន​ជីវភាព​សមរម្យ ជួល​សេវាកម្ម​លោក ដើម្បី​បកស្រាយ​ប្រវត្តិសាស្ដ្រ​នានា ទាក់ទង​នឹង​អង្គរវត្ត​។ លោក​ប្រាប់ថា ថ្ងៃ​ខ្លះ​លោក​អាច​នាំ​ភ្ញៀវ​បាន​២ ទៅ​៣​ក្រុម នៅ​ថ្ងៃ​ធម្មតា និង​ ៤ ទៅ​៥​ក្រុម នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​ក្នុង​មួយក្រុម លោក​អាច​រកបាន​១០​ដុល្លារ បើ​ធៀប​នឹង​ដើរ​ភ្ញៀវ​បរទេស ដែល​លោក​ធ្លាប់​ជូន​បាន ១៥​ដុល្លារ​។​

​លោក ឆាយ ឈៀ​ត មើលឃើញថា ភ្ញៀវទេសចរ​ជាតិ​មួយចំនួន បានបង្ហាញ​ការចង់​ដឹង​ប្រវត្តិ​ប្រា សាទ ដែល​ពីមុន​មានតែ​ទេសចរ​បរទេស​ប៉ុណ្ណោះ​។ មគ្គុទ្ទេសក៍​រូបនេះ​ប្រាប់ថា​៖« ខ្មែរ​មក​ប្រាសាទ គួរតែមាន​មគ្គុទ្ទេសក៍ ព្រោះ​ខ្លះ​ដើរ​មើល​ច្រើនដង តែ​អត់​ដឹង​សូម្បី​ព្រះរាជា​ដែល​កសាង​ប្រាសាទ​នោះ គួរតែ​ស្វែងយល់​ប្រវត្តិសាស្ដ្រ​ឱ្យ​ច្រើន ព្រោះ​ជា​ប្រាសាទ​យើង​»៕


(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤