Trending now

អភិបាល​ខេត្ត​៖ ខេត្ត​កែប​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​

08:09 | 07/05/2020

​អភិបាលខេត្ដ​កែប លោក កែន សត្ថា បាន​ឲ្យ​ដឹងថា ការ​អភិវឌ្ឍ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទេសចរណ៍​និង​សន្តិសុខ​សាធារណៈ​ក្នុង​ខេត្ត​ដែល​ជាប់​ឆ្នេរសមុទ្រ​នេះ​មានដំណើរ​ការ​រលូន​ចាប់តាំងពី​វា​ត្រូវបាន​បង្កើតជា​ខេត្ត​ដាច់ដោយឡែក​ពី​ខេត្តកំពត​ក្នុង​ឆ្នាំ ២០០៨ ។​

អភិបាលខេត្ដ​កែប លោក កែន សត្ថា

ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​អង្គារ​នៅ​ភ្នំពេញ លោក កែន ស​ត្ថា បាន​និយាយថា វិស័យ​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​កែប​ធ្លាប់បាន​ស្គាល់​ភាពចុះ​ខ្សោយ​នៅ​ឆ្នាំ ១៩៩៨ ។​

​លោក​ថ្លែងថា​៖ «​យើង​បានឃើញ​ការរីកចម្រើន​ដ៏​អស្ចារ្យ​នៅ​ខេត្ត​កែប​ក្នុង​រយៈពេល ២២ ឆ្នាំ​កន្លងមកនេះ​។ បច្ចុប្បន្ន​ខេត្ត​របស់​យើង​បាន​ក្លាយជា​ទិសដៅ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​»​។​

​លោក​បាន​គូសបញ្ជាក់​ពី​សមិទ្ធិផល​នានា​របស់​រដ្ឋាភិបាល​រួមមាន​ការបង្កើត​សាលារៀន​ចំនួន ៩១ នៅ​ទូទាំង​ស្រុក​និង​ឃុំ​សង្កាត់ សហគ្រាស​ពាណិជ្ជកម្ម​ចំនួន ១៥៣ ដែលមាន​និ​យោ​ជិ​ក ១ ២៤៣ នាក់ និង​សណ្ឋាគារ​ផ្ទះសំណាក់​និង​រមណីយដ្ឋាន​ចំនួន ៩២ ។​

​ទាក់ទង​នឹង​ការងារ​សាធារណៈ​និង​ការអភិវឌ្ឍ​ជនបទ លោក កែន ស​ត្ថា បាន​និយាយថា ផ្លូវ​ដែល​លាតសន្ធឹង​សរុប ៤៦,០៥ គីឡូម៉ែត្រ​ត្រូវបាន​សាងសង់​នៅក្នុង​ខេត្ត រួមមាន​ផ្លូវ​បេតុង​ជិត ២ គីឡូម៉ែត្រ ផ្លូវ​ជនបទ​ជាង ៧ គីឡូម៉ែត្រ​និង​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង ៦ គីឡូម៉ែត្រ​។​

​លោក​បាន​បន្ថែមថា​ប្រព័ន្ធធារាសាស្ត្រ​ចំនួន ៣១ មាន​ប្រវែង ៤៣ គីឡូម៉ែត្រ​ត្រូវបាន​សាងសង់​ដោយមាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ការដាំដុះ​កសិកម្ម​ទាំង​រដូវប្រាំង​និង​រដូវវស្សា​។ ទាក់ទង​នឹង​សន្តិសុខ​សាធារណៈ​វិញ លោក កែន ស​ត្ថា​បាន​និយាយថា អាជ្ញាធរ​ក្នុង​ឆ្នាំកន្លងមក​បាន​បំពេញភារកិច្ច​របស់ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​របស់​ប្រជាជន​។​

​ជា​ចុងក្រោយ​លោក​បានកត់សម្គាល់​ឃើញ​ថា​មានការ​កើនឡើង​ចំនួន ៤,២៤ ភាគរយ​កាល​នៃ​វិស័យ​ទេសចរ​កាលពី​ឆ្នាំមុន​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៨ ជាមួយនឹង​តួលេខ​កើនឡើង​ដល់ ១,៧ លាន​នាក់​។ ប្រជាជន​ជាង ៣ ០០០ នាក់​ក៏​ទទួលបាន​ឱកាស​ការងារ​នៅក្នុង​ខេត្ត​នេះដែរ​។​

​លោក កែន ស​ត្ថា​បាន​មានប្រសាសន៍ថា​៖« ទោះបី​ជាមាន​សមិទ្ធិផល​បែបនេះ​ក៏ដោយ​ខេត្ត​របស់​យើង​នៅតែ​ត្រូវ​ជំនះ​ឧបសគ្គ​មួយចំនួន​ដូចជា​កង្វះ​ការវិនិយោគ​ក្នុងស្រុក​និង​បរទេស​» ៕

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤