Trending now

ទីក្រុង​កំពត បាត់ដំបង​និង​ក្រចេះ​ត្រូវ​អភិវឌ្ឍ ឲ្យក្លាយ​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ទី​២

06:54 | 02/08/2019 (ប្រភព៖ vayofm.com សរុបដោយ ហេង វុធ្ធី)

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួបពិភាក្សា​ជាមួយ​លោក Philippe Sternmetz នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ អំពី ការសិក្សា​លទ្ធភាព នៃ​គម្រោង​«​ទីក្រុង​ប្រកបដោយ​បរិយា​ប័ន្ន​»​។

ទីក្រុង​កំពត បាត់ដំបង​និង​ក្រចេះ​ត្រូវ​អភិវឌ្ឍ ឲ្យក្លាយ​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ទី​២ (រូបថត៖ vayofm.com)

ក្នុងជំនួប​នោះ មាន​ការប្តេជ្ញាចិត្ត​រួមគ្នា នៅក្នុង​ការជំរុញ​ការអនុវត្ត​គម្រោង «​ទីក្រុង​ប្រកបដោយ​បរិយា​ប័ន្ន​» សម្រាប់​ទីក្រុង​នៅក្នុង​ខេត្ត​ចំនួន​៣ រួមមាន ខេត្ត​កំពត ខេត្ត​បាត់ដំបង និង​ខេត្តក្រចេះ ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ទី​២​។ ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ទី​២ បន្ទាប់ពី​គោលដៅ​ទេសចរណ៍​ធំៗ​របស់​កម្ពុជា មានដូចជា សៀមរាប​-​អង្គរ រាជធានី​ភ្នំពេញ និង​តំបន់​ឆ្នេរសមុទ្រ​។

​លោក​រដ្ឋមន្ត្រី​ថោង ខុន និង​ប្រធាន​គណៈប្រតិភូ បាន​វាយតម្លៃ​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង នា​ពេលកន្លងមក​។ ភាគី​ទាំង​ពីរបាន​ប្តេជ្ញា​រួមគ្នា បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​រឹតតែ​ខ្លាំង​ថែមទៀត ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អប្រសើរ និង​ដើម្បី​បន្ត​ដើរតួនាទី​កាន់តែ​សំខាន់ ក្នុង​ការរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន​។ ជាពិសេស ដើម្បី​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​កាន់តែ​ច្រើនឡើង​៕

(ប្រភព៖ vayofm.com សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vayofm.com សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម