Trending now

ភ្ញៀវអន្តរជាតិមកវៀតណាមកើនឡើងយ៉ាងខ្លាំង

07:00 | 12/06/2022 ឌីណា

យុគសម័យ - យោងតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum), សន្ទស្សន៍សមត្ថភាពអភិវឌ្ឍន៍នៃឧស្សាហកម្មទេសចរណ៍វៀតណាមក្នុងឆ្នាំ ២០២១ ជាប់ចំណាត់ថ្នាក់ទី ៥២ កើនឡើង ៨ កាំបើធៀបនឹងឆ្នាំ ២០១៩។

ភ្ញៀវអន្តរជាតិមកវៀតណាមក្នុងខែឧសភា បន្តកើនឡើង ភ្ញៀវអន្តរជាតិមកវៀតណាមក្នុងខែឧសភា បន្តកើនឡើង
ផ្តល់ជូនស៊ីមកាតទូរស័ព្ទឥតគិតថ្លៃជាង ៥០,០០០ សម្រាប់ភ្ញៀវអន្តរជាតិទៅកាន់ទីក្រុង Da Nang ផ្តល់ជូនស៊ីមកាតទូរស័ព្ទឥតគិតថ្លៃជាង ៥០,០០០ សម្រាប់ភ្ញៀវអន្តរជាតិទៅកាន់ទីក្រុង Da Nang
ភ្ញៀវអន្តរជាតិមកវៀតណាមកើនឡើងយ៉ាងខ្លាំង
ឧស្សាហកម្មទេសចរណ៍ខេត្ត Da Nang បានស្វាគមន៍គណៈប្រតិភូកូរ៉េដំបូងត្រឡប់មកវិញបន្ទាប់ពីរយៈពេល ២ ឆ្នាំ នៅថ្ងៃត្រង់ ថ្ងៃទី ២៩ ខែមេសា។ (រូបថត៖ Nguyen Dong)

យោងតាមអគ្គនាយកដ្ឋាន​ទេសចរណ៍វៀតណាម ភ្ញៀវអន្តរជាតិទៅកាន់ប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំងក្នុងខែឧសភា ឆ្នាំ ២០២២ ឈានដល់ ១៧២,៩ ពាន់នាក់ កើនឡើង ៧០,៦% ធៀបនឹងខែមុន និងកើនឡើង ១២, ៨ ដងច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីជាវានៅតែទាបជាងមុនការរាតត្បាតច្រើនក៏ដោយ នេះគឺជាសញ្ញាវិជ្ជមានសម្រាប់ឧស្សាហកម្មទេសចរណ៍បន្ទាប់ពីរយៈពេលជិត ៣ ខែនៅពេលដែលវៀតណាមបានប្រកាសថា បើកទ្វារទាំង​ស្រុង​ជាផ្លូវការសម្រាប់វិស័យទេសចរ។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នាពេលថ្មីៗនេះ វៀតណាមបានផ្តោតការយកចិត្តទុកដាក់ទាក់ទាញគណៈប្រតិភូអត្តពលិក មន្ត្រីកីឡា ភ្ញៀវទេសចរក្នុងតំបន់អាស៊ីអាគ្នេយ៍ មកប្រមូលផ្តុំ ប្រកួតប្រជែង និងទទួលបទពិសោធន៍​នៃវិស័យទេសចរណ៍វៀតណាម។

ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ទីផ្សារក្នុងតំបន់ជុំវិញពិភពលោកបានកើនឡើងយ៉ាងខ្លាំង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទីផ្សារដែលមានការកើនឡើងច្រើនជាងគេគឺទ្វីបអាមេរិក ដែលឈានដល់ ៤៩.៦៧៥ នាក់ កើនឡើង ២២,៩ ដង បន្ទាប់មកគឺអឺរ៉ុប អាស៊ី...

យោងតាមរបាយការណ៍ចុងក្រោយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum), សន្ទស្សន៍សមត្ថភាពអភិវឌ្ឍន៍នៃឧស្សាហកម្មទេសចរណ៍វៀតណាមក្នុងឆ្នាំ ២០២១ ជាប់ចំណាត់ថ្នាក់ទី ៥២ កើនឡើង ៨កាំបើធៀបនឹងឆ្នាំ ២០១៩ ស្ថិតក្នុងចំណោមប្រទេសចំនួន ៣មានកម្រិតកែលំអដ៏ប្រសើរអបំផុតក្នុងពិភពលោក៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu