Trending now

ពិធីបើកថ្នាក់រៀនភាសាខ្មែរសម្រាប់ប្រជនជាតិមានដើមកំណើតវៀតណាម នៅខេត្តកំពត

00:00 | 04/01/2021 (បកប្រែដោយឌីណា)

យុគសម័យ -ថ្មីៗ នេះ នៅខេត្តកំពត ពិធីបើកថ្នាក់រៀនឥភាសាខ្មែរសម្រាប់ប្រជនជាតិមានដើមកំណើតវៀតណាមបានរៀបចំឡើង ដោយសមាគមខ្មែរ - វៀតណាម សាខាខេត្តកំពត។ គណៈប្រតិភូអគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្តព្រះសីហនុ ដឹកនាំដោយអគ្គកុងស៊ុលលោក Vu Ngoc Ly បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

ពិធីបើកថ្នាក់រៀនភាសាខ្មែរសម្រាប់ប្រជនជាតិមានដើមកំណើតវៀតណាម នៅខេត្តកំពត

ថ្លែងក្នុងពិធីនោះអគ្គកុងស៊ុលលោក Vu Ngoc Ly បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាម ខេត្តកំពតក្នុងការរៀបចំថ្នាក់រៀននេះ។ ជាពិសេស ស្ថានអគ្គកុងស៊ុលបានកោតសរសើរចំពោះលោក Hoang Duc Ha (ឈ្មោះខ្មែរជួនសីហា) ប្រធានសមាគមខ្មែរ - វៀតណាម សាខាខេត្តកំពត ក្រៅពីការរៀបចំថ្នាក់រៀន លោកក៏ជាគ្រូបង្រៀនដោយផ្ទាល់ ផងដែរ។ លើសពីនេះទៀត លោកអគ្គកុងស៊ុលក៏បានថ្លែងអំណរគុណដល់លោក Le Dinh Sang អនុប្រធានសមាគមដែលបានជួយឧបត្ថម្ភទីកន្លែងនសម្រាប់ការរៀបចំថ្នាក់នេះ។

លោកអគ្គកុងស៊ុលបានសង្កត់ធ្ងន់ថា គម្រោងបង្រៀនភាសារខ្មែរសម្រាប់ប្រជាជនមានដើមកំណើតវៀតណាមបានរៀបចំឡើងក្នុងគោលបំណងជួយប្រជាជនមានដើមកំណើតវៀតណាមដែលមានលក្ខខណ្ឌចាំបាច់ ដើម្បីទទួលបានសញ្ជាតិខ្មែរ ក៏ដូចជាការរស់នៅមានស្ថេរភាព នៅប្រទេសកម្ពុជា ស្វែងយល់ពីវប្បធម៌និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ វិបុលភាពនៅប្រទេសកម្ពុជា ក៏ដូចជាពង្រីកនិងពង្រឹងនៃទំនាក់ទំនងទ្វេភាគី។

យោងតាមលោកអគ្គកុងស៊ុល ថ្នាក់ភាសារខ្មែរនេះសម្រាប់កូនចៅរបស់ប្រជាជនមានដើមវៀតណាម នៅខេត្តកំពតនឹងក្លាយជាគំរូមួយក្នុងការបង្រៀនភាសាខ្មែរ នៅឯតំបន់ដែលស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះស៊ីហនុទទួលបន្ទុក។ ប្រសិនបើទទួលភាពជោគជ័យ គំរូនេះនឹងអភិវឌ្ឍយ៉ាងទូលំទូលាយ នៅក្នុងសហគមន៍ខ្មែរ -វៀតណាម នៅភាគនិរតីនៃប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។

ទិដ្ឋភាពរួមនៃពិធីបើកថ្នាក់រៀនភាសារខ្មែរ។

ក្នុងនាម គណៈកម្មាការប្រតិបត្តិនៃសមាគមខ្មែរ- វៀតណាម លោក Hoang Duc Ha និងលោក Le Dinh Sang បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការរៀបចំថ្នាក់នេះប្រកបដោយ​ជោគជ័យ។ លោក Le Dinh Sang បានបញ្ជាក់ថា គណៈកម្មការប្រតិបត្តិនឹងខិតខំជួយដល់សហគមន៍ប្រជាជន​មានដើមកំណើតវៀតណាម នៅខេត្តកំពត ក្នុងកាលៈទេសៈណាក៏ដោយ ហើយសម្តែងក្តីសង្ឃឹមថា នឹងមានអ្នកឧបត្ថម្ភវៀតណាមនិងកម្ពុជាចូលរួមកាន់តែច្រើនក្នុងការចូលរួមវិភាគទាន​ សំដៅរក្សាថ្នាក់នេះ នាពេលអនាគត់។

ក្នុងឱកាសនេះដែរ ស្ថាប័នទូរទស្សវៀតណាមប្រចាំនៅប្រទេសកម្ពុជានិងស្ថានអគ្គកុងស៊ុលបានប្រគល់សៀវភៅសិក្សានិងសម្ភារៈសិក្សាដល់សិស្សានុសិស្ស./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: FB ngocly.vu.)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ