Trending now

កសាងគំរោងវិនិយោគដើម្បីអភិវឌ្ឍទេសចរណ៍នៅខេត្តកំពត

11:02 | 29/06/2020 (សរុបដោយសាមេត)

នាពេលថ្មីៗនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ អភិបាលខេត្តកំពត លោក ជាយ តាវ បានលើកឡើងពីគម្រោងចំនួនពីរដែលត្រូវបានរំពឹងថានឹងជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តនេះបន្ថែមទៀត។

កសាងគំរោងវិនិយោគដើម្បីអភិវឌ្ឍទេសចរណ៍នៅខេត្តកំពត

គម្រោងទាំងនេះដែលស្ថិតនៅក្នុងតំបន់ទឹកឈូនៃខេត្តកំពតត្រូវបានរំពឹងថានឹងក្លាយជាទីតាំងអេកូទេសចរណ៍ដែលគ្មានផ្សែងបារីជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។

គម្រោងទី ១ ស្ថិតនៅក្នុងឃុំម៉ាក់ប្រាំង ដែលមានចម្ងាយប្រមាណជា ១៧ គីឡូម៉ែត្រពីទីរួមខេត្តកំពតនឹងនាំមកនូវសួនកម្សាន្តធម្មជាតិ ភោជនីយដ្ឋាន និងសេវាកម្មទេសចរណ៍តាមបណ្តោយព្រែកក្នុងចំណោមសេវាកម្មនានាជាច្រើនទៀត។

គម្រោងទី ២ នៃការកែលំអហេដ្ឋារចនាសម្ព័ន្ធនឹងផ្តោតលើការស្តារប្រឡាយ និងការស្ថាបនាផ្លូវបេតុងទៅកាន់ទីតាំងទេសចរណ៍ផ្សេងៗក្នុងតំបន់ទឹកឈូ៕

ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 វិស័យទេសចរណ៍នៅកម្ពុជាត្រូវបានប៉ះពាល់យ៉ាងខ្លាំង។ ដូច្នេះគម្រោងវិនិយោគទាំងពីរនេះត្រូវបានគេរំពឹងថានឹងជួយស្តារវិស័យទេសចរណ៍នៅខេត្តកំពតឡើងវិញនាពេលខាងមុខ៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព
ទីក្រុង Hai Phong ចលនាបានថវិកាជំនួយក្រៅរដ្ឋាភិបាលជាង ១.៣៦ លានដុល្លារអាមេរិក
រណសិរ្សមាតុភូមិវៀតណាមផ្តោតអារម្មណ៍លើការធ្វើឱ្យក្បាលម៉ាស៊ីនមានភាពបង្រួមស្អាត លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៅក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
រំលឹកខួបលើកទី ៧៣ នៃការវាយលុកបន្ទាយ Moncada នៅទីក្រុង Ho Chi Minh