យុគសម័យ - នៅពេលជួបមនុស្ស ហូឡង់ ណាម្នាក់ វាពិតជាពិបាកក្នុងការវាយតម្លៃអំពីឋានៈឬមួយក៏សមត្ថភាពហិរញ្ញវត្ថុរបស់ពួកគេតាមរយៈរូបរាងខាងក្រៅណាស់...
![]() |
| ប្រធានបទសន្ទនាដែលចូលចិត្តរបស់មនុស្ស ហូឡង់ គឺនយោបាយ ទេសចរណ៍ កីឡា… |
ការប្រស្រ័យទាក់ទង
មនុស្ស ហូឡង់ ពួកគេមានទម្លាប់ស្វ័យណែនាំអំពីខ្លួនឯង ហើយក៏មានបំណងចង់ឱ្យអ្នកសន្ទនាណែនាំខ្លួនឯងជាមួយនិងពួកគេផងដែរ បន្ទាប់មកទៀតគឺចាប់ដៃជាមួយនិងមនុស្សគ្រប់ៗគ្នា រាប់ទាំងកុមារតូចៗផងដែរ។
ពួកគេមិនបង្វិលខ្លួននៅពេលកំពុងប្រស្រ័យទាក់ទងហើយមិនបង្អួតបង្ហាញនោះឡើយ។ មនុស្ស ហូឡង់ គឺស្ទាត់ជំនាញភាសាអង់គ្លេសព្រមទាំងភាសាអឺរ៉ុបមួយចំនួនផ្សេងទៀត។ ពួកគេជឿជាក់តែងតែផ្តល់នូវបណ្តាមតិយោបល់យ៉ាងត្រឹមត្រូវហើយមិននិយាយហួសពីការពិតនោះឡើយ។
មនុស្សហូឡង់ មានមោទនភាពចំពោះប្រវត្តិសាស្ត្រព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មនៃប្រទេសជាតិ។ ប្រធានបទសន្ទនាដែលចូលចិត្តរបស់ពួកគេគឺនយោបាយ ទេសចរណ៍ កីឡាព្រមទាំងវាយតម្លៃខ្ពស់ចំពោះភាពស្មោះត្រង់នៅក្នុងវិស័យពាណិជ្ជកម្ម។
សម្លៀកបំពាក់
សាមញ្ញ ជិតដិត សមរម្យព្រមទាំងស្រទន់គឺជានិន្នាការឈានមុខគេនៅក្នុងវប្បធម៌ស្លៀកពាក់របស់មនុស្ស ហូឡង់។
នៅពេលអ្នកជួបមនុស្សហូឡង់ ណាម្នាក់ វាពិតជាពិបាកក្នុងការវាយតម្លៃអំពីឋានៈឬមួយក៏សមត្ថភាពហិរញ្ញវត្ថុរបស់ពួកគេតាមរយៈរូបរាងខាងក្រៅរបស់ពួកគេណាស់។
ប្រជាជន ហូឡង់ ភាគច្រើនគឺមិនរត់តាមទាន់សម័យកាលម៉ូដនោះឡើយ ពួកគេចូលចិត្តស្លៀកពាក់យ៉ាងណាឱ្យមានភាពផាសុកភាពបំផុត ងាយស្រួលបំផុតដោយមិនត្រូវការយកចិត្តទុកដាក់ខ្លាំងពេកលើទម្រង់រូបរាងនោះឡើយ។
ចំណង់ចំណូលចិត្តម៉ូដសម្លៀកបំពាក់គឺមានលក្ខណៈបុគ្គលឯករាជ្យដោយមិនមានលក្ខណៈទម្រង់កិច្ចហើយជាទូទៅគឺពិតជាសាមញ្ញណាស់។ ទោះបីជាទៅទស្សនាបណ្តាកម្មវិធីប្រគំតន្ត្រី ល្ខោនឬមួយក៏រាំលេងក៏ដោយ ក៏មនុស្សគ្រប់ៗគ្នា សុទ្ធតែស្លៀកពាក់សាមញ្ញធម្មតាបំផុត ឱ្យតែពួកគេមានអារម្មណ៍ថាមានភាពផាសុកភាព។
បណ្តាអ្វីដែលត្រូវការយកចិត្តទុកដាក់
មនុស្សហូឡង់ គឺយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះម៉ោងពេល ពួកគេយល់ឃើញថាការបណ្តោយឱ្យមនុស្សគ្រប់គ្នារង់ចាំគឺជាសកម្មភាពអសុរោះ។ ហេតុដូច្នេះ សូមព្យាយាមជានិច្ចឱ្យបានទាន់ពេលវេលានៅពេលអ្នកអាចធ្វើបាន ឬមួយក៏ជូនដំណឹងជាបន្ទាន់អំពីការដែលនឹងមកដល់យឺតយ៉ាវប្រសិនបើជួបប្រទះស្ថានភាពបន្ទាន់ភ្លាមៗ រួមជាមួយនិងហេតុផលសមស្រប។
មនុស្សហូឡង់ ជាធម្មតាគឺមិនជូនឬមួយក៏ទទួលបណ្តាវត្ថុអនុស្សាវរីយ៍មានតម្លៃខ្ពស់ ថ្លៃលុយនោះឡើយ។ ហេតុដូច្នេះ ប្រសិនបើអ្នកត្រូវបានអញ្ជើញមកលេងផ្ទះមនុស្សហូឡង់ ទៅតាមទំនៀមទម្លាប់ អ្នកគួរតែនាំយកមកជាមួយនូវវត្ថុអនុស្សាវរីយ៍តូចមួយសម្រាប់ម្ចាស់ផ្ទះ ដូចជាផ្កា (ជានិច្ចកាលគឺជាចំនួនសេសហើយជៀសវាងលេខ ១៣) សៀវភៅមួយក្បាល សូកូឡា ផើងរុក្ខជាតិ…
មនុស្សហូឡង់ ត្រូវបានវាយតម្លៃថាគឺត្រង់ទៅត្រង់មកព្រមទាំងបើកចំហរចិត្តខ្លាំងណាស់។ ពួកគេនឹងដើរចូលត្រង់បញ្ហាចម្បងភ្លាម ដោយមិននិយាយវាងវេរនោះឡើយ។
កុំមានការភ្ញាក់ផ្អើលប្រសិនបើអ្នកជម្រាបសួរមនុស្សម្នាក់ជាភាសាហូឡង់ ហើយពួកគេតបឆ្លើយមកវិញជាភាសាអង់គ្លេស។ មនុស្សហូឡង់ និយាយភាសាបរទេសគឺស្ទាត់ជំនាញខ្លាំងណាស់ព្រមទាំងពួកគេអាចងាយស្រួលស្រូបយកបណ្តាភាសាបរទេសបានយ៉ាងលឿន៕
យុគសម័យ - Thanh Lan គឺជាកោះធំជាងគេក្នុងចំណោមកោះក្នុងប្រជុំកោះ Co To ដែលមានធនធានទេសចរណ៍ប្លែកៗ និងប្លែកពីគេ ដូចជាធនធានសមុទ្រ និងធនធានព្រៃឈើធម្មជាតិជាដើម។ |
យុគសម័យ - ជាលើកដំបូង ការប្រកួតឡើងភ្នំ "យកឈ្នះលើកំពូលភ្នំ Gia Lan" ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនស្រុក Van Ban បានទាក់ទាញអត្តពលិកជាច្រើនក្នុង និងក្រៅប្រទេសចូលរួម រួមចំណែកផ្សព្វផ្សាយ និងណែនាំសម្រស់ Van Ban បង្កើតថ្មី ផលិតផលទេសចរណ៍កីឡាថ្មីៗ និងទាក់ទាញ។ |

មតិពីមិត្តអ្នកអាន