យុគសម័យ - សម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ត្រូវបានបើកឡើងយ៉ាងសមោឡារិកជានារសៀលព្រឹកនេះ (ថ្ងៃទី ២០ ខែកក្កដា) នៅឯរាជធានី Ha Noi។ ទៅតាមកម្មវិធី សម័យប្រជុំនឹងធ្វើការងាររហូតដល់ថ្ងៃទី ២៤ ខែកក្កដា។
| ម៉ូដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាង ១,៤ ពាន់ជួយលើកកម្ពស់ជីវភាពរស់នៅតំបន់ជនបទ និងតំបន់ភ្នំ មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី |
នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ពិនិត្យព្រមទាំងសម្រេចបណ្តាបញ្ហាសំខាន់ៗដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទី ១៤ របស់បក្ស ខ្លឹមសារស្តីពីការកសាងបក្ស ប្រព័ន្ធនយោបាយព្រមទាំងការអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងដំណាក់កាលថ្មី។
![]() |
| អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam មានប្រសាសន៍បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤។ |
មានប្រសាសន៍បើកសម័យប្រជុំ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានរំលេចថា មហាសន្និបាតទី ១៤ បានកំណត់នូវខ្សែស្រឡាយគោលនយោបាយ គោលដៅព្រមទាំងបណ្តាទិសដៅយុទ្ធសាស្ត្រធំៗ សម័យប្រជុំមជ្ឈិមលើកទី ២ បានដាក់គ្រឹះស្ថានចាត់តាំងព្រមទាំងបទបញ្ជាប្រតិបត្តិសម្រាប់អាណត្តិការងារ។ សម័យប្រជុំមជ្ឈិមលើកទី ៣ ត្រូវតែផ្លាស់ប្តូរបណ្តាទិសដៅទាំងនោះឱ្យក្លាយទៅជាសេចក្តីសម្រេចចិត្តដោះស្រាយចំណុចស្ទះ បើកច្រកប្រភពធនធានព្រមទាំងបង្កើតសមត្ថភាពអភិវឌ្ឍន៍ថ្មី។ ខ្លឹមសារពិភាក្សាចំនួន ១៣ ខ្លឹមសារនៅក្នុងសម័យប្រជុំគឺស្ថិតនៅក្នុងវិស័យជាច្រើនប៉ុន្តែរួមគ្នាឆ្ពោះទៅរកគោលដៅខ្ពស់ជាងមុនគឺ បង្កើតឡើងនូវសមត្ថភាពដឹកនាំ កាន់អំណាច គ្រប់គ្រង សកម្មភាព អភិវឌ្ឍន៍ព្រមទាំងការពារប្រទេសជាតិនៅក្នុងដំណាក់កាលថ្មី។
![]() |
| បណ្តាតំណាងបោះឆ្នោតអនុម័តឆ្លងកាត់កម្មវិធីសម័យប្រជុំ។ |
ហេតុដូច្នេះ បណ្តាសេចក្តីសម្រេចចិត្តដែលត្រូវបានមជ្ឈិមអនុម័តឆ្លងកាត់គឺត្រូវតែបង្កើតឱ្យបាននូវជំហានផ្លាស់ប្តូរយុទ្ធសាស្ត្រចំនួន ៤ គឺ លើកកម្ពស់សមត្ថភាពដឹកនាំ កាន់អំណាចព្រមទាំងគុណភាពប្រតិបត្តិនៃបក្សនិងក្បាលម៉ាស៊ីនរដ្ឋ គ្រប់គ្រងឯកភាពលំហរអភិវឌ្ឍន៍ ពង្រីកប្រសិទ្ធភាពប្រភពធនធានជាតិ កំណត់ទម្រង់អភិវឌ្ឍន៍ផ្អែកលើទិន្នផល ចំណេះដឹង បច្ចេកវិទ្យានិងមនុស្សជាតិ ម្ចាស់ការបង្ការ លើកកម្ពស់កម្លាំងធន់ លទ្ធភាពបន្ស៊ាំព្រមទាំងការពារប្រទេសជាតិឱ្យបានរឹងមាំ។ ស្របពេលជាមួយគ្នានោះដែរគឺផ្តោតអារម្មណ៍ឆ្លើយនូវសំណួរដែលថា សេចក្តីសម្រេចចិត្តនីមួយៗគឺដោះស្រាយនូវចំណុចស្ទះណាមួយ បង្កើតបាននូវសមត្ថភាពថ្មីណាមួយ ព្រមទាំងត្រូវការលក្ខខណ្ឌអ្វីខ្លះដើម្បីអនុវត្តនិងអនុវត្តឱ្យមានប្រសិទ្ធភាព។
![]() |
| វគ្គបើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤។ |
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានស្នើថា បណ្តាសមមិត្តសមាជិកមជ្ឈិមផ្តោតអារម្មណ៍ពិភាក្សាដេញដោលយ៉ាងជ្រាលជ្រៅនៅតាមក្រុម បង្ហាញច្បាស់លាស់នូវទស្សនៈវិស័យនៅឯសាលប្រជុំ រួមមតិយោបល់ផ្ទាល់ចូលទៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត កម្មវិធី ផែនការសកម្មភាព ការមានប្រសាសន៍គឺត្រូវការខ្លីខ្លឹមដើរត្រង់ចូលបញ្ហា ច្បាស់លាស់នូវទស្សនៈផ្ទាល់ខ្លួន ច្បាស់លាស់នូវការវែកញែករកហេតុផល ច្បាស់លាស់នូវការស្នើឡើង ច្បាស់លាស់នូវជម្រើសវិធីសាស្ត្រ រួមចំណែកផ្ទាល់ក្នុងការបង្ហើយឱ្យបានល្អនូវសេចក្តីសម្រេចចិត្តរបស់មជ្ឈិម។ រាល់ការជ្រើសរើសទាំងអស់គឺត្រូវតែដាក់ផលប្រយោជន៍ជាតិ ជាតិសាសន៍ សិទ្ធិព្រមទាំងផលប្រយោជន៍ស្របច្បាប់ សមស្របរបស់ប្រជាជន ប្រសិទ្ធភាពយូរអង្វែងនៃប្រទេសជាតិឡើងលើបង្អស់។
![]() |
| គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សបានដាក់កម្រងផ្កាព្រមទាំងចូលក្នុងផ្នូរដើម្បីគោរពវិញ្ញាណក្ខន្ធប្រធាន Ho Chi Minh។ |
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានតម្រូវថា ក្រោយសម័យប្រជុំនេះ សេចក្តីសម្រេចចិត្តនិងសេចក្តីសន្និដ្ឋាននីមួយៗគឺត្រូវតែត្រូវបានធ្វើឱ្យជាក់ស្តែងភ្លាមៗទៅជាកម្មវិធី ផែនការសកម្មភាព ធានាច្បាស់លាស់នូវគោលដៅ ច្បាស់លាស់នូវភារកិច្ច ច្បាស់លាស់នូវសមត្ថកិច្ច ច្បាស់លាស់នូវប្រភពធនធាន ច្បាស់លាស់នូវការទទួលខុសត្រូវ ច្បាស់លាស់នូវកាលកំណត់ ច្បាស់លាស់នូវផលិតផល ច្បាស់លាស់នូវលទ្ធផល ដាច់ខាតជម្នះឱ្យបាននូវស្ថានភាពទស្សនៈដឹកនាំត្រឹមត្រូវប៉ុន្តែការធ្វើជាស្ថាប័នបែរជាយឺតយ៉ាវ ការចាត់តាំងអនុវត្តមិនម៉ឺងម៉ាត់ព្រមទាំងប្រសិទ្ធភាពមិនទាន់ខ្ពស់។
![]() |
| គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សបានដាក់កម្រងផ្កាព្រមទាំងចូលក្នុងផ្នូរដើម្បីគោរពវិញ្ញាណក្ខន្ធប្រធាន Ho Chi Minh។ |
មុនម៉ោងបើកសម័យប្រជុំគណៈកម្មាធិការមជ្ឈិមលើកទី ៣ នីតិកាលទី ១៤ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សបានដាក់កម្រងផ្កា ចូលក្នុងផ្នូរដើម្បីគោរពវិញ្ញាណក្ខន្ធប្រធាន Ho Chi Minh ព្រមទាំងអុជធូប រំលឹកគុណបណ្តាវីរបុរសយុទ្ធជនពលីនៅឯស្តូបរំលឹកគុណបណ្តាវីរបុរសយុទ្ធជនពលីនៅលើដងផ្លូវ Bac Son៕
យុគសម័យ - យោងតាមផែនការគ្រោងទុក មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតជាតិ ទីក្រុងហាណូយ។ នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់របស់វណ្ណៈកម្មករ ព្រមទាំងការចាត់តាំងសហជីពវៀតណាម ដែលប្រព្រឹត្តទៅនៅក្នុងបរិបទដែលប្រទេសជាតិបន្តជម្រុញខ្លាំងក្លានូវការធ្វើឧស្សាហូបនីយកម្ម ទំនើបកម្ម ការផ្លាស់ប្តូរឌីជីថល ព្រមទាំងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ។ |
យុគសម័យ - សមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នៅតែបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងការរំពឹងទុកពីអង្គការប្រជាជន និងអង្គការមិនមែនរដ្ឋាភិបាលបរទេសជាច្រើន... ដែលជាមិត្តភក្តិ និងជាដៃគូរបស់សហភាពអង្គការមិត្តភាពវៀតណាម តាមរយៈលិខិត ទូរលេខ និងសារអបអរសាទរដែលបានផ្ញើទៅកាន់សមាជ។ |





មតិពីមិត្តអ្នកអាន