យុគសម័យ - លំហរអភិវឌ្ឍន៍បើកទូលាយក្រោយការបង្រួបបង្រួមគឺកំពុងនាំមកជូនទីក្រុង Can Tho នូវកាលានុវត្តភាពបង្កើតឡើងនូវបណ្តាផលិតផលទេសចរណ៍ដ៏សម្បូរបែបព្រមទាំងបង្កើនកម្លាំងប្រកួតប្រជែង។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីនាំយកទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញយ៉ាងពិតប្រាកដនោះ ទីក្រុងគឺត្រូវការដោះស្រាយឱ្យបានឆាប់រហ័សនូវបណ្តា «ចំណុចស្ទះ» អំពីផលិតផល ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់តំបន់ព្រមទាំងគុណភាពសេវាកម្ម។
| ខេត្ត Phu Tho រក្សាតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ ខេត្ត Can Tho - ដំណើរឆ្ពោះទៅរកការក្លាយជា "គោលដៅអន្តរជាតិដ៏រួសរាយរាក់ទាក់ និងគួរឱ្យទុកចិត្ត" |
លំហរថ្មីបើកចេញនូវកាលានុវត្តភាពកំណើន
នារសៀលថ្ងៃទី ៦ ខែកក្កដា ទីក្រុង Can Tho បានចាត់តាំងសន្និសីទជួបប្រាស្រ័យ ពិភាក្សាអំពីការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងនៅក្នុងស្ថានភាពថ្មី។
ក្រោយពេលពង្រីកលំហរអភិវឌ្ឍន៍ Can Tho កំពុងឈរនៅចំពោះមុខកាលានុវត្តភាពមិនធ្លាប់មានពីមុនមកដើម្បីកំណត់ទីតាំងឡើងវិញនូវវិស័យទេសចរណ៍។ ពីទីក្រុងមជ្ឈមណ្ឌលមួយនៃតំបន់វាលទំនាបទន្លេ Cuu Long ជាមួយនិងប្រៀបខ្លាំងអំពីទេសចរណ៍តំបន់ទឹកទន្លេ ផ្សារបណ្តែតទឹកព្រមទាំងចម្ការឈើហូបផ្លែ ពេលនេះទីក្រុងមានបន្ថែមនូវប្រៀបល្អជាច្រើនទៀតអំពីសមុទ្រ វប្បធម៌ ជំនឿសាសនា ធម្មជាតិអេកូឡូស៊ីព្រមទាំងការសម្រាកលំហែកាយ បើកចេញនូវទំហំទំនេរដ៏ធំធេងដើម្បីបង្កើតឡើងនូវបណ្តាខ្សែសង្វាក់ផលិតផលដែលមានកម្លាំងប្រកួតប្រជែងកាន់តែខ្ពស់ជាងមុន។
បណ្តាសញ្ញាវិជ្ជមានគឺបានលេចឡើងភ្លាមៗនៅក្នុងពាក់កណ្តាលដើមឆ្នាំ ២០២៦។ យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុង Can Tho នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ មូលដ្ឋានបានទទួលភ្ញៀវជាង ៧.៥ លានវេន កើនឡើង ១៩% បើប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវអន្តរជាតិសម្រេចបានជាង ៣៨២.០០០ វេន ភ្ញៀវស្នាក់នៅសម្រេចបានជិត ២.៨៣ លានវេន។ ចំណូលសរុបពីទេសចរណ៍សម្រេចបានជាង ៦.៦ ពាន់ប៊ីលីនដុង កើនឡើង ២១% បើប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បណ្តាសូចនាករកំណើនទាំងអស់គឺសុទ្ធតែសម្រេចបានជាង ៥០% នៃផែនការប្រចាំឆ្នាំ បង្កើតគ្រឹះស្ថានដើម្បីឱ្យទីក្រុងខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅកំណើនចំនួនពីរខ្ទង់នៅក្នុងឆ្នាំ ២០២៦។
![]() |
| អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho Nguyen Thi Ngoc Diep មានប្រសាសន៍នៅក្នុងសន្និសីទ។ |
ទោះជាយ៉ាងណាក៏ដោយ បណ្តាលេខសូចនាករកំណើនទាំងនោះគឺទើបតែឆ្លុះបញ្ចាំងពីទ្រង់ទ្រាយប៉ុណ្ណោះ មិនទាន់ឆ្លុះបញ្ចាំងបានពេញលេញនូវគុណភាពអភិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅឡើយទេ។ លំហរបើកទូលាយជាងមុនគឺមានន័យស្មើជាមួយនិងកាលានុវត្តភាពធំធេងជាងមុន ប៉ុន្តែក៏បានដាក់ចេញនូវតម្រូវការគឺត្រូវតែផ្លាស់ប្តូរការគិតគូរការអភិវឌ្ឍន៍ ប្រសិនបើចង់កែប្រែប្រៀបខ្លាំងអំពីធនធានឱ្យក្លាយទៅជាបណ្តាផលិតផលដែលមានតម្លៃបន្ថែមព្រមទាំងមានកម្លាំងទាក់ទាញយ៉ាងពិតប្រាកដចំពោះភ្ញៀវទេសចរ។
យោងតាមបណ្ឌិត Chung Le Khang មកពីសាកលវិទ្យាល័យគរុកោសល្យទីក្រុងហូជីមិញ ចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះគឺមិនចង់ដើរកម្សាន្តឱ្យបានច្រើនចំណុចនៅក្នុងដំណើរតែមួយនោះឡើយ គឺពួកគេមានបំណងចង់ទទួលបានបណ្តាបទពិសោធន៍ជាក់ស្តែងនិងមានជម្រៅជ្រៅជ្រះនៅតាមចំណុចដៅនីមួយៗ។
រឿងនោះមានន័យស្មើជាមួយនិងការដែល Can Tho មិនអាចបន្តអភិវឌ្ឍន៍ទេសចរណ៍ទៅតាមរបៀប «មានអ្វីលក់ហ្នឹង» ឬមួយក៏កសាងបណ្តាផលិតផលដែលមានលក្ខណៈស្រដៀងៗគ្នានោះឡើយ។ ប្រសិនបើបណ្តាចំណុចដៅខ្វះខាតនូវអត្តសញ្ញាណដោយឡែកផ្ទាល់ខ្លួន នោះមូលដ្ឋាននឹងស្វ័យប្រវត្តិនាំយកខ្លួនឯងចូលទៅក្នុងការប្រកួតប្រជែងដោយតម្លៃជាមួយនិងបណ្តាមូលដ្ឋានផ្សេងទៀត ជំនួសឱ្យការប្រកួតប្រជែងដោយគុណភាពបទពិសោធន៍និងតម្លៃខុសប្លែកពីគេ។ យោងតាមបណ្ឌិត Chung Le Khang អ្នកធ្វើការងារទេសចរណ៍គឺត្រូវការផ្លាស់ប្តូរជ្រុងមើលដើម្បីបង្កើតឡើងនូវបណ្តាផលិតផលថ្មីៗ បង្កើតតម្លៃចេញពីផ្ទាល់បណ្តាអ្វីដែលស្មានតែសាមញ្ញបំផុតនៃទឹកដីព្រមទាំងមនុស្ស Can Tho។
ការយកភ្ញៀវទេសចរជាមជ្ឈមណ្ឌលដើម្បីបង្កើតការលោតផ្លោះ
យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho Nguyen Thi Ngoc Diep បណ្តាលទ្ធផលកំណើនវិជ្ជមាននៅក្នុងរយៈពេល ៦ ខែដើមឆ្នាំគឺបន្តអះអាងថាទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ចសំយោគដែលមានការរួមចំណែកយ៉ាងសំខាន់ទៅក្នុងកំណើនសេដ្ឋកិច្ច ការអភិរក្សព្រមទាំងការពង្រីកបណ្តាតម្លៃវប្បធម៌លក្ខណៈពិសេសនៃទឹកដី Tay Do។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងក៏បានទទួលស្គាល់ដោយត្រង់ទៅត្រង់មកនូវការប្រឈមជាច្រើន ដូចជាផលិតផលទេសចរណ៍មិនទាន់បង្កើតបាននូវភាពខុសប្លែកពីគេ ហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មមិនទាន់ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ សេដ្ឋកិច្ចពេលរាត្រីព្រមទាំងការតភ្ជាប់តំបន់នៅមានកម្រិត ក្នុងពេលដែលរយៈពេលស្នាក់នៅព្រមទាំងកម្រិតចំណាយរបស់ភ្ញៀវទេសចរគឺនៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ។
ដើម្បីធ្វើឱ្យក្លាយជាការពិតនូវគោលដៅកំណើនចំនួនពីរខ្ទង់ទៅតាមសេចក្តីសម្រេចចិត្តលេខ 18-NQ/TU លោកស្រី Nguyen Thi Ngoc Diep បានឱ្យដឹងថាទីក្រុងកំពុងផ្តោតការយកចិត្តទុកដាក់ដាក់ទម្រង់ព្រមៗគ្នានូវបណ្តាដំណោះស្រាយទម្ងន់ធ្ងន់ ក្នុងនោះមានការផ្លាស់ប្តូរថ្មីការគិតគូរការអភិវឌ្ឍន៍ទៅតាមទិសដៅយកភ្ញៀវទេសចរជាមជ្ឈមណ្ឌល បង្កើនល្បឿនការតភ្ជាប់ជាមួយនិងទីក្រុង Ho Chi Minh ព្រមទាំងបណ្តាមូលដ្ឋាននៃតំបន់វាលទំនាបទន្លេ Cuu Long ទាក់ទាញការវិនិយោគចូលទៅក្នុងបណ្តាគម្រោងកម្លាំងចលករ ជំរុញការបំប្លែងជាឌីជីថល លើកកម្ពស់គុណភាពប្រភពធនធានមនុស្សព្រមទាំងធ្វើឱ្យមានលក្ខណៈវិជ្ជាជីវៈការងារជំរុញ ផ្សព្វផ្សាយ ឈានទៅរកការកំណត់ទីតាំងម៉ាកសញ្ញា «ទីក្រុងតំបន់ទឹកទន្លេ - វប្បធម៌ - ទំនើប - មានសេចក្តីរាប់អាន» នៅលើផែនទីទេសចរណ៍វៀតណាម។
![]() |
| បណ្តាអ្នកគ្រប់គ្រង អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រព្រមទាំងសហគ្រាសទេសចរណ៍បានជូនយោបល់នូវដំណោះស្រាយជាច្រើនក្នុងគោលបំណងទាញយកប្រកបដោយប្រសិទ្ធភាពនូវលំហរអភិវឌ្ឍន៍ថ្មី លើកកម្ពស់កម្លាំងប្រកួតប្រជែងនៃទេសចរណ៍ Can Tho។ |
«ចំណុចស្ទះ» ប្រាំមួយត្រូវការដោះស្រាយឱ្យបានឆាប់រហ័ស
ប្រសិនបើលំហរអភិវឌ្ឍន៍ថ្មីបើកចេញនូវកាលានុវត្តភាព នោះបណ្តាការកម្រិតក្នុងផ្ទៃក្នុងនៃវិស័យទេសចរណ៍បែរជាជារបាំងដ៏ធំធេងនៅលើដំណើរផ្លូវធ្វើឱ្យក្លាយជាការពិតនូវគោលដៅនាំយកទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញរបស់ទីក្រុង។
នៅឯសន្និសីទ បណ្តាតំណាងមិនត្រឹមតែមើលទៅលើបណ្តាលទ្ធផលកំណើនវិជ្ជមានប៉ុណ្ណោះទេ ថែមទាំងបានចង្អុលបង្ហាញដោយត្រង់ទៅត្រង់មកនូវបណ្តា «ចំណុចស្ទះ» ដែលត្រូវការដោះស្រាយឱ្យបានឆាប់រហ័ស។
មុនបង្អស់គឺរឿងរ៉ាវអំពីផលិតផលទេសចរណ៍។ ទោះបីជាសហគ្រាសគ្រងនូវប្រព័ន្ធអេកូឡូស៊ីធនធានដ៏សម្បូរបែប ចាប់តាំងពីទេសចរណ៍ទីក្រុង តំបន់ទឹកទន្លេ ផ្សារបណ្តែតទឹក រហូតដល់សមុទ្រ វប្បធម៌ ជំនឿសាសនា កសិកម្មនិងធម្មជាតិអេកូឡូស៊ីក៏ដោយ ប៉ុន្តែការកែប្រែបណ្តាប្រៀបខ្លាំងទាំងនោះឱ្យក្លាយទៅជាបណ្តាផលិតផលលក្ខណៈពិសេស មានតម្លៃបន្ថែមខ្ពស់គឺនៅមានកម្រិតនៅឡើយ។ ផលិតផលមួយចំនួនគឺនៅតែមានការជាន់គ្នា ខ្វះខាតការបទពិសោធន៍ខុសប្លែកពីគេ មិនទាន់មានកម្លាំងគ្រប់គ្រាន់បង្កើតនូវស្លាកស្នាមដើម្បីរក្សាជើងភ្នៀវទេសចរឬមួយក៏ធ្វើឱ្យពួកគេត្រឡប់មកវិញឡើយ។
លំហរអភិវឌ្ឍន៍ត្រូវបានពង្រីកក៏បានដាក់ចេញនូវតម្រូវការគឺត្រូវតែរៀបចំឡើងវិញនូវបណ្តាខ្សែស្រឡាយ ចំណុចដៅព្រមទាំងផលិតផលទេសចរណ៍ទៅតាមទិសដៅតភ្ជាប់យ៉ាងជិតស្និទ្ធជាងមុនរវាងទីក្រុង តំបន់ទឹកទន្លេ សមុទ្រ វប្បធម៌និងកសិកម្ម។ ប្រសិនបើធ្វើបានល្អ Can Tho មិនត្រឹមតែអូសបន្លាយរយៈពេលស្នាក់នៅប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់កម្រិតចំណាយរបស់ភ្ញៀវទេសចរទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើបណ្តាចំណុចដៅនៅតែធ្វើសកម្មភាពដាច់ដោយឡែកពីគ្នា ខ្វះខាតការតភ្ជាប់ នោះប្រៀបខ្លាំងនៃលំហរថ្មីនឹងពិបាកត្រូវបានពង្រីកឱ្យបានពេញលេញណាស់។
«ចំណុចចង» មួយទៀតគឺហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទេសចរណ៍គុណភាពខ្ពស់មិនទាន់តាមទាន់តម្រូវការអភិវឌ្ឍន៍នៅឡើយទេ។ វឌ្ឍនភាពទាក់ទាញបណ្តាអ្នកវិនិយោគយុទ្ធសាស្ត្រចូលទៅក្នុងបណ្តាគម្រោងកម្សាន្តសប្បាយសម្រាកលំហែកាយទ្រង់ទ្រាយធំ ចតបណ្តែតនាវាទេសចរណ៍ ចតយានទេសចរណ៍ព្រមទាំងបណ្តាសំណុំសេវាកម្មជាន់ខ្ពស់គឺនៅតែមិនទាន់សម្រេចបាននូវការរំពឹងទុកនៅឡើយ។ នេះគឺជាកត្តាសំខាន់កំណត់នូវលទ្ធភាពបង្កើតឡើងនូវបណ្តាផលិតផលដែលមានកម្លាំងប្រកួតប្រជែងគ្រប់គ្រាន់ជាមួយនិងបណ្តាមជ្ឈមណ្ឌលទេសចរណ៍ធំៗនៅក្នុងប្រទេស។
ការបំប្លែងជាឌីជីថលព្រមទាំងការតភ្ជាប់តំបន់កំណត់នូវកម្លាំងប្រកួតប្រជែង
នៅខាងក្បែរនោះ ដំណើរការបំប្លែងជាឌីជីថលព្រមទាំងការបំប្លែងជាបៃតងនៃវិស័យទេសចរណ៍គឺនៅតែប្រព្រឹត្តទៅយឺតយ៉ាវ។ ការអនុវត្តបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត AI នៅក្នុងការគ្រប់គ្រង ការផ្សព្វផ្សាយ การកសាងមូលដ្ឋានទិន្នន័យវិស័យក៏ដូចជាការលើកកម្ពស់បទពិសោធន៍របស់ភ្ញៀវទេសចរគឺត្រូវការត្រូវបានបង្កើនល្បឿនឱ្យបានលឿនជាងមុន។ ស្របពេលជាមួយគ្នានោះដែរគឺតម្រូវការអភិវឌ្ឍន៍ទេសចរណ៍ភ្ជាប់ជាមួយនិងការការពារបរិស្ថាន ការថែរក្សាអត្តសញ្ញាណវប្បធម៌ព្រមទាំងឆ្ពោះទៅរកទម្រង់កំណើនប្រកបដោយភាពចីរភាព។
យោងតាមបណ្តាតំណាង ប្រភពធនធានមនុស្សក៏ជាបញ្ហាដែលត្រូវការទទួលបានការយកចិត្តទុកដាក់ផងដែរ។ គុណភាពសេវាកម្ម សមត្ថភាពគ្រប់គ្រងចំណុចដៅព្រមទាំងលទ្ធភាពឆ្លើយតបនឹងបណ្តាផ្នែកភ្ញៀវដែលមានកម្រិតចំណាយខ្ពស់ ភ្ញៀវអន្តរជាតិគឺនៅតែមានគម្លាតបើប្រៀបធៀបជាមួយនិងតម្រូវការអភិវឌ្ឍន៍នៅក្នុងដំណាក់កាលថ្មី។ ក្នុងពេលជាមួយគ្នានោះដែរ យន្តការតភ្ជាប់តំបន់ទោះបីជាមានការប្រែប្រួលជាច្រើនក៏ដោយប៉ុន្តែមិនទាន់ដើរចូលទៅក្នុងជម្រៅជ្រៅជ្រះយ៉ាងពិតប្រាកដនោះឡើយ។ ការពង្រីកទីផ្សារអន្តរជាតិ ការតភ្ជាប់បន្ថែមបណ្តាផ្លូវហោះហើរថ្មីៗព្រមទាំងការកសាងបណ្តាខ្សែសង្វាក់ផលិតផលអន្តរតំបន់គឺនៅតែត្រូវការបន្ថែមបណ្តាយន្តការនិងគោលនយោបាយមានកម្លាំងគ្រប់គ្រាន់ដើម្បីបង្កើតជំហានលោតផ្លោះ។
បណ្តា «ចំណុចស្ទះ» ទាំងនេះមិនមែនជាបញ្ហាថ្មីនោះឡើយ ប៉ុន្តែនៅក្នុងបរិបទដែល Can Tho កំពុងគ្រងលំហរអភិវឌ្ឍន៍ធំធេងជាងមុនក្រោយការបង្រួបបង្រួម តម្រូវការដោះស្រាយបែរជាក្លាយជាបន្ទាន់ជាងពេលណាៗទាំងអស់។ ប្រសិនបើដោះស្រាយបានព្រមៗគ្នានូវលំហាត់ប្រាណអំពីផលិតផល ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ប្រភពធនធានមនុស្សព្រមទាំងការតភ្ជាប់តំបន់ នោះទីក្រុងនឹងមានលក្ខខណ្ឌដើម្បីកែប្រែប្រៀបខ្លាំងអំពីធនធានឱ្យក្លាយទៅជាប្រៀបខ្លាំងប្រកួតប្រជែងយ៉ាងពិតប្រាកដនៅលើផែនទីទេសចរណ៍ជាតិ៕
យុគសម័យ - ជាមួយនឹងជើងហោះហើរជាង ១០០,០០០ ក្នុងរយៈពេលត្រឹមតែ ៦ ខែ ផ្លូវហោះហើរទីក្រុង Ha Noi - ទីក្រុង Ho Chi Minh រក្សាទីតាំងរបស់ខ្លួននៅក្នុងផ្លូវហោះហើរក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅទូទាំងពិភពលោក ដែលបង្កើតសម្ពាធប្រតិបត្តិការដ៏អស្ចារ្យ។ |
នាយកដ្ឋានកសិកម្មនៃទីក្រុង Can Tho បាននិងកំពុងគាំទ្រយ៉ាងសកម្ម និងលើកកម្ពស់កសិករក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមក និងជាមួយអាជីវកម្មក្នុងការកសាងតំបន់ផលិតកម្មកសិកម្មប្រមូលផ្តុំ ដើម្បីធានាគុណភាព និងអនាម័យ និងសុវត្ថិភាពចំណីអាហារ។ |


មតិពីមិត្តអ្នកអាន