Trending now

ក្រសួងទេសចរណ៍៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ភ្ញៀវទេសចរសម្រុក​ទៅលេងខេត្តកំពតមានចំនួន ២៣ ២៧៨ នាក់

09:14 | 15/02/2021

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១​ --ក្នុងឱកាសបុណ្យចូលឆ្នាំចិន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ភ្ញៀវទេសចរយ៉ាងច្រើន ពិសេសភ្ញៀវទេសចរជាតិ បានសម្រុកទៅលេងខេត្តកំពត ដោយទទួលបាន ភ្ញៀវទេសចរសរុប ចំនួន២៣ ២៧៨ នាក់។ នេះបើយោងតាម ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ភ្ញៀវទេសចរសម្រុក​ទៅលេងខេត្តកំពតមានចំនួន ២៣ ២៧៨ នាក់

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានគូសបញ្ជាក់ថា មន្ទីរ​ទេសចរណ៍ខេត្តបានចាត់ ក្រុមការងារចំនួន ៤ ក្រុម ចុះតាមគោលដៅ និងសេវាកម្មទេស​ចរណ៍​នានាក្នុងខេត្ត ដើម្បីជំរុញការពង្រឹង គុណភាព ផលិតផល សេវាកម្ម អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ ការឆ្លងរីក​រាលដាល​ជំងឺកូវីដ១៩។ លោកបានបន្ដថា ថ្ងៃដំបូងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១ នេះភ្ញៀវទេសចរ​មកលេងខេត្តកំពតមានចំនួនសរុប ២៣ ២៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរ ជាតិចំនួន ២៣ ១០០ នាក់ និងភ្ញៀវ ទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៧៨ នាក់។ លោកប្រធានមន្ទីរបាន​លើក​ឡើងថា ស្ថានភាពអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរារចរណ៍ បានប្រព្រឹត្តទៅដោយ​រលូន​ពុំមានបញ្ហាអ្វីកើត ឡើងគួរឱ្យយកត់សម្គាល់ឡើយ។ រីឯសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និង​សេវាកម្មផ្សេងៗទៀតពុំមាន ការដំឡើងថ្លៃហួសហេតុនាំឱ្យមាន បាតុភាពនោះទេ។

សូមបញ្ជាក់ថា ក្រុមការងារមន្ទីរទរសចរណ៍ខេត្តកំពត បានសហការជាមួយនគរបាល​ទេសចរណ៍ ចរាចរណ៍ ជើងទឹក ក្នុងការពង្រឹងសុវត្ថិភាពតាមទូកជំរុញអាក់អាវពោងសុវត្ថិភាព ការបង្ការការឆ្លងជំងឺកូវីដ១៩៕

(ប្រភពព័ត៌មាន: AKP)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស