Trending now

សកម្មភាពមួយចំនួនរបស់កងទ័ពការពារព្រំដែនខេត្ត Soc Trang ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ

08:20 | 13/04/2021

ពិធីបុណ្យចូលឆ្នាំខ្មែររបស់ជនជាតិ​ខ្មែរនៅតំបន់ត្បុង​ គឺជាពិធីបុណ្យធំនិងសំខាន់បំផុតសម្រាប់ជនជាតិនេះ។ ដូច្នេះ រដ្ឋាភិបាល​និងកងទ័ពការពារព្រំដែន​ខេត្ត​ Soc Trang បាន​រៀបចំសកម្មភាពជាច្រើន ដើម្បីជូនពរឆ្នាំថ្មីចំពោះបងប្អូនជនរួមជាតិខ្មែរ ក្នុងខេត្ត។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅខេត្ត Soc Trang អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅខេត្ត Soc Trang
បិទពិធីបុណ្យអកអំបុក និងពិធីប្រណាំងទូកង ខេត្ត Soc Trang ឆ្នាំ ២០២០ បិទពិធីបុណ្យអកអំបុក និងពិធីប្រណាំងទូកង ខេត្ត Soc Trang ឆ្នាំ ២០២០

ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែន Soc Trang អញ្ជើញប្រគេនទេយ្យវត្ថុ ជូនអំណោយជូនពរបុណ្យចូលឆ្នាំថ្មីដល់ ព្រះសង្ឃ បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រការពារព្រំដែនតំបន់ជាប់មាត់សមុទ្រនៃខេត្ត Soc Trang ។​ ទន្ទឹមនឹងនេះ កងទ័ពការពារព្រំដែនខេត្តបានរៀបចំកម្មវិធីពិនិត្យសុខភាពនិងផ្តល់ថ្នាំដោយឥតគិតថ្លៃ​ដល់ប្រជាជនខ្មែរក្រីក្រ ព្រះសង្ឃ បងប្អូនជនជាត ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីដល់ នៅ តំបន់ជាប់មាត់សមុទ្រនៃខេត្ត Soc Trang

ក្នុងរយៈពេលពីរថ្ងៃ ពីថ្ងៃទី ៩ ដល់ថ្ងែទី ១០ ខែ មេសា ឆ្នាំ ២០២១ ក្រុមការងារនៃ កងទ័ពការពារព្រំដែនខេត្ត Soc Trang បានអញ្ជើញមកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំ ប្រគេនទេយ្យវត្ថុ ជូនអំណោយតាមវត្តអារាមខ្មែរ ទាំងឡាយនៅលើភូមិ សាស្ត្រស្រុក Tran De និងទីរួមខេត្ត Vinh Chau ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិខ្មែរ ។

សកម្មភាពមួយចំនួនរបស់កងទ័ពការពារព្រំដែនខេត្ត  Soc Trang  ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ
សកម្មភាពមួយចំនួនរបស់កងទ័ពការពារព្រំដែនខេត្ត  Soc Trang  ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ
សកម្មភាពមួយចំនួនរបស់កងទ័ពការពារព្រំដែនខេត្ត  Soc Trang  ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ
ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែន Soc Trang អញ្ជើញប្រគេនទេយ្យវត្ថុ ជូនអំណោយជូនពរបុណ្យចូលឆ្នាំថ្មីដល់ ព្រះសង្ឃ បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រការពារព្រំដែនតំបន់ជាប់មាត់សមុទ្រនៃខេត្ត Soc Trang។

ម្យ៉ាងទៀត គ្រូពេទ្យកងទ័ពការពារព្រំដែន បាន​ពិនិត្យសុខាភាព​និងផ្តល់ថ្នាំ​ដោយ​ឥតគិតថ្លៃដល់ជនក្រីក្រ អ្នកវ័យចំណាស់​គ្មាន​ទីពឹង ប្រជាជន​មានស្ថានភាពរស់នៅលំបាកចំនួន ២០០ ដែល​ស្ថិតក្នុង​ឃុំ​ Vinh Hai និងព្រះសង្ឃនៅវត្ត Tra Set ឃុំ Vinh Hai ទីរួមខេត្ត Vinh Chau ។

សកម្មភាពមួយចំនួនរបស់កងទ័ពការពារព្រំដែនខេត្ត  Soc Trang  ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ
គ្រូពេទ្យកងទ័ពការពារព្រំដែនបានពិនិត្យសុខាភាពនិងផ្តល់ថ្នាំព្យាបាលជំងឺ ដោយឥតគិតថ្លៃដល់ប្រជាជនខ្មែរក្រីក្រ នៅឃុំ Vinh Hai (រូបថត៖ កាសែត Nhan Dan)

ក្រៅពីការពិនិត្យសុខភាពនិងផ្តល់ថ្នាំដោយឥតគិតថ្លៃ អង្គភាព​នេះក៏ឃោសនានូវការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២១ - ២០២៦ ធ្វើឲ្យចលនាជាជនខ្មែរឱ្យរៀបចំពិធី​អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រកបដោយ​សុវត្ថិភាព​សុភមង្គល និងការការពារនិងទប់ស្កាត់ការរីករាលដាលនៃកូវីដ ១៩ ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ