Trending now

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅខេត្ត Soc Trang

21:48 | 10/04/2021 ហេង វុធ្ធី

យុគសម័យ - អនុប្រធានប្រចាំការរបស់រដ្ឋសភា និងជាប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានចុះសាកសួរសុខ ទុក្ខនិងជូនពរព្រះសង្ឃនិងបងប្អូនពុទ្ធបរិស័ទខ្មែរក្នុងសមាគមន៍ ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។

Soc Trang៖ ប្រសិទ្ធភាពពីកម្មវិធី “ឃុំមួយផលិតផលមួយ” (OCOP) Soc Trang៖ ប្រសិទ្ធភាពពីកម្មវិធី “ឃុំមួយផលិតផលមួយ” (OCOP)
ខេត្ត  Soc Trang៖ ថ្នាក់ដឹកនាំក្នុងស្រុកតែងតែចាប់អារម្មណ៍នឹងកិច្ចការបរទេសប្រជាជន ខេត្ត Soc Trang៖ ថ្នាក់ដឹកនាំក្នុងស្រុកតែងតែចាប់អារម្មណ៍នឹងកិច្ចការបរទេសប្រជាជន
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅខេត្ត Soc Trang
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Manជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅខេត្ត Soc Trang

នៅថ្ងៃទី១០ ខែមេសា អនុប្រធានប្រចាំការរបស់រដ្ឋសភា និងជាប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានចុះសាកសួរសុខ ទុក្ខនិងជូនពរព្រះសង្ឃនិងបងប្អូនពុទ្ធបរិស័ទខ្មែរក្នុងសមាគមន៍ ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។

ជាពិសេសចំពោះការវិវឌ្ឍន៍ប្រកបដោយភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ សមាគមបានបញ្ឈប់ជាបណ្តោះអាសន្ននូវការរៀបចំពិធីបុណ្យតេតនិងផ្សព្វផ្សាយដល់ប្រជាជនខ្មែរអំពីមធ្យោបាយមានប្រសិទ្ធភាពក្នុងការការពារនិងគ្រប់គ្រងការរាតត្បាតដែលរួមចំណែកដល់ការកំណត់ការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍។ សមាគមបានប្រមូលផ្តុំព្រះសង្ឃនិងប្រជាជនខ្មែរដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់គណៈប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដើម្បីរួមដៃគ្នាគាំទ្រការការពារនិងត្រួតត្រាការរីករាលដាលនៃកូវីដ-១៩។ ថ្លែងនៅទីនេះ លោក Tran Thanh Man បានសម្ដែងគោលបំណងថា នាពេល ខាងមុខ សមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang និងបងប្អូនជនរួម ជាតិខ្មែរ បន្តសាមគ្គីគ្នា ជំនះពុះពារ លើគ្រប់ការលំបាក រៀបចំសកម្មភាព ពិធីបុណ្យ វប្បធម៌ប្រពៃណីអំណរសារទរបុណ្យចូលឆ្នាំថ្មីឲ្យបានរីករាយបំផុតនិងមានសុវត្ថិភាពបំផុត ព្រមទាំងបន្តអនុវត្តន៍គោលដៅដើរទន្ទឹមគ្នាទាំងពីរ គឺ “អភិវឌ្ឍសេដ្ឋកិច្ចផង ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផង”។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅខេត្ត Soc Trang
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Manជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅខេត្ត Soc Trang

លោក Tran Thanh Man បាន មានប្រសាសន៍ថា៖ “ខ្ញុំបានដឹងថា សមាគមន៍បានអំពាវនាវឲ្យបងប្អូនពុទ្ធបរិស័ទចូលរួមយ៉ាងសកម្ម ក្នុងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី នគរអារិយ្យធម៌ កាត់បន្ថយភាព ក្រីក្រប្រកបដោយចីរភាព ជនវៀតណាមផ្ដល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម ឬក៏ ចលនាលើកទឹកចិត្តការសិក្សារៀនសូត្រ កសាងសង្គមសិក្សារៀនសូត្រ ផងដែរ។ ខ្ញុំ សូមកត់សម្គាល់និងកោតសរសើរចំពោះស្នាដៃនិងការរួមវិភាគទានដ៏ជាក់ស្ដែងទាំង អស់របស់សមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang ក៏ដូចជាប្រជាជនជា ជនជាតិខ្មែរទាំងមូលក្នុងខេត្ត”។

ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានប្រគល់អំណោយចំនួន២៤កញ្ចប់ ដោយមានតម្លៃ៥លានដុង ក្នុងមួយកញ្ចប់ជូនចំពោះបណ្ដាព្រះសង្ឃ និងអំណោយ ១ កញ្ចប់ទៀត ដោយមានតម្លៃ ១០ លានដុងជូនចំពោះ សមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang៕

ហេង វុធ្ធី

baotintuc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤