នាថ្ងៃទី ៨ មករា គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយកនាយកដ្នានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Soc Trang ប្រទេសវៀតណាម។
លោក Lam Van Man លេខាគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សយោធាខេត្ត បានស្វាគមន៍គណៈប្រតិភូ។
![]() |
លោក Lam Van Man ប្រគល់អំណោយជូនគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិកម្ពុជា |
តាងនាមគណៈប្រតិភូ លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានផ្ញើសារជូនពរដល់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Soc Trang ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងជោគជ័យក្នុងឆ្នាំថ្មី។ ដោយអះអាងនូវចំណងសាមគ្គីភាព ជិទស្និទ្ធយូរអង្វែងរវាងកម្ពុជា និងវៀតណាម លោកបានជូនពរឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនិយាយរួម និងរវាងនាយកដ្ឋានអភិវឌ្ឍន៍ និងបញ្ជាការដ្ឋានយោធាខេត្ត Soc Trang និយាយដោយឡែកកាន់តែជិទស្និទ្ធថែមទៀត។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី ជម្រាបជូនអំពីស្ថានភាពអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា និងសកម្មភាពរបស់នាយកដ្ឋានអភិវឌ្ឍន៍ ព្រមទាំងបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាមនិយាយរួម បញ្ជាការដ្ឋានយោធាខេត្ត Soc Trang និយាយដោយឡែក ដែលបានជួយកម្ពុជា និងកងកម្លាំងការពារព្រំដែនកម្ពុជា។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ នឹងបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីអភិវឌ្ឍបន្ថែមទៀត។
![]() |
លោក Lam Van Man ទទួលជួបគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា |
តាងនាមគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានយោធាខេត្ត លោក Lam Van Man បានថ្លែងអំណរគុណចំពោះគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ដែលបានចំណាយពេលវេលាមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី។ ក្នុងឱកាសនេះ លោកក៏បានប្រគល់អំណោយជូនគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជាផងដែរ៕
![]() នាពេលថ្មីៗនេះ លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) បានទទួលជួបលោក កែវ ឈា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព និងជាតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បន្ទាប់ពីលោក កែវ ឈា ជូនសារតាំងដល់ លោក Antonio Guterres អគ្គលេខាធិការ ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មនៅទីក្រុងញូវយ៉ក។ |
![]() ការធ្វើដំណើរដ៏មមាញឹកឆ្លងព្រំដែន រាត្រីសនៃការដឹកទំនិញបន្តបន្ទាប់គ្នា ទំនិញដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបាននាំចូល និងនាំចេញឥតឈប់ឈរ... នោះគឺជាដង្ហើមជីវិតនៅតំបន់ព្រំដែនរវាងវៀតណាម និងកម្ពុជា។ ភាពរឹងមាំនេះមិនត្រឹមតែបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ |
មតិពីមិត្តអ្នកអាន