យុគសម័យ - អ្នកថតរូបជនជាតិអង់គ្លេស លោកស្រី Teresa បានទៅទស្សនាប្រទេសវៀតណាម ហើយលោកស្រីរូបនេះបានចាប់យកពេលវេលាដ៏គួរឱ្យចាប់អារម្មណ៍ក្នុងដំណើររបស់លោកស្រី។
![]() |
![]() |
![]() |
ព្រះអាទិត្យរះលើដីសណ្ដទន្លេ Cuu Long៖ ការរស់នៅក្នុងផ្ទះក្បែរមាត់ទន្លេរបស់ប្រជាជនក្នុងតំបន់និងស្វាគមន៍ថ្ងៃថ្មីដែលចាត់ទុកចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់គ្នា។ |
![]() |
វិថីបុរាណ Hoi An ៖ ជាទិសដៅដ៏ល្បីល្បាញបំផុតមួយនៅប្រទេសវៀតណាម។ កន្លែងនេះក៏រក្សាបាននូវសោភ័ណភាពបុរាណដែលធ្វើឱ្យអ្នកដូចជាវង្វែងផ្លូវចូលក្នុងសម័យអតីតកាល។ ចង្កៀងគោមរស់រវើកភ្លឺនៅពេលយប់គឺជាការបន្លិចគួរឱ្យចាប់អារម្មណ៍ណាស់។មធ្យោបាយល្អបំផុត ដើម្បីធ្វើដំណើរជុំវិញទីក្រុង Hoi An គឺជាកង់។ |
![]() |
ផ្លូវឆ្លងកាត់ភ្នំ Hai Van ៖ នេះគឺជាផ្លូវឆ្លងកាត់លើភ្នំ Bach Ma និងបែរមុខទៅសមុទ្រខាងកើត។ ឈ្មោះ Hai Van មានន័យថា សមុទ្រពពក។ ភ្ញៀវពិតប្រាកដមិនទាន់មើលឃើញទេសភាពដ៏អស្ចារ្យបែបនេះពីមុនទេ។ |
![]() |
ភូមិនេសាទនៅទីក្រុង Hue៖ ប្រសិនបើភ្ញៀវមានឱកាសទៅលេង ទីក្រុង Hue ក្នុងដំណើររបស់ភ្ញៀវកុំភ្លេចទៅទស្សនាភូមិនេសាទនៅតាមឆ្នេរសមុទ្រនិងសង្កេតមើលសកម្មភាពនេសាទរបស់អ្នកនេសាទនៅទីនេះ។ |
![]() |
ល្អាងភ្នំ Phong Nha Ke Bang មានភ្នំថ្មកំបោរចំណាស់ជាងគេបំផុតនៅអាស៊ីដែលមានប្រព័ន្ធល្អាងធំ ក្នុងនោះដែលមានរូងល្អាងភ្នំល្បីល្បាញជាងគេគឺរូងភ្នំ Phong Nha រូង Toi និងរូងភ្នំ Thien Duong។ |
![]() |
រដ្ឋធានី Ha Noi ៖ មានប្រជាជនជាច្រើននាក់និងមានសភាពអ៊ូអរនិងបុរាណ រដ្ឋធានី Ha Noi មានសម្រស់ស្រស់ស្អាតដែលគ្មានរដ្ឋធានីណានៅពិភពលោកមានទេ។ កន្លែងនេះក៏រក្សាសំណង់ដែលបានកសាងតាមស្ថាបត្យកម្មបារាំងផងដែរ។ នោះហើយជាមូលហេតុដែលរដ្ឋធានី Ha Noi ត្រូវបានគេប្រៀបធៀបទៅនឹងទីក្រុងប៉ារីសនៃតំបន់បូព៌ា។ |
![]() |
ឈូងសមុទ្រ Ha Long ៖ គ្មានពាក្យណាអាចពិពណ៌នាអំពីសម្រស់ដ៏អស្ចារ្យនៃកន្លែងនេះទេ។ សូមក្រឡេកមើលរូបថតខាងលើអ្នកនឹងយល់ពីអ្វីដែលខ្ញុំកំពុងនិយាយ។ |
![]() |
ទេសភាពភ្នំនៅ Sa Pa ៖ មកដល់ទីនេះភ្ញៀវនឹងជួបជនជាតិ Mongនិងស្នាក់នៅក្នុងផ្ទះ homestay ដ៏គួរឱ្យស្រឡាញ់។ នៅ Sa Pa មានភ្នំស្អាតបំផុតដែលខ្ញុំធ្លាប់បានឃើញ។ |
![]() |
ខេត្ត Ha Giang: មានទីតាំងស្ថិតនៅប៉ូលខាងជើងនៃប្រទេសវៀតណាមដែលជាកន្លែងមានទេសភាពដ៏អស្ចារ្យ។ ពីវាលស្រែកាំជណ្តើរររហូតដល់ខ្ពង់រាបថ្មកំបោរ។ ទេសភាពនៅទីនេះពិតជាអស្ចារ្យនិងស្រស់ស្អាតដូចជាមិនធ្លាប់មានមនុស្សមកទីនេះ។ |
![]() |
តំបន់រស់នៅរបស់ជនជាតិចិននៅទីក្រុង Ho Chi Minh៖ អ្វីដែលធ្វើឲ្យតំបន់នេះលេចធ្លោជាងគេគឺជាស្ថាបត្យកម្មរបស់ជនជាតិចិន។ នៅទីនេះធ្លាប់ជាតំបន់ជនជាតិចិនធំជាងគេបំផុតនៅលើពិភពលោក។ |
kienthuc.net.vn
មតិពីមិត្តអ្នកអាន