បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ឧទ្យានភូគ្ពសាស្ត្រសកល Dak Nong ទើបតែបានកត់សំគាល់ ព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំមួយនៅ ពេលដែលតំបន់នេះបានក្លាយជាឧទ្យានភូគ្ពសាស្ត្រ ទី ៣ នៅប្រទេសវៀតណាម
![]() |
![]() |
ដោយមានផ្ទៃក្រឡាជាង ៤.៧០០ គីឡូម៉ែត្រការ៉េ ស្មើនឹងជាង ២/៥ នៃផ្ទៃដីធម្មជាតិនៃខេត្ត Dak Nong ឧទ្យានភូគព្ភសាស្រ្ត Dak Nong ស្ថិតលើខ្ពង់រាបម៉្នុងដ៏សែនមនោរម្យដ៏ធំមហិមា។ ការអភិវឌ្ឍភូគព្ភសាស្ត្ររបស់ខេត្ត Dak Nong - មានអាយុកាលតាំងពីសម័យជូរិចប្រមាណ ២០០ លានឆ្នាំមុន ហើយដីនេះជាផ្នែកមួយនៃបាតមហាសមុទ្រ។ រហូតមកដល់សម័យកាល Paleogene (ប្រហែលជា ៦០ លានឆ្នាំមុន) ទឹកសមុទ្របានស្រកចុះវិញ ដីបានលើកកម្ពស់និងភ្នំភ្លើងបានចាប់ផ្តើមលេចឡើង ហើយចាប់តាំងពីពេលនោះមកការផ្ទុះភ្នំភ្លើងជាច្រើនដងដែលបានអូសបន្លាយរហូតដល់ប្រហែល ១០.០០០ ឆ្នាំមុនទើបបញ្ចប់។
ជាពិសេសការផ្ទុះភ្នំភ្លើង Chu B'luk ស្ថិតនៅក្នុងឃុំ Buon Choa'h ស្រុក Krong No សព្វថ្ងៃត្រូវបានគេចាត់ទុកថាបានបង្កើតប្រព័ន្ធរូងភ្នំភ្លើងប្លែកមួយដែលមានតែមួយគត់ នៅលើពិភពលោក។ ដូច្នេះនៅជុំវិញតំបន់ភ្នំភ្លើង Chư B’luk ប្រជាជនបានរកឃើញរូងភ្នំភ្លើងជាច្រើនដែលមានរចនាសម្ព័ន្ធប្លែកៗ ដូចជា រូងភ្នំC7, C9, C6.1, C6 ...
![]() |
មាត់រូងភ្នំភ្លើង C7 នៅឧទ្យានភូគព្ភសាស្រ្ត Dak Nong ។ (រូបថត៖ km.dantocmiennui.vn) |
ប្រព័ន្ធរុក្ខជាតិនិងពពួកសត្វដ៏សម្បូរបែបដោយមានអម្បូរ ប្រភេទកម្រនិងមានតម្លៃជាច្រើន មានឈ្មោះក្នុងសៀវភៅក្រហម វៀតណាម និងពិភពលោក ជាកន្លែងរក្សាទុកនូវតម្លៃវប្ប ធម៌រូបីនិងអរូបីដូចជាលំហវប្បធម៌គង ឃ្មោះ តីង្វៀន ត្រូវបានអង្គការ Unesco ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ កេរដំណែលលំដាប់ជាតិពិសេសផ្លូវលំ ហូជីមិញ...។
![]() |
ភ្នំភ្លើង Nam Gle នៅឃុំ Thuan An ស្រុក Dak Mil (ខេត្ត Dak Nong)។ (រូបថត៖ km.dantocmiennui.vn) |
នៅទីនេះក៏ជាកន្លែងដែលប្រមូលផ្តុំរបស់ជនជាតិជាច្រើនប្រកបដោយសុខដុមរម ក្នុងរយៈពេលយូរអង្វែង ដូចជា ជនជាតិ Mnong Ma Ede ... ដែលមានជីវិតវប្បធម៌ ទំនៀមទម្លាប់ពិសេស និងសម្បូបែប។ ហើយមកពីសហគមន៍ប្រជាជនរស់នៅទីនេះបានបង្កើតនូវមរតកវប្បធម៌ប្លែកៗនៃមនុស្សជាតិរួមមានតំបន់វប្បធម៌គងដែលជាស្នាដៃវប្បធម៌អរូបីនិងប្រពៃណីដែលប្រគល់បន្តទៅជំនាន់ក្រោយដោយផ្ទាល់មាត់។ ហើយនេះក៏ជាស្រុកកំណើតរបស់ឧបករណ៍តន្ត្រីធ្វើពីថ្ម ដែលមានអាយុកាលប្រហែល ២៥០០ ឆ្នាំ ដែលជាឧបករណ៍តន្រ្តីចំណាស់ជាងគេមួយរបស់មនុស្សលោក។
![]() |
ពិធីបុណ្យ អួនយ៉ូង ឬ ហៅម៉្យាងទៀតថាពិធីផ្សារភ្ជាប់និងបង្កើនភាពស្និទ្ធស្នាលចំណងភក្ដីភាពរបស់ជនជាតិ Ma ជនជាតិដើមមួយដែលបានតាំងទីលំនៅតាំងពីយូរលង់ណាស់មកហើយនៅលើភូមិសាស្ត្រខេត្ត Dak Nong។ (រូបថត៖ km.dantocmiennui.vn) |
ការកសាងដោយជោគជ័យនូវកិត្តិនាមឧទ្យានភូគព្ភសាស្រ្តសកលលោក អង្គការ Unesco បានរួមចំណែកថែរក្សានិងពង្រីកតម្លៃបេតិកភណ្ឌឧទ្យានភូគព្ភសាស្ត្រ Dak Nong ៕
មតិពីមិត្តអ្នកអាន