ភូមិជាងឈើ Kim Bong ស្ថិតនៅតាមច្រាំងខាងស្តាំនៃទន្លេ Thu Bon ក្នុងឃុំ Cam Kim មានចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីទីក្រុង Hoi An។ Kim Bong គឺជាភូមិ ជាងឈើប្រពៃណីដ៏ល្បីល្បាញនៅខេត្ត Quang Nam ដោយមានប្រវត្តិសាស្ត្រជាង ៦០០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍។
«Bong Thom Home Stay» ហ៊ុមព័ទ្ធដោយព្រៃ ស័ក្តិសមសម្រាប់សម្រាកលំហែ ពេលទៅលេងសៀមរាប សម្រស់ស្អាតនៃល្បាក់ទឹក Kon Bong |
![]() |
ភូមិជាងឈើ Kim Bong Hoi An - បេតិកភណ្ឌវប្បធម៌រាប់រយឆ្នាំ |
ភូមិជាងឈើ Kim Bong បានប្រកបរបរជាងឈើតាំងពីសតវត្សទី ១៦ ហើយបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ដ៏ខ្លាំងក្លាជាច្រើន អាស្រ័យដោយមានការជួញដូរ ពាណិជ្ជកម្មដ៏មមាញឹកនៃទីក្រុងបុរាណ Hoi An។ នៅសតវត្សទី ១៨ ភូមិនេះបាន បង្កើតមុខរបរផ្សេងគ្នាចំនួន ៣ នោះគឺ៖ ជាងឈើសំណង់ ជាងឈើដំឡើងទូក និង ជាងឈើផលិតរបស់របរប្រើប្រាស់។ លើសពីនេះ របរចម្លាក់រូបសត្វ ក៏រួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ភូមិនេះ រីកសាយភាយគ្រប់តំបន់ទូទាំងប្រទេសផងដែរ។
នៅទីក្រុងបុរាណ Hoi An ស្នាដៃស្ថាបត្យកម្ម ផ្ទះសម្បែង និងវត្តអារាមជាច្រើន ត្រូវបានធ្វើឡើងពីបាតដៃដ៏ប៉ិនប្រសប់របស់ជាងឈើភូមិ Kim Bong។ ជាងឈើ Kim Bong ក៏មានមោទនភាពដែលត្រូវបានរាជវង្សស្ដេច Nguyen អញ្ជើញឱ្យសាងសង់សំណង់នានាក្នុងរាជធានីបុរាណ Hue ផងដែរ។ ផលិតផលរបស់ជាងឈើ Kim Bong មិនត្រឹមតែមានវត្តមាននៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានឆ្លងកាត់សមុទ្រទៅកាន់ប្រទេសជាច្រើនក្នុងតំបន់ទៀតផង។ នៅភូមិ Kim Bong សព្វថ្ងៃនេះ មានគ្រួសារជាច្រើននៅតែថែរក្សាមុខរបរជាងឈើប្រពៃណីរបស់ដូនតា។ សិប្បករ Huynh Ri មកពីភូមិជាងឈើ Kim Bong បានឲ្យដឹងថា៖
“ខ្ញុំធ្វើជាងឈើតាំងពីអាយុ ១៦ ឆ្នាំ មកដល់ថ្ងៃនេះខ្ញុំមានអាយុ ៨៥ ឆ្នាំហើយ។ បំណងប្រាថ្នាធំបំផុតរបស់ខ្ញុំគឺចង់ឲ្យកូនចៅរបស់ខ្ញុំបន្តប្រកបមុខរបរនេះ និងថែរក្សារបរជាងឈើប្រពៃណីរបស់ដូនតា។ ខ្ញុំសប្បាយចិត្តណាស់ដែលភូមិជាងឈើ Kim Bong ទីក្រុង Hoi An មិនសាបសូន្យទេ ប៉ុន្តែកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។
![]() |
ភ្ញៀវទេសចរណ៍មកលេងភូមិជាងឈើ Kim Bong |
ពិធីបុណ្យភូមិជាងឈើ Kim Bong ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែមិកសិរ ជារៀងរាល់ឆ្នាំ ដោយទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនានិងចូលរួមយ៉ាងច្រើនកុះករ។ តាំងពីព្រឹកព្រលឹម សិប្បករ ជាងឈើ និងអ្នកភូមិ Kim Bong បានប្រមូលផ្តុំគ្នានៅសាលាភូមិ Tien Hien ដើម្បី រៀបចំពិធីសែនគ្រូដើមនៃរបរជាងឈើ។ នៅទីនេះ បណ្ដាសិប្បករ និងជាងឈើ សម្ដែងការត្បាញកន្ត្រក ត្បាញកន្ទេល ដំឡើង ជួសជុលទូក និងឆ្លាក់ឬស្សី... ក្នុងពិធី បុណ្យភូមិជាងឈើ Kim Bong ប្រជាជននៅមូលដ្ឋាន និងភ្ញៀវទេសចរចូលរួមប្រណាំងទូក ច្រៀង Bai Choi ទស្សនាការសម្តែង និងការតាំងបង្ហាញផលិតផលនៃភូមិរបរ ហើយទទួលទានម្ហូបអាហារប្រពៃណីរបស់មូលដ្ឋានផងដែរ។ លោក Nguyen Van Lanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានឲ្យដឹងថា៖
“ការសម្ដែងនៅពិធីបុណ្យភូមិជាងឈើ Kim Bong សម្បូរបែបណាស់។ ពិធី បុណ្យនេះគឺជាអត្តសញ្ញាណរបស់សហគមន៍មូលដ្ឋាន ហើយក៏ជាផលិតផលទេស ចរណ៍ផងដែរ ដូច្នេះភ្ញៀវបរទេសមកទស្សនាយ៉ាងច្រើនកុះករ។ ពួកគេចូលរួមដោយ ផ្ទាល់ក្នុងការប្រាស្រ័យទាក់ទងជាមួយសហគមន៍ បង្កើតបរិយាកាសទេសចរណ៍ប្រកប ដោយសុខដុមរមនា ដែលបង្ហាញពីតម្លៃវប្បធម៌ប្រជាប្រិយនានា”។
![]() |
ភ្ញៀវទេសចរណ៍មកលេងភូមិជាងឈើ Kim Bong |
កាលពីឆ្នាំមុន ទីក្រុង Hoi An បានក្លាយជាសមាជិកផ្លូវការនៃបណ្តាញទីក្រុង ច្នៃប្រឌិតរបស់អង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។ នេះជាឱកាសសម្រាប់ភូមិ របរពៃណីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្លាយជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរ មកទស្សនា និងទទួលបទពិសោធន៍។ សិប្បករឆ្នើម Huynh Suong បានឲ្យដឹងថា៖
“ភូមិរបរប្រពៃណី និងសិប្បករមានក្ដីសប្បាយរីករាយយ៉ាងក្រៃលែង នៅពេល ដែលភ្ញៀវអន្តរជាតិមកទស្សនាកាន់តែកើនឡើងៗ ជួយប្រជាជននៅមូលដ្ឋានលក់ ផលិតផលសិប្បកម្មវិចិត្រសិល្បៈ និងបង្កើនប្រាក់ចំណូល។ នេះក៏ជាការលើកទឹកចិត្តដល់បណ្ដាសិប្បករដើម្បីលើកកំពស់មនសិកាអភិរក្សភូមិសិប្បកម្មផងដែរ”។
ភូមិជាងឈើ Kim Bong គឺជាភូមិជាងឈើដ៏ល្បីល្បាញមួយក្នុងប្រទេសវៀត ណាម។ កាលពី ៨ ឆ្នាំមុន (២០១៦) របរជាងឈើភូមិ Kim Bong ត្រូវបានក្រសួង វប្បធម៌ កីឡា និងទេសចរណ៍ ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ក្នុងកម្មវិធី កសាងជនបទថ្មី ដំណាក់កាល ២០២១ - ២០២៥ គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានស្នើភូមិជាងឈើ Kim Bong ជាគំរូទេសចរណ៍សហគមន៍ ដោយផ្សារ ភ្ជាប់ជាមួយនឹងការអភិរក្សតម្លៃវប្បធម៌ប្រចាំស្រុក និងប្រព័ន្ធអេកូឡូស៊ីធម្មជាតិនៅខេត្ត Quang Nam៕
![]() ឃុំ Bong Krang ស្រុក Lak (ខេត្ត Dac Lac) គឺជាមូលដ្ឋានបដិវត្តន៍កំឡុងពេលសង្រ្គាមតស៊ូ។ ក្នុងប៉ុន្មានឆ្នាំកន្លងមក ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋានយឺតយ៉ាវណាស់ អត្រាភាពក្រីក្រនៅតែខ្ពស់។ ទោះយ៉ាងណាក៏ដោយដោយសារការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់កម្រិតថ្នាក់បានជាជីវភាពរបស់ប្រជាជននៅ ឃុំ Bong Krang (ដែលជាង ៩៨% ជាជនរួមជាតិ M’nong) កំពុងមានការរីកចម្រើនជាលំដាប់។ |
![]() ប្រជាជនជាជនជាតិ Tay នៅស្រុក Luc Yen ខេត្ត Yen Bai ល្បីល្បាញតាំងពី យូរណាស់មកហើយ ដោយមានម្ហូបអាហារដ៏ឆ្ងាញ់ពិសារជាច្រើនមុខ។ ក្នុងនោះ មិន អាចមិននិយាយដល់ម្ហូបអាហារដែលបានកែច្នៃពី ត្រី Bong។ ម្ហូបអាហារធ្វើពីត្រី Bong បាន ក្លាយទៅជាម្ហូបប្រចាំតំបន់ ដែលមិនអាចខ្វះបានចំពោះភ្ញៀរទេសចរនៅពេល មកដល់ទីនេះម្ដងៗ។ |
មតិពីមិត្តអ្នកអាន