យុគសម័យ - ល្បាក់ទឹកធ្លាក់ Kon Bong (ឃុំ Dak Rong ស្រុកKbang ខេត្ត Gia Lai) ពិតជាស្រស់ស្អាត ដូចផ្ទាំងគំនូរគង្គារនិងភ្នំព្រៃដែលបានបង្កើតឡើងភាពអស្ចារ្យនៃធម្មជាតិ និងធ្វើឱ្យអ្នកដំណើរជាច្រើនឈ្លក់អារម្មណ៍
![]() |
![]() |
![]() |
ល្បាក់ទឹកធ្លាក់មើលពីឆ្ងាយដូចជាសូត្រពណ៌ស នៅចំកណ្តាលភ្នំព្រៃដ៏ធំល្វឹងល្វើយ។ |
ប្រជាជននៅស្រុក Kbangហៅល្បាក់ទឹកធ្លាក់នេះគឺល្បាក់ទឹក Kon Bong ព្រោះល្បាក់ទឹកធ្លាក់នេះស្ថិតក្នុងភូមិសាស្ត្រភូមី Kong Bong ១ និងភូមិ Kon Bong ២។ នាអតីតកាលភូមិនេះមាននារីម្នាក់មានស្បែកស ស្អាតនិងស្លូតបូតសុភាពរាបសារដូចជាទឹកធ្លាក់នេះ។ ជារៀងរាល់ថ្ងៃ នារីរូបនេះបានមកចុះងូតទឹកនីល្បាក់ទឹកនេះ ដូច្នេះអ្នកភូមិបានដាក់ឈ្មោះថាល្បាក់ទឹកធ្លាក់ Kong Bong។
ល្បាក់ទឹកធ្លាក់ Kong Bong ក៏បានគេហៅថា ជាល្បាក់ទឹកធ្លាក់បីជាន់ ពីព្រោះទឹកហូរចុះពីថ្មបីជាន់ដែលមើលដូចជាសូត្រពណ៌សទន់អញ្ចឹង។ ទឹកជ្រោះនេះគឺជាកន្លែងលាក់បាំងនូវប្រការដ៏ពិសិដ្ឋ។ នៅជុំវិញល្បាក់ទឹកធ្លាក់នេះបានហ៊ុំព័ទ្ធដោយច្រាំងថ្មនិងដើមឈើព្រៃព្រឹក្សដែលរួមចំណែកដល់បង្កើតភាពមហិមារនិងអាថ៌កំបាំងនៃល្បាក់ទឹកធ្លាក់នេះ។
![]() |
វាលស្រែក្នុងភូមិ Kong Bong |
អ្នកទេសចរដែលចង់ទៅទស្សនាល្បាក់ទឹកធ្លាក់ Kon Bong banត្រូវឆ្លងកាត់ផ្លូវមានប្រវែងប្រហែល ៦៥ គីឡូម៉ែត្រពីកណ្តាលស្រុក KBang។ ល្បាក់ទឹកធ្លាក់ Kong Bong មានកម្ពស់ ៤០ ម៉ែត្រ ទទឹង ២៥ ម៉ែត្រ។
អ្នកទេសចរអាចរៀបចំការជប់លៀង បោះជំរុំ លេងកម្សាន្តនៅជុំវិញល្បាក់ទឹកធ្លាក់នេះ នៅលើផ្ទាំងថ្មធំទាំងផ្ទាំងៗដែលនៅរាលដាលពាសពេញតំបន់ល្បាក់ទឹក។
នៅរដូវប្រាំងល្បាក់ទឹកធ្លាក់ Kon Bong មានទឹកតិចតួច អ្នកទេសចរអាចឡើងទៅកំពូលល្បាក់ទឹកធ្លាក់នេះ ដើម្បីថតរូបថតដ៍ស្រស់ស្អាតទុកជាអនុស្សាវរីយ៍ គយគន់ភាពស្រស់ស្អាតនៃល្បាក់ទឹកជ្រោះនេះ៕
petrotimes
មតិពីមិត្តអ្នកអាន