Trending now

«Bong Thom Home Stay» ហ៊ុមព័ទ្ធដោយព្រៃ ស័ក្តិសមសម្រាប់សម្រាកលំហែ ពេលទៅលេងសៀមរាប

10:30 | 08/04/2022 ហេង វុធ្ធី

យុគសម័យ - ស្របពេលរាជរដ្ឋាភិបាល ប្រកាសបើកឱ្យប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ អ្នករកស៊ីលើវិស័យទេសចរណ៍ ដែលបានជួបភាពក្រៀមក្រំស្រពោនរយៈពេលពីរឆ្នាំមកហើយនោះ ក៏ចាប់ប្រែជាស្រស់ស្រាយ ហើយក៏បានដាក់ចេញនូវកម្មវិធីផ្សេងៗ ដើម្បីទាក់ទាញអ្នកដើរលេងកម្សាន្តផងដែរ។

សម្រស់ស្អាតនៃល្បាក់ទឹក Kon Bong សម្រស់ស្អាតនៃល្បាក់ទឹក Kon Bong
កាត់បន្ថយភាពក្រីក្រនៅឃុំ Bong Krang (ខេត្ត Dac Lac - វៀតណាម) កាត់បន្ថយភាពក្រីក្រនៅឃុំ Bong Krang (ខេត្ត Dac Lac - វៀតណាម)
«Bong Thom Home Stay» ហ៊ុមព័ទ្ធដោយព្រៃ ស័ក្តិសមសម្រាប់សម្រាកលំហែ ពេលទៅលេងសៀមរាប

«Bong Thom Home Stay» កន្លែងសម្រាកលំហែដ៏ទាក់ទាញមួយនៅក្នុងខេត្តសៀមរាប ក៏បាន ដាក់ចេញនូវកម្មវិធីនានា ដើម្បីត្រៀមស្វាគមន៍អ្នកទេសចរទៅលេងកម្សាន្តនៅក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះផងដែរ។

«Bong Thom Home Stay» ជាកន្លែងសម្រាកលំហែមួយស្ថិតនៅក្នុងភូមិសណ្តាយ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ទីតាំងសម្រាកលំហែកាយដែលផ្សារភ្ជាប់ជាមួយព្រៃឈើតូចធំដ៏ជុំជិតមួយនេះ ស្ថិតនៅលើផ្លូវជាតិលេខ៦៧ ជាទីតាំងមួយមានអំណោយផលខ្ពស់សម្រាប់ការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍សំខាន់ក្នុងខេត្តសៀមរាប។

«Bong Thom Home Stay» ហ៊ុមព័ទ្ធដោយព្រៃ ស័ក្តិសមសម្រាប់សម្រាកលំហែ ពេលទៅលេងសៀមរាប
«Bong Thom Home Stay» ហ៊ុមព័ទ្ធដោយព្រៃ ស័ក្តិសមសម្រាប់សម្រាកលំហែ ពេលទៅលេងសៀមរាប

ដោយមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីក្រុងសៀមរាប និងចម្ងាយជាង ៣០គីឡូម៉ែត្រ ពីភ្នំគូលេន ហើយចម្ងាយត្រឹមជាង ១០គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រីនោះ ដូច្នេះការស្នាក់នៅ «Bong Thom Home Stay» បង្កភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តទាំងប្រជុំប្រាសាទនៅក្នុងក្រុងសៀមរាប ការទៅលេងភ្នំគូលេន ជាការទៅលេងប្រាសាទបន្ទាយស្រីផងដែរ។

អ្វីដែលកាន់តែពិសេស ហើយកាន់តែទាក់ទាញសម្រាប់ការស្នាក់នៅ «Bong Thom Home Stay» គឺការផ្សារភ្ជាប់អារម្មណ៍ជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់ និងហ៊ុមព័ទ្ធដោយព្រៃឈើ ដែលត្រូវបានរក្សាទុកនៅទីតាំងសម្រាកលំហែលើផ្ទៃដីប្រមាណ ៣ហិកតាមួយនេះ។

«Bong Thom Home Stay» ហ៊ុមព័ទ្ធដោយព្រៃ ស័ក្តិសមសម្រាប់សម្រាកលំហែ ពេលទៅលេងសៀមរាប
«Bong Thom Home Stay» ហ៊ុមព័ទ្ធដោយព្រៃ ស័ក្តិសមសម្រាប់សម្រាកលំហែ ពេលទៅលេងសៀមរាប

ស្នាក់នៅ «Bong Thom Home Stay» មិនត្រឹមតែបានផ្សារភ្ជាប់អារម្មណ៍ជាមួយព្រៃឈើ ដែលធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងអំណោយផលល្អសម្រាប់សុខភាពប៉ុណ្ណោះទេ គេក៏អាចស្វែងយល់ពីផ្ទះបុរាណ ការស្លៀកពាក់បែបបុរាណ និងស្វែងយល់ពីរបៀបរបបរស់នៅបែបខ្មែរបុរាណនៅទីតាំងនេះផងដែរ។

ក្រឡេកទៅផ្ទះសម្រាប់សម្រាកវិញ ត្រូវបានរៀបចំរចនាឡើងភាគច្រើនធ្វើពីឈើ ដែលធ្វើឱ្យអ្នកសម្រាកលំហែនៅទីនេះមានផាសុខភាព និងជាប់ចិត្តជាខ្លាំង។ ក្រៅតែពីសម្រាកលំហែ គេក៏អាចហែលទឹកជាមួយអាងទឹកដ៏ធំ ហើយគេក៏អាចជិះកង់លំហែ ទស្សនាសត្វទន្សាយ និងស្ទួចបង្កងបានផងដែរ។

ក្រៅតែពីផ្តល់ការកន្លែងស្នាក់នៅហើយនោះ «Bong Thom Home Stay» ក៏បានផ្តល់សេវាកម្មអាហារដ្ឋាន ដែលផ្តល់នូវអាហារគ្រប់រស់ជាតិ និងគ្រប់បែបផែនទាំងបែបខ្មែរ និងអឺរ៉ុប។

លោក វណ្ណ ឌុន ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅ «Bong Thom Home Stay» បានបញ្ជាក់ប្រាប់ Fresh News ថា បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយសម្រាប់ទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។

«Bong Thom Home Stay» ហ៊ុមព័ទ្ធដោយព្រៃ ស័ក្តិសមសម្រាប់សម្រាកលំហែ ពេលទៅលេងសៀមរាប

បើតាមលោក វណ្ឌ ឌុន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ «Bong Thom Home Stay» មានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសម្រាប់អ្នកស្នាក់នៅទីនោះបានលេងកម្សាន្ត មានរៀបចំឱ្យប្រជាពលរដ្ឋក្នុងភូមិលក់ដូរម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ជាសិប្បកម្មរបស់អ្នកភូមិ ហើយអ្នកលក់ដូរតម្រូវឱ្យស្លៀកពាក់តាមរបៀបរបបនៃការរស់នៅរបស់ខ្មែរពីបុរាណថែមទៀតផង។

បន្ថែមពីលើនេះ អ្នកទេសចរដែលទៅស្នាក់នៅ «Bong Thom Home Stay» ក៏អាចស្លៀកសម្លៀកបែបខ្មែរពីបុរាណថតនៅលើផ្ទះសល់ពីបុរាណអាយុជិតមួយសតវត្សរ៍ ហើយក៏អាចលេងបាញ់ធ្នូបានផងដែរ។

លោក វណ្ឌ ឌុន បានបញ្ជាក់ថា អ្នកទេសចរទៅលេងខេត្តសៀមរាប ហើយចង់ស្នាក់នៅទីតាំងមួយដែលមានបរិយាកាសល្អ ផ្សារភ្ជាប់ជីវិតជាមួយព្រៃឈើ និងការរស់នៅបែបខ្មែរពីបុរាណអាចចូលទៅកាន់ទំព័រហ្វេសប៊ុក «Bong Thom Home Stay» ដើម្បីទទួលបានព័ត៌មាននានា៕

ហេង វុធ្ធី

Freshnews/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤