Trending now

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន

09:49 | 23/04/2024 យោងតាមកាសែតរូបថតវៀតណាម

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម្បីនិទាន​រឿង​រ៉ាវ​ដ៏ចំណាប់ ​អំពី​ភូមិស្រុក​ ក្វាង​ណាម​ (Quang Nam)។​

ខេត្ត Quang Nam អនុម័តលើគម្រោង «អភិរក្សនិងពង្រីកម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥» ខេត្ត Quang Nam អនុម័តលើគម្រោង «អភិរក្សនិងពង្រីកម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥»
អ្នកថតរូប Gérard Gerhard (បារាំង)៖ អ្នកថតរូប Gérard Gerhard (បារាំង)៖ "អ្នកថែរក្សា" បុណ្យតេតក្នុងទីក្រុងបុរាណ Hoi An
បច្ចេកទេសគូរបែបរចនាបទគូររបាំងមុខល្ខោនប្រពៃណីរបស់ជនជាតិវៀតណាម។
បច្ចេកទេសគូរបែបរចនាបទគូររបាំងមុខល្ខោនប្រពៃណីរបស់ជនជាតិវៀតណាម។

វិចីត្រករ​​នោះ​ គឺ​លោក​ប៊ូយ​ គ្វីភង់ (Bui Quy Phong) ជា​បុរសម្នាក់​​​មានអាយុ​​ប្រហែល​៧០​ឆ្នាំ​ មាន​ទឹក​មុខ​កំណាច់​ លាយ​លំ​ដោយ​ទុក្ខ​លំបាក​ ជនអនាថា​ ប៉ុន្តែ​ក៏មាន​ភាព​អ្វី​ក្រមិច​ក្រមើម​ប្លែក​ៗផងដែរ​។

វិចិត្រករ​​ភង់​ (Phong) ​ប្រកប​មុខរបរ​គូរ​របាំង​មុខ​ គិតរហូតដល់​សព្វថ្ងៃ​នេះ ក៏​មានរយៈពេល​ជាង​៤០ឆ្នាំ​ហើយ។ កាល​ទើបតែ​រំដោះ​ លោក​ប្រកបមុខរបរ​ធ្វើ​ក្បាល​ម៉ុង​សាយ​ តែ​លោក​បាន​​បត់ភ្លាមៗ បែរទៅ​ជា​ទៅ​ធ្វើ​គ្រូល្ខោនវិញ​​។ នៅ​ថ្ងៃខែ​នោះ​ លោក​ធ្វើ​ដំណើរតាម​រោង​​ល្ខោន​អណ្តែត​រសាត់​គ្រប់ទីកន្លែង​ មិនត្រឹមតែ​ចិញ្ចឹម​ក្តី​សុបិន​ច្រៀង​ល្ខោន​ប៉ុណ្ណោះ នៅទាំង​ដើម្បី​បំពេញ​ចំណូល​ចូលចិត្ត​អនាថា​របស់​គាត់ផង។

ដូច្នោះហើយ មុខរបរ​គ្រូ​ល្ខោន​ក៏មិនអាច​ឃាត់​ដំណើរ​​​លោក​បាន​យូរ​ ដោយ​លោហិត​ឈាម​ចំណូល​​ចិត្ត​គូរ ​ទទូច​ហៅ​លោក​វិល​ត្រឡប់វិញ​​។ ថ្ងៃវិល​ត្រឡប់​ លោកមិនគូរ​​ក្បាល​ម៉ុង​សាយ​ដូច​ដើមទៀត​​ ​លោក​បែរ​ជា​គូរ​របាំង​មុខ​លើក្រដាស​កាតុង​ទៅវិញ​​​។ ការ​ងារ​នោះ ​ហាក់​ដូចមិនស៊ីខ្សែ​គ្នា​ទាល់តែសោះ​ ប៉ុន្តែ​​បែរជា​មាន​ទំនាក់​ទំនង​​ពិសេស​ ពីព្រោះ​បច្ចេកទេស​តុបតែង​​ក្បាល​ម៉ុង​សាយ​ និងគូរ​របាំង​មុខ​ល្ខោន​សុទ្ធតែ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​​ ក្នុង​រចនាបទតែមួយ​​ មាន​ក្រិតក្រម​​ត្រឹមត្រូវ​អំពី​​ស្នាម​គំនូស​ ទម្រង់​រូបភាព ពណ៌​ និងពិសេស​​គឺ​ការសន្មតខ្ពស់​។​

នៅទីក្រុង​​​បុរាណ​ ហូយ​អាន​ (Hoi An) វិចិត្រករ​ ប៊ូយ​ គ្វី​ភង់​ (Bui Quy Phong) បើក​កម្មន្តសាលគំនូរខ្នាត​តូចមួយ​ មាន​ឈ្មោះ​ថា “របាំងមុខពេល​​វេលា​” (The Timing Masks)។ នេះ​ជា​ទីតាំងផលិត​ផង​ ជា​ទីកន្លែង​តាំងពិព័រណ៍​ឧទ្ទេសនាម​ និង ដាក់លក់​របាំង​មុខ ​សម្រាប់​អតិថិជនផង​​។​

កម្មន្តសាលខ្នាត​​តូចមែន ​ប៉ុន្តែ​តែងមាន​អ្នក​មកទស្សនា​ និង​ទិញ​យ៉ាង​កុះករ​ ច្រើនបំផុត​ភ្ញៀវទេសចរ​បរទេស​។ អ្នកមកជាមួយនឹង “របាំងមុខពេល​​វេលា” ចំនួន​ច្រើន​ដោយមាន​​ភាព​​ងឿង​ឆ្ងល់ ​​អំពីបរិយាកាស​ចំណាប់អារម្មណ៍​នៅ​កម្មន្តសាល​ ម្យ៉ាង​ក៏ដោយ​សារ​ម្ចាស់កម្មន្តសាល​មានទេពកោសល្យ​ រីករាយសប្បាយ​​ តែង​ត្រៀម​ចិត្តបម្រើ​ភ្ញៀវជានិច្ច​​​​ ដោយ​អាច​អង្គុយ​រាប់​ម៉ោង​សំណេះសំណាល​ ពីលក្ខណៈ​ប្រពៃ ថ្មី​ប្លែក​​នៃ​សិល្បៈ​ គូរ​របាំង​មុខ​ល្ខោនភូមិ​ស្រុក ក្វាងណាម​ (Quang Nam)។

ទោះបី គូរតាមប្រធានបទអ្វីមួយ របាំងមុខនៅតែមានលក្ខណៈរចនាបទសិល្បៈរបាំងមុខបែបល្ខោនទាំងអស់។
ទោះបី គូរតាមប្រធានបទអ្វីមួយ របាំងមុខនៅតែមានលក្ខណៈរចនាបទសិល្បៈរបាំងមុខបែបល្ខោនទាំងអស់។

ជា​អ្នក​រង​ឥទ្ធិពល​ជ្រៅ​នៃ​សិល្បៈ​ល្ខោន​ ជាពិសេស​សិល្បៈ​គូរ​មុខ​តួ​សម្តែង​ល្ខោន​ ដូចនេះ​វិចិត្រករ​ ប៊ូយ​ គ្វី​ភង់​ (Bui Quy Phong) ​បានទាញ​​​អារម្មណ៍​មកលើ​​ បច្ចេកទេស​គូរ​របាំងមុខ​លើក្រដាស​កាកតុង​​របស់ខ្លួន​។​ ហេតុ​នេះ របាំង​​មុខ​របស់លោក​ ទោះបី​​​បាន​គូរ​តាម​ប្រធាន​ប​ទ​ណាក៏ដោយ​ ក៏សុទ្ធតែ​បង្កប់​លក្ខណៈ​ស្លាកស្នាម​រចនាបទ​របាំង​​មុខ​ល្ខោន​ តាម​បែប​សន្មត​ខ្ពស់​ ស្នាម​គំនូស​លេចធ្លោ​ តម្លាភាព​ ពណ៌ត្រូវគោរព​ដាច់ខាត់​ ​តាម​គោលការណ៍​ ញីឈ្មោល​ មិនអាច​ច្រើន​ហួស​៥តុងពណ៌​ស្នូល គឺ​ក្រហម​ ខ្មៅ ពណ៌ស លឿង​ទុំ​ និង​បៃតង។​

ក្នុងបរិយាកាស​កម្មន្តសាល​នៃវិចិត្រករ​ ប៊ូយ គ្វី​ភង​ (Bui Quy Phong) នៅក្បែរ​របាំងមុខ​ល្ខោនពិតៗ បានគូរត្រឹមត្រូវ​តាម​កំហិត​កាលពី​ដើម​ នៅមាន​របាំងមុខ​ជាច្រើន​ទៀត​ បានលោក​គូរតាម​ប្រធានបទ​ផ្សេង​ៗ​គ្នា​ ដូចជា​ រូបភាព​រែង​អង្រែក​លក់តាមផ្លូវ​ យុវវ័យ​ ទេសភាព​ភូមិស្រុក​ បេតិកភណ្ឌ ហូយ​អាន​ (Hoi An) មនោសញ្ចេតនាគូស្រករ​ រូបឆាយលក្ខណ៍​ ផ្កា​ ជួន​កាលនៅមានគូរ​ទាំងរូបភាព​មានលក្ខណៈ​ទំនើប ស្រពេច​ស្រពឺល​។ល។ ប៉ុន្តែទាំងអស់​សុទ្ធតែ​មាន​លក្ខណៈនៃបច្ចេកទេស​គូររបាំង​មុខល្ខោន​។ នោះ​ជា​ទេពកោសល្យ​នៃសិល្បករ​ម្នាក់ ដោយមាន​គោលបំណងចង់បង្កើ​តស្នាដៃ​​ថ្មី​របស់​ខ្លួន ដើម្បី​ឆ្លើយ​តបនឹងតម្រូវការ​អ្នកលេង​ តែ​នៅរក្សាបាន​ចរិត​ស្នូល​ វប្បធម៌​នៃ​ជនជាតិ​​វៀតណាម។​

វិចិត្រករ ប៊ូយ​ គ្វីភង់ (Bui Quy Phong) រៀបរាប់ថា​ សិល្បៈគូរ​របាំង​មុខ​ល្ខោន គឺ​ជាការ​​គូរ​​​បែបប្រពៃណី​ពិសេស ​នៃជនជាតិវៀតណាម​ ផ្សេង​អំពីការ​​គូររបាំង​មុខ​បែប​លក្ខណៈ​​ល្ខោន​ចិន​ ឬ​គូររបាំង​មុខ​បែបណា​មួយ​ផ្សេងនៃ​ប្រទេសនានា​ក្នុង​តំបន់​។​

“របាំង​មុខ​ល្ខោន​វៀតណាម​ ប្រើតែ​៥តុងពណ៌​ រីឯ​របាំង​មុខ​ចិន​អា​ចគូរ​ទៅ​ដល់​៨ ឬ​១០តុង​ពណ៌​។ ក្នុងការ​គូរ​ តុង​ពណ៌​របាំងមុខ​ចិន​ អាចមាន​ការ​លាយ​ឡំ​ សង្កត់​លើ​គ្នា​ រីឯ​របាំងមុខ​ល្ខោន​​នេះ មាន​ការ​បែង​ចែក​ជាក់លាក់​ ស្នាម​គំនូស​” វិចិត្រករ​ ប៊ូយ​ គ្វី​ភង់​ (Bui Quy Phong) ឱ្យ​ដឹង។

វិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong) ជាមួយភ្ញៀវទេសចរស្រីបរទេស។
វិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong) ជាមួយភ្ញៀវទេសចរស្រីបរទេស។

ប្រការ​ពិសេស​ក្នុង​ការ​គូរ​របាំងមុខ​​នៃវិចិត្រករ​ ប៊ូយ​ គ្វី​ភង់​ (Bui Quy Phong) គឺលោក​មិន​នាំយក​រូបភាព​ ស្នាម​គំនូរ​ ដែលមានលក្ខណៈ​កំណាច់ អាក្រក់​ យក​មក​តុប​តែងនោះទេ​​។ ជំនួស​ការ​ងារនោះ លោកតែង​ប្រើប្រាស់ motip ដែលមាន​លក្ខណៈរីក​រាយ​សប្បាយ​ មនុស្សសាស្រ្ត​ ពីព្រោះលោក​ចង់​តម្រូវ​មនុស្ស​ទៅកាន់​ភាព​សច្ចៈ ស្លូត​ត្រង់​ និង​វិចិត្រ​ ជា​សម្រស់មួយដែលនាំមកជូន​មនុស្ស​លេង មាន​អារម្មណ៍​ស្រឡាញ់​រាប់អាន សុខស្ងប់​ និង បង្កប់​ចំណុច​សកម្ម​អំពី​ជីវភាព​រស់នៅ​។​

ជាង៤០ឆ្នាំកន្លង ដោយ​ថ្វីដៃ​ទេពកោសល្យនៃវិចិត្រករ​ ប៊ូយ​ គ្វីភង់ (Bui Quy Phong) របាំងមុខរាប់ពាន់គ្រឿង បាន​ធ្វើ​សម្រេច​ គ្មានមួយ​ណា​ដូចមួយ​ណា​ របាំង​មុខនីមួយ​ៗ​ជាស្នាដៃ​មានតែមួយ​គត់​ និងមាន​រឿង​រ៉ាវ​ដោយឡែកៗ​ ពាំនាំ​ប្រការ​មនុស្សសាស្រ្ត​ ល្អប្រពៃ​ដែលអ្នកធ្វើ​ចង់​ផ្តាំ​ផ្ញើ​ដល់​អ្នកប្រើ​ ដោយ​គោល​បំណង​មួយថ្ងៃកាន់តែមាន​មនុស្ស​យល់ដឹង​អំពី​មនុស្សលោក​ វប្បធម៌​ បេតិកភណ្ឌ និងទេសភាព​ភូមិស្រុក ​ក្វាងណាម​ (Quang Nam) របស់ខ្លួន​។​

បច្ចុប្បន្នទោះបី​ មាន​វ័យ​ចំណាស់​ តែ​វិចិត្រករ​ ប៊ូយ​ គ្វី​ភង់​ (Bui Quy Phong) ​នៅតែឆេះ​ជាមួយ​ចំណូល​ចិត្ត​ដូចថ្ងៃដែល​ទើប​កើ​តឡើងថ្មីៗ​។​ ក្រៅ​ពីម៉ោ​ងធ្វើការ​ លោក​នៅ​ធ្វើ​ដំណើរ​ទៅទីកន្លែង​ជាច្រើន​ ទៅ​ប្រទេស​មួយ​ចំនួន​ សិក្ខាសាលា​ដើម្បី​ឧទ្ទេសនាម​ ផ្សព្វផ្សាយ ​សិល្បៈ​គូរ​របាំងមុខ​របស់ខ្លួន​ ពិសេស​គឺក្តីសប្បាយ​បាន​ផ្តល់​ជូន​ស្រទាប់​យុវវ័យ​ ដែល​ចូល​ចិត្ត​ខាង​មុខ​វិជ្ជា​សិល្បៈ​ពិសេស​​នៃភូមិស្រុក​ ភូមិ​កំណើត​។ ជាមួយ​ការ​​ចូល​រួម​ដោយ​ស្ងាត់ៗ​​ តែមានសភាព​លំនឹង​​​​ យូរអង្វែង​ វិចិត្រករ​ ប៊ូយ​ គ្វី​ភង់​ (Bui Quy Phong) ​បាន​ចូល​រួម​កម្លាំងមួយ​ចំណែករបស់​ខ្លួន​ ​ចូល​​បេតិកភណ្ឌ​ពិភពលោក​ទីក្រុង​បុរាណ​ ហូយ​អាន​ (Hoi An) ​ក្លាយ​ជា​ទីក្រុង​ច្នៃប្រតិដ្ឋ​​សកលលោក​ នៃអង្គការ​ UNESCO ​ក្នុង​វិស័យ​សិប្បកម្ម​ និង សិល្បៈ​ប្រជាប្រិយ​នៅ​ឆ្នាំ២០២៣៕​

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ ស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
វៀតណាមអនុវត្តយ៉ាងដាច់ខាត​តាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី អញ្ជើញអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ To Lam
ឱកាសសម្រាប់ធុរកិច្ចបង្ហាញផលិតផលកសិកម្ម ជលផល និងទំនិញប្រើប្រាស់ ទំនិញឧស្សាហកម្ម និងសិប្បកម្ម ផលិតផល OCOP ដល់ប្រជាជន និងដៃគូក្នុង និងក្រៅប្រទេស
ខេត្ត Gia Lai (វៀតណាម)៖​ ពិធីសូត្រមន្តបង្សុកូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជា