យុគសម័យ - លោក Gérard Gerhard អាយុ ៦៧ ឆ្នាំ អ្នកថតរូបជនជាតិបារាំងបានថតពេលវេលាដ៏មានតម្លៃបំផុតអំពីប្រជាជន ធម្មជាតិ និងបេតិកភណ្ឌវៀតណាម តាមរយៈរូបថតជាង ២០,០០០ សន្លឹក ចាប់តាំងពីឆ្នាំ ២០១៨។ ក្នុងការធ្វើដំណើរនោះ លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងនូវភាពស្រស់ស្អាតនៃទីក្រុង Hoi An ជាពិសេសនៅក្នុងបរិយាកាសនៃពិធីបុណ្យចូលឆ្នាំថ្មី។
![]() |
![]() |
![]() |
អ្នកថតរូប Gérard Gerhard (បារាំង)៖ "អ្នកថែរក្សា" បុណ្យតេតក្នុងទីក្រុងបុរាណ Hoi An។ |
ជាមួយនឹងស្ថាបត្យកម្មបុរាណ និងទំនៀមទំលាប់ក្នុងបុណ្យតេតប្រពៃណីរបស់ប្រជាជននៅទីក្រុងបុរាណ Hoi An ដែលនាំយើងត្រឡប់ទៅបរិយាកាសស្វាគមន៍បុណ្យតេតវៀតណាមបរមបុរាណវិញ។ “ខ្ញុំបានស្វាគមន៍បុណ្យតេតវៀតណាមចំនួនពីរដងហើយ។ ក្នុងឱកាសទាំងពីរនោះ ខ្ញុំបានស្វាគមន៍បុណ្យតេត នៅទីក្រុង Hoi An។ ហើយរាល់ពេលនោះគឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងៗគ្នា” លោក Gérard Gerhard ចែករំលែក។ ចំពោះលោក Gérard Gerhard នៅពេលដែលមានក្លិនធូបដែលលេចចេញគ្រប់ទិសទី ដែលមានន័យថា បុណ្យតេតបានមកដល់ទីក្រុង Hoi An។ ដើមឈើ Neu ចងសូត្រពណ៌ក្រហមនៅខាងមុខទីធ្លាព្រះវិហារ វត្តអារាម និងរានហាលនៃទីប្រជុំជនក៏ពោរពេញទៅដោយពណ៌នៃរដូវផ្ការីកជាមួយនឹងផើងផ្កាអង្គាសិល្ប៍ ផ្កាដាលីយ៉ា។ ក្នុងពេលថ្ងៃ មានល្បែងប្រជាប្រិយជាច្រើនដូចជា ការច្រៀងរាំ ការប្រណាំងទូកនៅដើមនិទាឃរដូវ ការរាំម៉ុងសាយ នៅដើមនិទាឃរដូវ ការលេងអុករបស់មនុស្ស ការរាំតោ... នៅពេលយប់ ចង្កៀងគោមភ្លឺពេញផ្លូវ គោមដែលរាងផ្កាអណ្តែតលើទឹកភបំភ្លឺទន្លេ។
លោក Gérard Gerhard បានមានប្រសាសន៍ថា “វៀតណាមមានបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្មជាច្រើនដែលបានអភិរក្ស។ ក្រៅពីនេះ ទំនៀមទម្លាប់ និងចរិតល្អរបស់ប្រជាជនក៏ត្រូវបានថែរក្សាទុកជាច្រើនជំនាន់។ ដោយសារតែសេចក្តីស្រឡាញ់នោះ ទីក្រុង Hoi An ដែលបានលេចចេញឡើងវិញ ដោយមានគ្រប់ជ្រុងនៃជីវិត តាមរយៈរូបថតរបស់លោក Gérard Gerhard។
![]() |
លោក Gérard Gerhard ស្វែងយល់នូវវិធីកាត់ផ្លែម្លូស្លា។ |
ជាធម្មតានៅក្នុងបុណ្យតេត លោក Gérard Gerhard អង្គុយលើកង់ចាស់ ហើយជិះជុំវិញទីប្រជុំជននិងកំពង់ផែពាណិជ្ជកម្មដែលមានភាពអ៊ូរអរ នៅនិទាឃរដូវជាមួយ "ជំនួយការ" របស់គាត់ - កូនឆ្កែមានឈ្មោះ Cappuccino ដើម្បីថតអំពីពេលវេលានៃទីក្រុង Hoi An ។ “នេះជាចំណូលចិត្តរបស់ខ្ញុំ។ មនុស្សតែងតែរីករាយស្វាគមន៍ខ្ញុំ និងថតរូបជាមួយខ្ញុំ។ ក្នុងប៉ុន្មានថ្ងៃដូចនោះ ខ្ញុំមើលឃើញថា ជីវិតស្រស់ស្អាតណាស់»។
ដោយរំឮកដល់អនុស្សាវរីយ៍នៃបុណ្យតេត នៅវៀតណាម លោក Gérard Gerhard បាននិយាយថា៖ «ក្នុងអំឡុងបុណ្យតេត កាលពីឆ្នាំមុន ខ្ញុំមានឱកាសទទួលការណែនាំពីលោកយាយលក់ផ្កា Bui Thi Thong អំពី វិធីកាត់ផ្លែម្លូស្លា។ ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះខ្ញុំតែងតែជួបមនុស្ស លោកយាយចាស់នៅទីក្រុង Hoi An ដែលមានធ្មេញខ្មៅ និងបបូរមាត់ក្រហមពីការពិសារផ្លែម្លូស្លា។ ខ្ញុំក៏បានអញ្ជើញទៅផ្ទះមិត្តភ័ក្តិ ដើម្បីស្វាគមន៍បុណ្យតេត ជាមួយគ្រួសាររបស់គេ រៀបចំស្ពកបាយដែលសែនជីដូនជីតាទទួលទានមុខម្ហូបប្រពៃណីវៀតណាម ដែលជាបទពិសោធន៍មិនអាចបំភ្លេចបានក្នុងជីវិតរបស់ខ្ញុំ”។ ក្រៅពីនោះ“ខ្ញុំតែងតែជូនអាំងបាវដល់ក្មេងៗ ក្នុងអំឡុងពេលបុណ្យតេត។ គេប្រាប់ថា អាំងបាវពណ៌កនឹងនាំមកនូវសំណាងល្អដល់កុមារ នៅដើមឆ្នាំ។ ជាធម្មតា ខ្ញុំដាក់លុយច្រើនបន្តិចជាង ព្រោះនោះជាឱកាសតែមួយក្នុងពេញមួយឆ្នាំ ខ្ញុំចង់ឲ្យក្មេងៗ កាន់តែសប្បាយ និងមានអនុស្សាវរីយ៍ក្នុងបុណ្យតេត»៕
មតិពីមិត្តអ្នកអាន