Trending now

ឱកាសអាជីវកម្មតាមអ៊ិនធរណេតសម្រាប់អាជីវកម្មលក់រាយ

08:09 | 01/04/2021 ហេង វុធ្ធី

យុគសម័យ - លោក Nguyen Thanh Hung ប្រធានសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមវាយតម្លៃថា៖ នៅឆ្នាំ ២០២០ ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមនឹងកើនឡើងប្រមាណ ១៥ ភាគរយឈានដល់ទំហំទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារហើយនឹងបន្តកើនឡើងជាលំដាប់នៅឆ្នាំ ២០២១ ។

ឆ្នាំនៃអាជីវកម្មបច្ចេកវិទ្យាឌីជីថលនៃឧស្សាសកម្ម៤.០ ពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងខ្លាំង ឆ្នាំនៃអាជីវកម្មបច្ចេកវិទ្យាឌីជីថលនៃឧស្សាសកម្ម៤.០ ពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងខ្លាំង
កិច្ចព្រមព្រៀង EVFTA បើកឱកាសអាជីវកម្មសម្រាប់បែលហ្ស៊ិកនិងវៀតណាម កិច្ចព្រមព្រៀង EVFTA បើកឱកាសអាជីវកម្មសម្រាប់បែលហ្ស៊ិកនិងវៀតណាម
ឱកាសអាជីវកម្មតាមអ៊ិនធរណេតសម្រាប់អាជីវកម្មលក់រាយ
លោក Nguyen Thanh Hung ប្រធានសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម

សមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម - Vecom សហការជាមួយ Google និងដៃគូនានា ​បានប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍ Retail University ឆ្នាំ២០២១ ដែលជួយគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម រួមទាំងក្រុមគ្រួសារអាជីវកម្ម ដើម្បីជម្រុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ។

សកម្មភាពរបស់ព្រឹត្តិការណ៍ Retail University ឆ្នាំ២០២១ មានការចូលរួមសហការរបស់ Google VECOM មជ្ឈមណ្ឌលជាតិច្នៃប្រឌិតថ្មី (NIC) និងដៃគូនានាដូចជា SAPO VISA EMS ដើម្បីគាំទ្រធ្វើបច្ចុប្បន្នភាពនូវចំណេះដឹងតាមប្រព័ន្ធអេឡិចត្រូនិកសកល និងជួយដល់អង្គភាពអាជីវកម្ម ក្នុងការបង្កើនការទាញយកសក្តានុពលពីសកម្មភាពធ្វើពាណិជ្ជកម្មនេះ។

លោកស្រី Tammy Phan នាយិការខាង Marketing ទទួលបន្ទុកទីផ្សារវៀតណាម នៅតំបន់អាស៊ី-​ប៉ាស៊ី​ហ្វិ​ចបានបញ្ជាក់ថា៖ «ជំងឺរាតត្បាតកូវីដ-១៩ បានប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់វិស័យជាច្រើន ជាពិសេសគឺវិស័យទំនិញលក់រាយ។ ចំនួនប្រជាជនទៅកាន់ផ្សារទំនើបបានថយចុះ ៥២% ដែលបណ្តាលឱ្យខូចខាតយ៉ាងខ្លាំងសម្រាប់អង្គភាពអាជីវកម្មលក់រាយ។ ហេតុដូច្នេះហើយ Google បានសហការជាមួយ VECom ដើម្បីអនុវត្តកម្មវិធីនេះ ដោយសង្ឃឹមថានឹងផ្តល់ជូនអ្នកនូវឧបករណ៍ចាំបាច់មួយចំនួន ដើម្បីអភិវឌ្ឍអាជីវកម្មតាមប្រព័ន្ធអនឡាញ ព្រមទាំងជួយប្រើប្រាស់ឧបករណ៍ឌីជីថល ឲ្យបានល្អបំផុតដើម្បីទាក់ទាញអតិថិជននិងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយប្រសិទ្ធភាពផងដែរ»៕

លោក Nguyen Thanh Hung ប្រធានសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមវាយតម្លៃថា៖ នៅឆ្នាំ ២០២០ ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមនឹងកើនឡើងប្រមាណ ១៥ ភាគរយឈានដល់ទំហំទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារហើយនឹងបន្តកើនឡើងជាលំដាប់នៅឆ្នាំ ២០២១ ។ នេះក៏ជាឱកាសដ៏ល្អសម្រាប់អាជីវកម្មលក់រាយដើម្បីផ្លាស់ប្តូរនិងពង្រីកអាជីវកម្មរបស់ពួកគេលើបរិដ្ឋានអ៊ីនធឺណេត” ៕

ហេង វុធ្ធី

Bnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក