Trending now

ឆ្នាំនៃអាជីវកម្មបច្ចេកវិទ្យាឌីជីថលនៃឧស្សាសកម្ម៤.០ ពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងខ្លាំង

17:39 | 17/02/2021

យុគសម័យ - យោងតាមលោក David Jarkulisch បានបន្ថែមទៀតថា ដើម្បីសម្រេចគោលដៅនៃយុទ្ធសាស្ត្រ វៀតណាមគ្រោងនឹងពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ (បណ្តាញសេវា 5G - បណ្តាញអុបទិក - មូលដ្ឋានទិន្នន័យ) ដោយធានាការរៀបចំធនធានមនុស្សសមត្ថភាព ដែលមានសមត្ថភាពខ្ពស់និងពង្រីកសមត្ថភាពច្នៃ ប្រឌិតរួមរបស់ប្រទេសជាតិ។

ឆ្នាំនៃអាជីវកម្មបច្ចេកវិទ្យាឌីជីថលនៃឧស្សាសកម្ម៤.០ ពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងខ្លាំង

លោក David Jarkulisch អ្នកការទូតធ្វើការនៅស្ថានទូតសាធារណរដ្ឋឆែកប្រចាំនៅទីក្រុងហាណូយ នៅក្នុងអត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសនៃសាធារណរដ្ឋឆែក (mzv.cz) នាពេលថ្មីៗនេះបានវាយតម្លៃអំពីយុទ្ធសាស្ត្រថ្មីរបស់វៀតណាមចំពោះឧស្សាហកម្ម ៤.០ មានគោលដៅពោរពេញទៅដោយមហិច្ឆតា។

ជាក់ស្តែង អ្នកជំនាញ David Jarkulisch បានមានប្រសាសន៍ថា៖ រដ្ឋាភិបាលវៀតណាម បានអនុម័តលើយុទ្ធសាស្ត្រថ្មី ដើម្បីសម្របខ្លួនជាមួយសេដ្ឋកិច្ចទៅនឹងបដិវត្តឧស្សាហកម្មលើកទី ៤ ក្នុងគោលបំណងផ្លាស់ប្តូរគំរូកំណើននាពេលបច្ចុប្បន្ន ដោយភាគច្រើនផ្អែកទៅលើការប្រើប្រាស់កម្លាំងពលកម្មមានតម្លៃទាប ។ ម្យ៉ាងវិញទៀត យុទ្ធសាស្ត្រនេះត្រូវបានគេរំពឹងថានឹងបង្កើនចំណែកនៃខឿនសេដ្ឋកិច្ចឌីជីថលក្នុងផលិតផលក្នុងស្រុកសរុបកើនឡើងដល់ ៣០% នៅឆ្នាំ ២០៣០។ ទន្ទឹមនឹងនេះដែរ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនេះក៏នឹងនាំមកនូវ ឱកាសថ្មីៗជាច្រើនសម្រាប់ក្រុមហ៊ុនឆែក ដែលបានចាប់ផ្តើមបង្កើតនៅក្នុងវិស័យនេះនៅវៀតណាមផងដែរ ដូចជាក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិតឬធនាគារឌីជីថលជាដើម៕

យោងតាមលោក David Jarkulisch បានបន្ថែមទៀតថា ដើម្បីសម្រេចគោលដៅនៃយុទ្ធសាស្ត្រ វៀតណាមគ្រោងនឹងពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ (បណ្តាញសេវា 5G - បណ្តាញអុបទិក - មូលដ្ឋានទិន្នន័យ) ដោយធានាការរៀបចំធនធានមនុស្សសមត្ថភាព ដែលមានសមត្ថភាពខ្ពស់និងពង្រីកសមត្ថភាពច្នៃ ប្រឌិតរួមរបស់ប្រទេសជាតិ។ រដ្ឋាភិបាលវៀតណាម ក៏បានកំណត់បច្ចេកវិទ្យាអាទិភាពដែលត្រូវផ្តោតលើរួមមានបញ្ញាសិប្បនិម្មិតអ៊ីនធ័រណេត ពហុគោលបំណង បច្ចេកវិទ្យាកង់ណូទីន ជីវវិទ្យាព័ត៌មាន វិទ្យាអវកាស និងបច្ចេកវិទ្យាអវកាស និងបច្ចេកវិទ្យាទូរគមនាគមន៍ ការស្វែងរកស្រាវជ្រាវ និងអភិវឌ្ឍអេក្រង់ដែលមានគុណភាពបង្ហាញខ្ពស់និងបច្ចេកវិទ្យាព្រីន 3D ដ៏ទំនើបផងដែរ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា