Trending now

កិច្ចព្រមព្រៀង EVFTA បើកឱកាសអាជីវកម្មសម្រាប់បែលហ្ស៊ិកនិងវៀតណាម

15:32 | 14/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា សម្ព័ន្ធភាពប៊ែលហ្សិក - វៀតណាម (BVA) សហការជាមួយសមាគមសហគ្រាសប៊ែលហ្សិក - លុចសំបួនៅវៀតណាម (Beluxcham) បានរៀបចំសិក្ខាសាលាតាមអនឡាញស្តីពីឱកាសអាជីវកម្មនិងវិនិយោគសម្រាប់ប៊ែលហ្សិកនិងវៀតណាម។

កសិករនៃសហករណ៍ Long Tri (ស្រុក Chau Thanh ខេត្ត Long An) ប្រមូលផលស្រកានាគសម្រាប់នាំចេញ

ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រប៊ែលហ្សិកនិងជាប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅសហភាពអឺរ៉ុបលោក Vu Anh Quang បានកោតសរសើរចំពោះ EVFTA ដែលជាកិច្ចព្រមព្រៀងទំនើប ទូលំទូលាយនិងមហិច្ឆតាបំផុតដែលមិនធ្លាប់មានដែលបានចុះហត្ថលេខារវាងសហភាពអឺរ៉ុបនិងប្រទេសកំពុងអភិវឌ្ឍន៍ នឹងបង្កើតកម្លាំងចលករយ៉ាងខ្លាំងសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម - អឺរ៉ុបនិយាយរួមនិងរវាងវៀតណាម - ប៊ែលហ្សិកនិយាយដោយឡែក។

ឯកអគ្គរដ្ឋទូតលោក Vu Anh Quang បានសង្ឃឹមថា វៀតណាមនិងប៊ែលហ្សិកនឹងបង្កើនពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីលើវិស័យដែលផ្តល់ផលប្រយោជន៍និងការបំពេញគ្នាទៅវិញទៅមក ដូចជា៖ កសិកម្មឆ្លាត សុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាបរិស្ថាន និងភ័ស្តុភារជាដើម ហើយឆ្ពោះទៅរកគោលដៅរួមគឺកំណើនការអភិវឌ្ឍប្រកបដោយចីរភាពបន្ទាប់ពី COVID-19។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមមានសមត្ថភាពបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពវិនិយោគនាំចេញរបស់ប៊ែលហ្សិកនៅក្នុងកំពង់ផែសមុទ្រ បច្ចេកវិទ្យាឌីជីថល បណ្តាញចរាចរណ៍ផ្លូវដែកនិងសមុទ្រជាដើម; ទន្ទឹមនឹងនេះដែរ លោកបានអំពាវនាវឱ្យសហគ្រាសបែលហ្ស៊ិកចូលរួមវិភាគទានដើម្បីជំរុញដល់រដ្ឋាភិបាលបែលហ្ស៊ិកផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

អនុប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោកស្រី Axelle Nicaise បានវាយតម្លៃថា ទីផ្សារវៀតណាមនឹងមានការកែលម្អនិងស្ថិរភាពបន្ថែមទៀតនៅក្នុងច្បាប់ ដូច្នេះបានទាក់ទាញវិនិយោគកាន់តែច្រើន ទន្ទឹមនឹងការប្តេជ្ញាចិត្តជាច្រើនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពពីភាគីវៀតណាមនឹងត្រូវបានអនុវត្តនៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន ហើយបង្កើតបរិយាកាសអាជីវកម្មអំណោយផលកាន់តែខ្លាំងឡើង។ លោកស្រីក៏បានមានប្រសាសន៍ថា EVFTA នឹងមានការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ក្រុមហ៊ុនសហភាពអឺរ៉ុបពីប្រទេសជិតខាងមកកាន់វៀតណាម ដោយហេតុនេះ បង្កើតការងារជាច្រើនសម្រាប់ពលករវៀតណាម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤