សាកលវិទ្យាល័យ Oxford នឹងធ្វើការវិនិច្ឆ័យឡើងវិញ ទៅលើប្រសិទ្ធិភាពនៃវ៉ាក់សាំង ទប់ទល់នឹងជំងឺកូវីដ១៩

16:53 2020/09/15

ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា ការវិនិច្ឆ័យទៅលើវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford University នឹងធ្វើឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈ ដោយសារតែមានសេចក្តីរាយការណ៍មួយ ពាក់ព័ន្ធនឹងប្រសិទ្ធិភាពចំពោះ អ្នកជំងឺម្នាក់នៅចក្រភពអង់គ្លេស ។

 សាកលវិទ្យាល័យ Oxford នឹងធ្វើការវិនិច្ឆ័យឡើងវិញ ទៅលើប្រសិទ្ធិភាពនៃវ៉ាក់សាំង ទប់ទល់នឹងជំងឺកូវីដ១៩

 សាកលវិទ្យាល័យ Oxford នឹងធ្វើការវិនិច្ឆ័យឡើងវិញ ទៅលើប្រសិទ្ធិភាពនៃវ៉ាក់សាំង ទប់ទល់នឹងជំងឺកូវីដ១៩។ (រូបថត៖ dap.com.khmer)

កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា ការសិក្សាជាច្រើន បានត្រូវផ្អាក ទន្ទឹមនឹងមានការស៊ើបអង្កេតថាតើមានប្រតិកម្ម ដែលមានជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំង ។

ប៉ុន្តែកាលពីថ្ងៃសៅរ៍ សាកលវិទ្យាល័យ បានឲ្យដឹងថា វានៅតែមានចាត់ទុកថា នៅតែមានសុវត្ថិភាព ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Matt Hancock បានស្វាគមន៍ចំពោះដំណឹងនេះ ដែលថា ការវិនិច្ឆ័យនឹងត្រូវធ្វើឡើងវិញ ។

គាត់បានឲ្យដឹងទៀតថា “នេះជាការផ្អាក ដែលបង្ហាញឲ្យដឹង ហើយយើងនឹងនៅតែធ្វើវា ដោយមានសុវត្ថិភាពតាំងពីដំបូងមកម្ល៉េះ។ យើងនឹងគាំទ្រដល់អ្នកវិទ្យាសាស្ត្ររបស់យើង ដើម្បីពាំនាំនូវវ៉ាក់សាំងដែលមាន ប្រសិទ្ធិភាពមួយយ៉ាងឆាប់បំផុត ដែលមានសុវត្ថិភាពអាចទទួលយកបាន”

គួររំលឹកថា នាយកមជ្ឈមណ្ឌលស្រាវជ្រាវជាតិទទួលបន្ទុកជំងឺឆ្លង និងមីក្រូជីវសាស្រ្តរបស់រុស្ស៊ី លោក Alexander Gintsburg បានឲ្យដឹងថា ប្រជាជនរុស្ស៊ីអាចត្រូវបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៅពាក់កណ្តាលខែកញ្ញា។ លោក Alexander Gintsburg បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នឹងប្រព្រឹត្តទៅយឺតជាងការរំពឹងទុក  ដោយសារវ៉ាក់សាំងភាគច្រើនដែលត្រូវបានផលិត នឹងប្រើប្រាស់សម្រាប់ការស្រាវជ្រាវ។ បន្ទាប់មក ចំនួនវ៉ាក់សាំងនៅសល់ទើបប្រើប្រាស់សម្រាប់ប្រជាជន./.

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll