Trending now

កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជាកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព

12:48 | 14/01/2026 ហេង វុធ្ធី

យុគសម័យ - នៅព្រឹកថ្ងៃទី១២ ខែមករា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមអញ្ជើញចូលជួបសម្តែងការគួមសម និងជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងាររបស់ខ្លួន។

ការទូតរបស់ប្រជាជនត្រូវមានភាពសកម្ម សម្របខ្លួនបាន ច្នៃប្រឌិត ជាក់ស្តែង និងមានប្រសិទ្ធភាព គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរលោកស្រីឯកអគ្គរាជទូត ជា គឹមថា ដែលបានបំពេញអាណត្តិការងាររបស់ខ្លួនដោយជោគជ័យនៅប្រទេសវៀតណាម និងបានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាម ទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោកស្រីឯកអគ្គរាជទូត ជា គឹមថា ក្នុងការពង្រឹង និងអភិវឌ្ឍចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជានិយាយរួម និងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនិយាយដោយឡែក។

កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជាកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបពិភាក្សាការងារជាមួយលោកស្រីឯកអគ្គរាជទូត ជា គឹមថា

លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍ថា នៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងពូនជ្រំដោយឥតឈប់ឈរនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែងជាមួយកម្ពុជា។

ដោយសម្តែងការរីករាយចំពោះលទ្ធផលវិជ្ជមាននៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម ឡាវ និងកម្ពុជានោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងគណបក្សទាំងបី និងប្រជាជននៃប្រទេសទាំងបីកំពុងអភិវឌ្ឍកាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ក្នុងនោះ ទំនាក់ទំនងនយោបាយនៅតែជាមូលដ្ឋានគ្រឹះ ទំនាក់ទំនងរវាងគណបក្សទាំងបីដើរតួនាទីតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងបី កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខកំពុងត្រូវបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ-បច្ចេកទេស មានវឌ្ឍនភាពវិជ្ជមានជាច្រើន។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាក់ស្តែង និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងវៀតណាម និងកម្ពុជា ជាពិសេសនៅក្នុងវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសកម្រិតខ្ពស់ បណ្តាយន្តការការសន្ទនា ការពិគ្រោះយោបល់ ការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាល ការគ្រប់គ្រងការពារព្រំដែន ការជួបប្រាស្រ័យមិត្តភាព ការចងសម្ព័ន្ធមេត្រីភាព ការអប់រំ និងឃោសនាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី ការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី និងព្រឹត្តិការណ៍នានាដែលរៀបចំដោយភាគីនីមួយៗ...

កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជាកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព
ទិដ្ឋភាពនៃជំនួប

រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានសម្តែងក្តីសង្ឃឹមថា ក្នុងតំណែងថ្មីរបស់លោក ឯកអគ្គរដ្ឋទូត ជា គឹមថា នឹងបន្តបង្ហាញសុច្ឆន្ទៈចំពោះវៀតណាម ព្រមទាំងបន្តបណ្តុះ និងលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងកាន់តែរឹងមាំ និងប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធរបស់ពួកគេ។

ដោយថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបលោកស្រី​នោះ លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេស​វៀតណាម ដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផល និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីលោកស្រីសម្រេចបានជោគជ័យនូវភារកិច្ចជាស្ពានតភ្ជាប់ទំនាក់ទំនងជម្រុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងអំឡុងពេលអាណត្តិការងាររបស់លោកស្រីនៅប្រទេសវៀតណាម។

កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជាកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព
ប្រតិភូបានថតរូបជុំគ្នា

លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារ និងជនរងគ្រោះដែលរងផលប៉ះពាល់ដោយព្យុះ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិថ្មីៗនេះនៅវៀតណាម។

លោកស្រីឯកអគ្គរាជទូតបានបញ្ជាក់ថា គណបក្ស រដ្ឋ កងទ័ព និងប្រជាជនកម្ពុជាតែងតែចងចាំជានិច្ចនូវជំនួយរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ក្នុងការតស៊ូរំដោះជាតិ ការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព សន្តិភាព និងការរស់ឡើងវិញនៃប្រទេសកម្ពុជា។ លោកស្រីឯកអគ្គរាជទូតសម្តែងក្តីសង្ឃឹមថា នាពេលអនាគត ភាគីទាំងពីរនឹងបន្តសម្របសម្រួល និងអនុវត្តភារកិច្ចដែលបានឯក​ភាពគ្នាប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងក្រសួងការពារជាតិទាំងពីរនិយាយដោយឡែក៕

ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Dong Nai និងមូលដ្ឋានកូរ៉េឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Dong Nai និងមូលដ្ឋានកូរ៉េឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព

យុគសម័យ - នោះគឺជាខ្លឹមសារនៃជំនួបរវាងលេខាគណៈកម្មាធិការបក្សខេត្ត Dong Nai លោក Nguyen Hong Linh និងគណៈប្រតិភូអគ្គកុងស៊ុលកូរ៉េប្រចាំទីក្រុងហូជីមិញ ដឹកនាំដោយលោក Shin Choong Il ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែសីហា នៅទីក្រុង Dong Nai។

សាមគ្គីភាព វិន័យ; ឬទ្ធានុភាព បត់បែន; សកម្ម ច្នៃប្រឌិត; ទាន់ពេលវេលា និងមានប្រសិទ្ធភាព៖ ប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង សាមគ្គីភាព វិន័យ; ឬទ្ធានុភាព បត់បែន; សកម្ម ច្នៃប្រឌិត; ទាន់ពេលវេលា និងមានប្រសិទ្ធភាព៖ ប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង

នារសៀលថ្ងៃទី៣ ខែមករា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រី ប្រធានការិយាល័យរដ្ឋាភិបាល លោក Tran Van Son ទីស្នាក់ការរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល ដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចក្នុងខែធ្នូ ឆ្នាំ២០២២ ក៏ដូចជាផ្តល់ព័ត៌មានអំពី សន្និសីទថ្នាក់ជាតិតាមអ៊ីនធឺណិត របស់រដ្ឋាភិបាលជាមួយមូលដ្ឋាន។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកបណ្ឌិត Nguyen Hong Son៖ ទាញយកប្រយោជន៍ពីបញ្ញារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍វិស័យឯកជន
ជនជាតិវៀតណាមនៅក្រៅប្រទេសចូលរួមដៃគ្នាក្នុងការ "កសាង" អនាគតរបស់ប្រទេសជាតិ
លោកវេជ្ជបណ្ឌិត Nguyen The Duong៖ ការអភិរក្សភាសាវៀតណាមអនុញ្ញាតឱ្យវៀតណាមរីកចម្រើនដោយមិនបាត់បង់ឫសគល់របស់ខ្លួន
ខេត្ត Dong Thap ៖ ជំរុញពាណិជ្ជកម្មព្រំដែន ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ៣០០ លានដុល្លារជាមួយកម្ពុជា
កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជាកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព