Trending now

បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម

09:12 | 24/05/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២១ ខែឧសភា នៅ Ha Noi រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung បានមានជំនួបធ្វើការងារជាមួយក្រុមឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្ដាប្រទេសអាហ្វ្រិកប្រចាំនៅ វៀតណាម នាឱកាសរំលឹកខួបលើកទី ៦៣ នៃទិវាអាហ្វ្រិក (ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៦៣ - ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦)។ ជំនួបនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាង វៀតណាម និងបណ្ដាប្រទេសអាហ្វ្រិក បន្តត្រូវបានជំរុញលើវិស័យជាច្រើន ចាប់ពីនយោបាយ, ការទូត រហូតដល់សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

វៀតណាមចូលរួមវេទិកា “រួមគ្នាដោះស្រាយការបើកចំហទីផ្សារ” អាហ្វ្រិក វៀតណាម​ប្រកាស​ពិធី​ចុះហត្ថលេខា​លើ​អនុសញ្ញា​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នៅ​អាហ្វ្រិក

នៅក្នុងជំនួបធ្វើការងារ រដ្ឋមន្ត្រី លោក Le Hoai Trung បានអះអាងថា វៀតណាម តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយបណ្ដាប្រទេសអាហ្វ្រិក ដោយសង្កត់ធ្ងន់លើទំនាក់ទំនងយ៉ាងជិតស្និទ្ធដែលត្រូវបានបង្កើតឡើងតាំងពីសម័យកាលតស៊ូដណ្តើមឯករាជ្យជាតិ។ យោងតាមលោកស្រីរដ្ឋមន្ត្រី វៀតណាម និងបណ្ដាប្រទេសអាហ្វ្រិក មានចំណុចស្រដៀងគ្នាជាច្រើនអំពីប្រវត្តិសាស្ត្រ, សេចក្តីប្រាថ្នាអភិវឌ្ឍន៍ ក៏ដូចជាទស្សនៈលើកកម្ពស់លទ្ធិពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

នៅពេលរំលឹកឡើងវិញនូវស្នាមរបត់ប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ លោកស្រីរដ្ឋមន្ត្រីបានឱ្យដឹងថា ប្រធាន Ho Chi Minh ធ្លាប់មានសកម្មភាពជាច្រើនភ្ជាប់និស្ស័យជាមួយចលនារំដោះជាតិនៅអាហ្វ្រិក តាមរយៈនោះ បង្កើតនូវគ្រឹះស្ថានសម្រាប់ស្មារតីសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកវាង វៀតណាម ជាមួយបណ្ដាប្រទេសនៅក្នុងតំបន់នេះអស់រយៈពេលច្រើនទសវត្សរ៍កន្លងមក។

បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung (នៅកណ្ដាល) ធ្វើការងារជាមួយក្រុមឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្ដាប្រទេសអាហ្វ្រិកប្រចាំនៅ វៀតណាម។

ដោយវាយតម្លៃថាអាហ្វ្រិកជាតំបន់ប្រកបដោយសក្តានុពលដ៏សម្បូរបែប ជាមួយនឹងតួនាទីកាន់តែកើនឡើងនៅក្នុងជីវភាពអន្តរជាតិ រដ្ឋមន្ត្រី លោក Le Hoai Trung ចាត់ទុកថា លំហសម្រាប់កិច្ចសហប្រតិបត្តិការរវាង វៀតណាម និងបណ្ដាប្រទេសអាហ្វ្រិកគឺនៅមានទំហំធំធេងណាស់។ លោកស្រីរដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការដោះដូរគណៈប្រតិភូ, ជំរុញការតភ្ជាប់រវាងសហគ្រាស និងស្វែងរកបណ្ដាយន្តការសហប្រតិបត្តិការប្រកបដោយភាពបត់បែន និងមានប្រសិទ្ធភាពជាងមុន នៅក្នុងវិស័យទាំងឡាយដែលមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដូចជាកសិកម្ម, សន្តិសុខស្បៀង, សុខាភិបាល, ថាមពល, ពាណិជ្ជកម្ម, ការវិនិយោគ, ទេសចរណ៍ និងការឆ្លើយតបនឹងបណ្ដាការប្រឈមសន្តិសុខមិនមែនប្រពៃណី។

ឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំនៅ វៀតណាម លោក Jamale Chouaibi ប្រធានក្រុមឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្ដាប្រទេសអាហ្វ្រិកប្រចាំនៅ វៀតណាម បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ វៀតណាម ក៏ដូចជាតួនាទីកាន់តែលេចធ្លោឡើងរបស់ វៀតណាម នៅក្នុងតំបន់ និងនៅលើពិភពលោក។ បណ្ដាលោកឯកអគ្គរដ្ឋទូតចាត់ទុកថា បទពិសោធន៍អភិវឌ្ឍន៍របស់ វៀតណាម គឺជាគំរូពិគ្រោះយោបល់ដ៏មានប្រយោជន៍ចំពោះបណ្ដាប្រទេសអាហ្វ្រិកជាច្រើន ជាពិសេសគឺនៅក្នុងវិស័យលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ, ការអភិវឌ្ឍកសិកម្ម និងការធ្វើសមាហរណកម្មអន្តរជាតិ។

បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម
រដ្ឋមន្ត្រី លោក Le Hoai Trung ថតរូបអនុស្សាវរីយ៍ជាមួយក្រុមឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាហ្វ្រិកប្រចាំនៅ វៀតណាម។

បណ្ដាលោកឯកអគ្គរដ្ឋទូតបានសម្ដែងនូវបំណងប្រាថ្នាចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយ វៀតណាម ជាពិសេសគឺនៅក្នុងវិស័យអប់រំ - បណ្ដុះបណ្ដាល, ការអភិវឌ្ឍប្រភពធនធានមនុស្ស, សុខាភិបាល, ការកែច្នៃរ៉ែ, ពាណិជ្ជកម្ម និងទេសចរណ៍។ ទន្ទឹមនឹងនោះ ភាគីអាហ្វ្រិកក៏បានស្នើឱ្យភាគីទាំងពីរបន្តបំពេញបន្ថែមនូវក្របខ័ណ្ឌគតិយុត្ត, កែលម្អលក្ខខណ្ឌដោះដូរពាណិជ្ជកម្ម, ការតភ្ជាប់ដឹកជញ្ជូន និងការបង្កើតលក្ខណៈងាយស្រួលជាងមុនសម្រាប់ការដោះដូររវាងប្រជាជននិងប្រជាជន។

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានដោះដូរមតិអំពីលទ្ធភាពជំរុញបណ្ដាគំនិតផ្ដួចផ្ដើមសហប្រតិបត្តិការថ្មីៗ ដូចជាការចរចាបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA), ការបង្កើនការតភ្ជាប់រវាងសហភាពអាហ្វ្រិក និងអាស៊ាន (ASEAN) ក៏ដូចជាការស្រាវជ្រាវបង្កើតសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាហ្វ្រិកប្រចាំនៅ វៀតណាម សំដៅគាំទ្រសហគ្រាសក្នុងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអាជីវកម្ម។

នៅពេលបញ្ចប់ជំនួបធ្វើការងារ រដ្ឋមន្ត្រី លោក Le Hoai Trung បានសម្ដែងនូវជំនឿចិត្តថា ក្រុមឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាហ្វ្រិកនឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ វៀតណាម - អាហ្វ្រិក ឱ្យមានការអភិវឌ្ឍជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុននាពេលខាងមុខ៕

ទិវា Pho វៀតណាមនៅអាហ្វ្រិកខាងត្បូង - ផ្សព្វផ្សាយម្ហូបអាហារវៀតណាមដល់មិត្តអាហ្រ្វិក ទិវា Pho វៀតណាមនៅអាហ្វ្រិកខាងត្បូង - ផ្សព្វផ្សាយម្ហូបអាហារវៀតណាមដល់មិត្តអាហ្រ្វិក

យុគសម័យ - តាំងពីដើមរៀងមក ប្រជាជនអាហ្រ្វិកខាងត្បូងជាច្រើន សមាជិកនៃស្ថាប័នការទូតមកពីប្រទេសផ្សេងៗ និងសហគមន៍វៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅអាហ្រ្វិកខាងត្បូងបានតម្រង់ជួរយ៉ាងរំភើបនៅឯកន្លែងណែនាំម្ហូបអាហារវៀតណាម។

ម្ហូបវៀតណាមដណ្តើមបានជោគជ័យលើប្រជាជនអាហ្វ្រិកខាងត្បូង ម្ហូបវៀតណាមដណ្តើមបានជោគជ័យលើប្រជាជនអាហ្វ្រិកខាងត្បូង

យុគសម័យ - ភោជនីយដ្ឋាន Obento នៅទីក្រុង Johannesburg (អាហ្វ្រិកខាងត្បូង) បានរៀបចំព្រឹត្តិការណ៍ធ្វើម្ហូបវៀតណាម ដែលទាក់ទាញអ្នកបរិភោគក្នុងស្រុកយ៉ាងច្រើនកុះករ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម
អតីតអនុប្រធានរដ្ឋ លោកស្រី Nguyen Thi Binh ទទួលគ្រឿងឥស្សរិយយស «ផ្កាយគុណបំណាច់» នៃរដ្ឋ ប៉ាឡេស្ទីន
ខេត្ត​ Quang Tri ជំរុញអាហារូបត្ថម្ភតាមសាលារៀន៖ ការវិនិយោគសម្រាប់កុមារចាប់ពីរបបអាហារប្រចាំថ្ងៃ
មិត្តភក្តិជនជាតិប៉ាឡេស្ទីន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាមអស់រយៈពេលជាង ៤០ ឆ្នាំ ទទួលបានមេដាយរំលឹកអនុស្សាវរីយ៍
ក្រសួងហិរញ្ញវត្ថុគ្រោងនឹងលុបចោលសារាចរចំនួន ២៣ និងសេចក្តីសម្រេចចំនួន ៣ ក្នុងវិស័យពន្ធដារ