ពិធីលើកតម្កើងជនជាតិអាមេរិកចំនួន ៦ នាក់ដែលរួមចំណែកដល់ "ការបង្កើតសន្តិភាព" នៅវៀតណាម

18:54 | 12/07/2019 (យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃ ១១ ខែកក្កដា មេដាយអនុស្សាវរីយ៍ " ដើម្បីសន្តីភាព មិត្តភាពរវាងបណ្តាប្រជាជាតិ" រង្វាន់ខ្ពស់បំផុតនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម សម្រាប់មិត្តភក្តិអន្តរជាតិ ដែលបានប្រគល់រង្វាន់ដល់សកម្មជនសន្តិភាពអាមេរិកចំនួន ៦ នាក់ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ចលនាប្រឆាំងសង្គ្រាមនៅវៀតណាម។

(ពីឆ្វេងទៅ)លោក Frank Joyce, Mary Anne Barnett, Judith Albert, Alexander Hing, Karin Aguilar-San Juan និងលោក Douglas Hostetter និងលោក Nguyen Tam Chien


សកម្មជនសន្តិភាពដែលមានកិត្តិយសបានទទួលបានរង្វាន់គឺលោក Frank Joyce, Mary Anne Barnett, Judith Albert, Alexander Hing, Karin Aguilar-San Juan និងលោក Douglas Hostetter ។

មនុស្ស ៦ រូបនោះដែលមានអាយុខុសគ្នា អាជីពខុស ៗ គ្នានិងមកពីតំបន់ជាច្រើននៃសហរដ្ឋអាមេរិកប៉ុន្តែពួកគេទាំងអស់មានពេលវេលាជាយូរនៅវៀតណាម។ ពួកគេបានចូលរួមក្នុងចលនាប្រឆាំងសង្គ្រាមជាច្រើនដូចជា៖ ចូលរួមកិច្ចព្រមព្រៀងសន្តិភាពប្រជាជន ធ្វើការយុទ្ធនាការនិងការឃោសនា បាតុកម្មសន្តិភាពដើម្បីប្រឆាំងសង្គ្រាម។ល។ សមាជិកភាគច្រើននៃគណៈប្រតិភូបានទៅកាន់ប្រទេសវៀតណាមជាលើកដំបូងនៅពេលសង្គ្រាមដ៏សាហាវ (ឆ្នាំ១៩៧០) ដើម្បីបង្ហាញចំណងសាមគី្គភាពរបស់ប្រជាជនអាមេរិកជឿនលឿនចំពោះចលនាតស៊ូរបស់ប្រជាជនវៀតណាម។

ថ្លែងនៅក្នុងពិធី លោក​ Nguyen Tam Chien ប្រធានសមាគមវៀតណាម - អាមេរិកបានចែករំលែកថា៖ សកម្មជនសន្តិភាពបានរួមចំណែក្នុង "អប្កូតហេតុរបស់ការទូតប្រជាជនវៀតណាម" នៅក្នុងរយៈពេលលំបាក តាមរយៈបានបង្កើតឡើងយុទ្ធភូមិអន្តរជាតិនៅទូទាំងពិភពលោកដើម្បីបង្រួបបង្រួមនិងគាំទ្រដល់ប្រជាជនវៀតណាមដើម្បីប្រយុទ្ធប្រឆាំងដើម្បីជ័យជម្នះ។

លោក​ Nguyen Tam Chien បានបញ្ជាក់ថា ប្រជាជន​វៀតណាមតែងតែចងចាំជានិច្ចហើយមានអំណរគុណចំពោះប្រជាជនអាមេរិកដែលឈរក្បែរគ្នាដើម្បីប្រយុទ្ធសម្រាប់សន្តិភាពនៅវៀតណាម។​ លោក​ Nguyen Tam Chien បានបន្តថា៖ "សកម្មភាពដែលត្រឹមត្រូវបានរួមចំណែកជំរុញមិត្តភាព ការយល់ដឹងនិងកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍រួមរវាងប្រជាជនទាំងពីរ។យើងមានការគោរពនិងមានមោទនភាពណាស់ដែលមានមិត្តភក្តិអាមេរិកដូចអ្នក"។

ក្នុងនាមរបស់ក្រុមសកម្មជនសន្តិភាពលោក Frank Joyce ដែលជាប្រធានគណៈប្រតិភូបានសម្តែងនូវមោទនភាពយ៉ាងខ្លាំងនិងកិត្តិយសរបស់លោកនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ធអង្គការមិត្តភាពនិងប្រជាជនវៀតណាម។ លោកបានអះអាងថា៖ ចំណងទាក់ទងរបស់លោកជាមួយវៀតណាមបានកើនលើសមិត្តភាព និងបានក្លាយទៅជាចំណងគ្រួសារស្និទ្ធស្នាលហើយ​ និងលោកបានសន្យាបន្តរួមចំណែកដល់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម - អាមេរិកនាពេលខាងមុខ៕

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចំណុចបង្អែកលើដំណើរនៃការធំដឹងក្តីរបស់កូនៗយុទ្ធជនពលីនគរបាល
មន្ទីរពេទ្យកងទ័ពកោះ Son Ca សង្គ្រោះបន្ទាន់អ្នកនេសាទដែលមានបញ្ហាសុខភាពនៅលើសមុទ្រ
ទីក្រុង Hue ប្រគល់អាហារូបករណ៍ "ទ្រទ្រង់ការទៅសាលារៀន" ចំនួន ២០០ កន្លែង ជូនដល់សិស្សានុសិស្សក្រីក្រ
ជិត ៦៦៧ លានដុល្លារអាមេរិក ជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងជលផលវៀតណាម
ការតភ្ជាប់ប្រភពធនធានយុវជនវៀតណាមនៅជប៉ុន

អានច្រើនបំផុត

វៀតណាមកំពុងឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព
ស្ពានតភ្ជាប់គួរឱ្យទុកចិត្តរវាងវៀតណាម និងមិត្តភក្តិលើពិភពលោក
ខ្ញុំមកកាន់វៀតណាមដោយសារតួលេខ ១១
រួមគ្នាសរសេរបន្តនូវដំណើររឿងមិត្តភាពវៀតណាម - គុយបា
ទីក្រុង Hai Phong៖ ផ្តោតប្រភពធនធានលើបណ្តាកម្មវិធីគន្លឹះ