ប្រធានព្រឹទ្ធសភាជប៉ុនវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នារបស់ប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

13:27 2020/05/30

យុគសម័យ - នាថ្ងៃទី ២៩ ខែឧសភា ប្រធានព្រឹទ្ធសភាជប៉ុនលោកស្រី Santo Akiko បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននិងគួរឱ្យចាប់អារម្មណ៍របស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 ដែលក្នុងនោះ រួមទាំងតួនាទីសំខាន់ៗរបស់រដ្ឋសភាវៀតណាម ជាពិសេសគឺការយល់ដឹងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អរបស់ប្រជាជននិងការឯកភាពគ្នារបស់រដ្ឋដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ប្រធានព្រឹទ្ធសភាជប៉ុនវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នារបស់ប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

ប្រធានព្រឹទ្ធសភាជប៉ុនលោកស្រី Santo Akiko ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាលោក Vu Hong Nam។

ថ្លែងនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Vu Hong Nam នៅទីស្នាក់ការព្រឹទ្ធសភានៅក្នុងរាជធានីតូក្យូ លោកស្រី Santo Akiko ក៏បានថ្លែងអំណរគុណនៃរដ្ឋសភាជប៉ុន (រួមទាំងព្រឹទ្ធសភានិងរដ្ឋសភា) ដល់រដ្ឋសភាវៀតណាមនិងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អំពីអំណោយគឺម៉ាសវេជ្ជសាស្រ្តចំនួន ២០,០០០ មុខដល់រដ្ឋសភាជប៉ុន បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 ហើយបានឱ្យដឹងថា រដ្ឋសភាជប៉ុនបានផ្ទេរម៉ាសទាំងនេះភ្លាមៗដល់ស្ថាប័នវេជ្ជសាស្ត្រនិងនិងបុគ្គលិកសុខាភិបាលជប៉ុនដែលកំពុងធ្វើការនៅកន្លែងជួរមុខប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ចំពោះទំនាក់ទំនងជប៉ុន - វៀតណាម លោកស្រីប្រធានព្រឹទ្ធសភា Santo Akiko បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងល្អក្នុងទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសគឺការអភិវឌ្ឍយ៉ាងសកម្មក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាជប៉ុននិងរដ្ឋសភាវៀតណាម។ លោកស្រីប្រធានព្រឹទ្ធសភា Santo Akiko បានផ្ញើសារជូនពរសុខភាពដល់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ហើយសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងទទួលបានសមិទ្ធិផលថ្មីៗជាច្រើន។

រិឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Vu Hong Nam សូមថ្លែងអំណរគុណដល់ប្រធានព្រឹទ្ធសភាលោកស្រី Santo Akiko និងសមាជិករដ្ឋសភាជប៉ុន ដែលបានស្រឡាញ់និងខិតខំប្រឹងប្រែងក្នុងការជំរុញមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ

លោកឯកអគ្គរដ្ឋទូត Vu Hong Nam ក៏បានជូនពរនិងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ជប៉ុនក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-19។ ព្រមជាមួយគ្នានេះ លោកបានបញ្ជាក់ថា នេះគឺជាបុព្វបទដ៏សំខាន់មួយដើម្បីរាជរដ្ឋាភិបាលជប៉ុនអាចសម្រេច ដកចេញលឿនជាងការរំពឹងទុកនូវភាពអាសន្ននៅទូទាំងប្រទេស ទន្ទឹមនឹងនេះ បង្កើមកិច្ចខិតខំប្រឹងប្រែងដើម្បីនាំសកម្មភាពសេដ្ឋកិច្ច សង្គមនិងជីវិតរបស់ប្រជាជនត្រឡប់ទៅរកភាពធម្មតាវិញ។

ម៉្យាងវិញទៀត ឯកអគ្គរដ្ឋទូត Vu Hong Nam ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានយកចិត្តទុកដាក់ដល់សហគមន៍វៀតណាមដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅជប៉ុន ដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងការថែទាំសុខភាពចាំបាច់នៅក្នុង បរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត។ ព្រមជាមួយគ្នានេះ លោកបានបញ្ជាក់ថា រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាមតែងតែរួមជាមួយប្រជាជន រដ្ឋាភិបាលនិងរដ្ឋសភាជប៉ុនក្នុងរាល់ការលំបាក។

លោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវជំនឿថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ ហើយលោកឯកអគ្គរដ្ឋទូតនឹងខិតខំប្រឹងប្រែងជានិច្ចដើម្បីរូមចំណែកជំរុញនិងពង្រឹងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baotintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll