Trending now

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្ម និងរួមគ្នាដោះស្រាយបញ្ហាព្រំដែន

15:17 | 19/08/2019 (ប្រភព៖ Fresh News)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក Nguyen Van Nen លេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានប្តេជ្ញាប្រឹងប្រែងរួមគ្នាជំរុញទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម ឱ្យកាន់តែធំធាត់បន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន វ៉ាន់ណេន ក៏បានប្តេជ្ញាប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាព្រំដែននៅសេសសល់ នាពេលបច្ចុប្បន្នឱ្យបានរួចរាល់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយលោក Nguyen Van Nen នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក Nguyen Van Nen នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោ និងលោក Nguyen Van Nen បានពិភាក្សាគ្នា ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ព្រមទាំងបានផ្លាស់ប្ដូរមតិជុំវិញអំពីសភាពការណ៍នៅវៀតណាម និងក្នុងប្រទេសកម្ពុជា។

លេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញភាពរីករាយ ដែលបានឃើញពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ។ លោក Nguyen Van Nen បានថ្លែងថា លោកពិតជារីករាយនូវអ្វីដែលកម្ពុជាទទួលបាន ហើយវៀតណាមនឹងបន្តពង្រឹងទំនាក់ទំនង ក្នុងន័យបន្តរក្សាស្ថេរភាព សន្តិភាព និងការអភិវឌ្ឍន៍ រួមទាំងការអភិវឌ្ឍព្រំដែនប្រទេសទាំងពីរ។

ទិដ្ឋភាពនៃជំនួប

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-វៀតណាម មិនត្រឹមតែវិស័យការទូតប៉ុណ្ណោះទេ គឺគ្រប់វិស័យទាំងអស់។ សម្តេចតេជោ ក៏បានលើកបង្ហាញពីការធ្វើកំណែទម្រង់ របស់កម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជា នឹងខិតខំធ្វើយ៉ាងណាពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។ ជាពិសេសលើទំហំពាណិជ្ជកម្ម ដែលមានជាង ៥ពាន់លានដុល្លារនេះ និងខិតខំធ្វើយ៉ាងណាដោះស្រាយបញ្ហាព្រំដែនប្រទេសទាំងពីរឱ្យបានឆាប់រួចរាល់៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ