Trending now
នៅពេលដែលមនុស្សយល់ព្រមនិងរួបរួមគ្នា
យុគសម័យ - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ តំបន់លំនៅដ្ឋានជាច្រើនក្នុងទីក្រុងហូជីមិញបានប្រារព្ធពិធីបុណ្យសាមគ្គីជាតិដ៏អស្ចារ្យ។ ប្រជាពលរដ្ឋក្នុងសង្កាត់ និងភូមិសប្បាយរីករាយជាមួយនឹងគោលដៅ និងលទ្ធផលនៃការអនុវត្តចលនា និងយុទ្ធនាការរយៈពេល១ឆ្នាំ៖ គំរូដ៏ភ្លឺស្វាងនៃគ្រួសារវប្បធម៌ មនុស្សល្អមានអំពើល្អ... កាន់តែរីកចម្រើនទាំងបរិមាណ និងគុណភាព។ ជាពិសេសជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនមានការប្រសើរឡើងច្រើន។
រួមគ្នាជួយប្រជាជនដើមកំណើតវៀតណាមនៅទន្លេសាបឲ្យផ្លាស់ប្តូរអាជីព
យុគសម័យ - អញ្ជើញធ្វើការជាមួយសហគ្រាសវៀតណាមមួយចំនួន ដែលវិនិយោគក្នុងវិស័យកសិកម្មនិងព្រៃឈើនៅកម្ពុជា ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ៧ ខែតុលា គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Vu Quang Minh បានចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់ប្រជាជនជានិយោជិកដើមកំណើតវៀតណាមនៅឯតំបន់ពហុកសិកម្មស្រុកស្នួលស្ថិតក្រោមក្រុមហ៊ុនផលិតកម្មកែច្នៃនិងចែកចាយផលិតផលកសិកម្ម (THADI) ខេត្តក្រចេះ ព្រះរាជាណាចក្រកម្ពុជា។
រួមគ្នាបង្កើតការងារស្ថេរភាពសម្រាប់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមនៅកម្ពុជា
យុគសម័យ - យោងតាមប្រេសិតស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា Lai Xuan Chien បានឲ្យដឹងថា នាបច្ចុបន្នប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាកំពុងរស់នៅគ្រប់ខេត្ត/ក្រុងនៃប្រទេសកម្ពុជាដែលធំជាងគេគឺរាជធានីភ្នំពេញនិងខេត្តចំនួន ៥ នៅជុំវិញបឹងទន្លេសាប។
អ៊ីរ៉ង់-រុស្ស៊ី-ចិន រួមគ្នាបើកសមយុទ្ធយោធាជើងទឹកនៅមហាសមុទ្រឥណ្ឌា និងឈូងសមុទ្រអូម៉ង់
យោងតាមការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ អ៊ីរ៉ង់ រុស្ស៊ី និងចិន បានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធាផ្លូវទឹករួមគ្នា នៅតំបន់មហាសមុទ្រឥណ្ឌា ព្រមទាំងនៅតំបន់ឈូងសមុទ្រអូម៉ង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ័ពជើងទឹករវាងប្រទេសទាំងបី។
ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន ប្តេជ្ញារួមគ្នាកសាងសហគមន៍អាស៊ាន ឱ្យកាន់តែខ្លាំងក្លា និងរឹងមាំ
កិច្ចប្រជុំកំពូល (ពេញអង្គ) របស់អាស៊ានលើកទី៣៥ បានប្រារព្វពិធីបើកជាផ្លូវការហើយនៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៉ីផែក ជាយរាជធានីបាងកក ក្នុងខេត្តនុនថាក់បូរី ប្រទេសថៃ។ ពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ាន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមជាទីបំផុត។
វៀតណាម - ឡាវរួមគ្នាពូនជ្រំអនាគត
ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith បានដឹកនាំគណប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា។
កម្ពុជា-វៀតណាម ប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្ម និងរួមគ្នាដោះស្រាយបញ្ហាព្រំដែន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក Nguyen Van Nen លេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានប្តេជ្ញាប្រឹងប្រែងរួមគ្នាជំរុញទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម ឱ្យកាន់តែធំធាត់បន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន វ៉ាន់ណេន ក៏បានប្តេជ្ញាប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាព្រំដែននៅសេសសល់ នាពេលបច្ចុប្បន្នឱ្យបានរួចរាល់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន និង ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលទានអាហាររួមគ្នា នៅសណ្ឋាគារ The Great Duke
នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានទទួលទានអាហាររួមគ្នា ជាលក្ខណៈគ្រួសារ នៅសណ្ឋាគារ The Great Duke នៃរាជធានីភ្នំពេញ។
ប្រមុខដឹកនាំកម្ពុជា-ថៃ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប
បន្ទាប់ពីអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អាគារច្រកព្រំដែនអន្តរជាតិស្ទឹងបត់នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ដែលជាអំណោយរបស់រាជរដ្ឋាភិបាលថៃ ជូនដល់រាជរដ្ឋាភិបាល កម្ពុជា ដែលពិធីនេះបានប្រាព្ធធ្វើឡើងក្នុងទឹកដីថៃ។
វៀតណាមក្នុងអាស៊ាន - រួមគ្នាបញ្ចាំងពន្លឺជានិច្ច
យុគសម័យ - ជាសមាជិកដែលមានចំនួនប្រជាជនធំលំដាប់ទី ៣ និងជាប្រទេសមានផ្ទៃដីធំជាងគេលំដាប់ទី៤ក្នុងអាស៊ាន ដោយមានទីតាំងភូមិសាស្ដ្រយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចសំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមមានតួនាទីសំខាន់ក្នុងអាស៊ាននិងត្រូវបានសមាជិកផ្សេងទៀតមានការរំពឹងទុកជាច្រើន។ ការដែលវៀតណាមក្លាយទៅជាសមាជិកភាពពេញសិទ្ធិរបស់អាស៊ាន (នាថ្ងៃទី២៨ កក្កដា១៩៩៥) បានជាគូសសញ្ញានូវរបត់សំខាន់មួយសម្រាប់តំបន់ បើកចេញយុគសម័យថ្មីនៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការ។
បណ្តាសកម្មភាពហ្វឹកហាត់សម្រាប់ការយាមល្បាតរួមគ្នានៅជំនួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - ឡាវ - កម្ពុជា
យុគសម័យ - កម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - ឡាវ- កម្ពុជាលើកដំបូង នឹងបានប្រព្រឹត្តទៅនាថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្ត Kon Tum (នៃប្រទេសវៀតណាម)។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើន សំដៅរឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងបបណ្តាអង្គភាព និងប្រជាជននៅតំបន់ព្រំដែន។
ទំនាក់ទំនងវៀតណាម - សឹង្ហបុរី៖ រួមគ្នាឆ្ពោះទៅអនាគត
នាថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៧៣ វៀតណាម និងសិង្ហបុរីបានបង្កើតទំនាក់ ទំនងការទូតជាផ្លូវការ។ ឆ្លងកាត់រយៈពេល៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីររួមគ្នាពង្រឹង និងពូនជ្រំដោយឥតឈប់ឈរ។ ពិធីរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីររួមគ្នាក្រឡេកមើលឡើងវិញ និងឆ្ពោះទៅអនាគតក្នុងការ ជំរុញទំនាក់ទំនងឡើងកម្ពស់ថ្មីមួយ។
ASEM រួមគ្នាធ្វើសកម្មភាពសំដៅទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ
យុគស័យ- សន្និសីទ ASEM ស្តីពី “រួមសកម្មភាពទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុសំដៅទទួលបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព-កំណត់ទិសអនាគត” បានប្រារព្ធនៅទីក្រុង Can Tho នាព្រឹកថ្ងៃទី១៩មិថុនា។
ព័ត៌មានបានអានច្រើន
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
យុគសម័យ - ថ្មីៗនេះ នៅឯរាជធានី Seoul គណៈកម្មាធិការប្រជាជនខេត្ត Hung Yen សម្របសម្រួលជាមួយនិងនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ទីភ្នាក់ងារជម្រុញពាណិជ្ជកម្មព្រមទាំងការវិនិយោគកូរ៉េខាងត្បូង KOTRA ចាត់តាំងសន្និបាតជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មខេត្ត Hung Yen។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។