អ៊ីរ៉ង់-រុស្ស៊ី-ចិន រួមគ្នាបើកសមយុទ្ធយោធាជើងទឹកនៅមហាសមុទ្រឥណ្ឌា និងឈូងសមុទ្រអូម៉ង់

11:40 | 28/12/2019 (ប្រភព៖ FN)

យោងតាមការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ អ៊ីរ៉ង់ រុស្ស៊ី និងចិន បានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធាផ្លូវទឹករួមគ្នា នៅតំបន់មហាសមុទ្រឥណ្ឌា ព្រមទាំងនៅតំបន់ឈូងសមុទ្រអូម៉ង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ័ពជើងទឹករវាងប្រទេសទាំងបី។

រូបថតៈ FN

ក្នុងឱកាសនៃការបើកសមយុទ្ធយោធាខាងលើ មេបញ្ជាការទ័ពជើងទឹកអ៊ីរ៉ង់ លោក Gholamreza Tahani បានលើកឡើងដូច្នេះថា «សារនៃលំហាត់យោធានេះ គឺសន្តិភាព មិត្តភាព និងសន្តិសុខយូរអង្វែង តាមរយៈកិច្ចសហប្រតិបត្តិការ និង ការរួមសាមគ្គីភាព »។ យោងតាមក្រសួងការពារជាតិរុស្ស៊ី ទីក្រុងម៉ូស្គូបានបញ្ជូននាវាយោធាចំនួន៣គ្រឿងឲ្យមកចូលរួមក្នុងការធ្វើសមយុទ្ធជើង ទឹកនេះ ខណៈទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា ខ្លួនបានបញ្ជូននាវាពិឃាតមួយគ្រឿងឲ្យចូលរួម។

គួរជម្រាបថា បើតាមការបញ្ជាក់របស់ទីក្រុងតេហេរ៉ង់ សមយុទ្ធយោធាខាងលើនឹងមានរយៈពេល០៤ថ្ងៃ ហើយវានឹងផ្តោតទៅលើ ការហ្វឹកហាត់សំខាន់ៗ រួមមានដូចជាការជួយសង្រ្គោះនាវា-កប៉ាល់ដែលត្រូវភ្លើងឆេះ ឬស្ថិតក្រោមការវាយប្រហារពីក្រុមចោរសមុទ្រ រួមជាមួយការហាត់សមបាញ់គ្រាប់ពិតផងដែរ។ សម្រាប់ទីតាំងធ្វើសមយុទ្ធវិញ ជាពិសេសឈូងសមុទ្រអូម៉ង់ គឺជាដែនទឹកដ៏សំខាន់ មួយប្រចាំនៅមជ្ឈិមបូព៌ា ដោយវាតភ្ជាប់ជាមួយច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងដ៏មមាញឹក ខណៈច្រកសមុទ្រ នេះតភ្ជាប់ទៅនឹងឈូងសមុទ្រពែក៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត