វៀតណាមក្នុងអាស៊ាន - រួមគ្នាបញ្ចាំងពន្លឺជានិច្ច

10:28 | 10/11/2018

យុគសម័យ - ជាសមាជិកដែលមានចំនួនប្រជាជនធំលំដាប់ទី ៣ និងជាប្រទេសមានផ្ទៃដីធំជាងគេលំដាប់ទី៤ក្នុងអាស៊ាន ដោយមានទីតាំងភូមិសាស្ដ្រយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចសំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមមានតួនាទីសំខាន់ក្នុងអាស៊ាននិងត្រូវបានសមាជិកផ្សេងទៀតមានការរំពឹងទុកជាច្រើន។ ការដែលវៀតណាមក្លាយទៅជាសមាជិកភាពពេញសិទ្ធិរបស់អាស៊ាន (នាថ្ងៃទី២៨ កក្កដា១៩៩៥) បានជាគូសសញ្ញានូវរបត់សំខាន់មួយសម្រាប់តំបន់ បើកចេញយុគសម័យថ្មីនៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការ។

ដើម្បីអាស៊ានមួយ រឹងមាំនិងសាមគ្គី (រូបថតៈ baoquocte)

អស់រយៈពេល២៣ឆ្នាំចូលរួមជាអាស៊ាន ថ្វីត្បិតជាសមាជិកមកក្រោយក៏ដោយហើយសមិត្ថភាពអភិវឌ្ឍន៍នៅតែជាគម្លាតជាមួយប្រទេសដទៃជាច្រើន ប៉ុន្ដែវៀតណាមជានិច្ចកាលបានបង្ហាញនូវសុច្ឆន្ទៈ ការខិតខំប្រឹងប្រែងមិងការទទួលខុសដែលបានរួមចំណែកទៅក្នុងសមិទ្ធិរួមរបស់អាស៊ាន នោះគឺ កិច្ចប្រឹងប្រែងរបស់ វៀតណាមក្នុងការជម្រុញការរួមបញ្ចូលជាសមាជិកនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដើម្បីបង្កើតអាស៊ាន ១០; តួនាទីរបស់វៀតណាមក្នុងការកំណត់ទិសដៅ អភិវឌ្ឍន៍និងបង្កើតសេចក្តីសម្រេចសំខាន់ៗរបស់អាស៊ាន។ វៀតណាមបានគូសសញ្ញានៅក្នុងព្រឹត្តិការណ៍ធំៗ ដូចជា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៦ នៅទីក្រុងហាណូយ (នាខែធ្នូ ឆ្នាំ២០១៨) បំពេញប្រដោយជោគជ័យក្នុងនាមជាប្រធានអាស៊ានដំណាក់កាល ២០០០-២០០១ និងបានបញ្ចប់ដោយជោគជ័យដំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០១០ ដោយទទួលបានលទ្ធផលជាក់ស្តែងគួរឲ្យកត់សម្គាល់ជាច្រើន។

នៅក្នុងបរិបទដែលសកលលោកនិងតំបន់មានភាពវឹកវជាច្រើនដែលប៉ះពាល់ដល់សន្តិសុខនិងស្ថេរភាពនៅអាស៊ីអាគ្នេយ៍ដោយផ្ទាល់ឬដោយប្រយោល វៀតណាមជានិច្ចកាលបានអះអាងនូវសម្លេងនៃសមារតីសាមគ្គីភាព និងការលើកកម្ពស់ការទទួលខុសត្រូវដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះការគំរាមកំហែងដល់សន្តិភាព សន្តិសុខនិងស្ថេរភាពនៃតំបន់។

ចូលរួមជាសមាជិកអាស៊ានបាននាំមកនូវអត្ថប្រយោជន៍និងឱកាសជាច្រើនសម្រាប់វៀតណាមក្នុងការធ្វើសមាហរណកម្មជាមួយតំបន់និងពិភពលោក លើកកំពស់ភាពរឹងមាំនិងកំណែទម្រង់ក្នុងនិងពង្រីកនូវតួនាទីនិងឋានៈរបស់ប្រទេសមួយមានការទទួលខុសត្រូវនៅក្នុងសហគមន៍អន្ដរជាតិ។ វៀតណាមបានរួមចំណែកដល់សមិទ្ធផលរបស់អាស៊ានដោយបំណងប្រាថ្នារួមគ្នាបើកចេញភ្លើងបំភ្លឺរួម ជាពិសេសខិតខំប្រឹងប្រែងគ្មានទីបញ្ចប់ សម្រាប់គោលដៅរបស់សហគមន៍។

អតីតអគ្គលេខាធិការអាស៊ានលោក Ong Keng Yong បានវាយតម្លៃថា ចាប់តាំងពីបានចូលរួមជាមួយសមាគមអាស៊ាន ប្រ ទេសវៀតណាមបានរួមចំណែកយ៉ាងធំធេងចំពោះការកសាងភាពរុងរឿងនិងភាពរឹងមាំរបស់អាស៊ានដូចសព្វថ្ងៃ។ វៀតណាមបាន ជួយអាស៊ានបង្កើតច្បាប់រួម ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំទាំងអស់និងរួមចំណែកយ៉ាងធំធេងចំពោះសេចក្តីសម្រេចរួមរបស់ អាស៊ាន ។

ប្រទេសវៀតណាមទទួលបានការវាយតម្លៃខ្ពស់និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងអាស៊ាន។ ចាប់តាំងពីបានចូលរួមក្នុងគ្រួសារអាស៊ានរួម វៀតណាមបានរួមចំណែកយ៉ាងធំធេងចំពោះការកសាងអាស៊ានឱ្យមានការអភិវឌ្ឍប្រកបដោយវិបុលភាព។ វៀតណាមបានជួយអាស៊ានបង្កើតច្បាប់រួម ចូលរួមយ៉ាងសកម្មនៅក្នុងសន្និសីទទាំងអស់និងរួមចំណែកយ៉ាងធំធេងចំពោះសេចក្តីសម្រេចរួមរបស់អាស៊ាន ។ លើសពីនេះទៀត វៀតណាមក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការចងក្រងធម្មនុញ្ញអាស៊ានផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត