យុគសម័យ - អញ្ជើញធ្វើការជាមួយសហគ្រាសវៀតណាមមួយចំនួន ដែលវិនិយោគក្នុងវិស័យកសិកម្មនិងព្រៃឈើនៅកម្ពុជា ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ៧ ខែតុលា គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Vu Quang Minh បានចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់ប្រជាជនជានិយោជិកដើមកំណើតវៀតណាមនៅឯតំបន់ពហុកសិកម្មស្រុកស្នួលស្ថិតក្រោមក្រុមហ៊ុនផលិតកម្មកែច្នៃនិងចែកចាយផលិតផលកសិកម្ម (THADI) ខេត្តក្រចេះ ព្រះរាជាណាចក្រកម្ពុជា។
លោកឯកអគ្គរដ្ឋទូត Vu Quang Minh ប្រគល់អំណោយជូនបងប្អូនប្រជាជដើមកំណើតវៀតណាមនៅកម្ពុជា
អញ្ជើញថ្លែងទៅកាន់ថ្នាក់ដឹកនាំក្រុមហ៊ុន តំណាងអាជ្ញាធរមូលដ្ឋាននិងនិយោជិកដើមកំណើតវៀតណាមនៅទីនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានកោតសរសើរចំពោះបងប្អូនប្រជាជនដែលបានគោរពយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ផ្លាស់ទីទីលំនៅគ្រួសារដែលរស់នៅលើផ្ទៃទឹកទន្លេសាបឲ្យទៅរស់នៅលើដីគោកនៃរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផ្លាស់ប្តូរអាជីពតាមរយៈការចុះឈ្មោះការងារធ្វើនៅក្នុងសហគ្រាសដាំកៅស៊ូនិងផ្លែឈើរបស់ប្រទេសវៀតណាមដែលបានវិនិយោគនៅក្នុងតំបន់នេះផងដែរ។
ក្នុងឱកាសនេះដែរតំណាងក្រុមហ៊ុនមិត្តហ្វូន ធនាគារ M.G.N Emperor , Rithy Granite Cambodia និងសប្បុរសជនមួយចំនួនទៀត បានប្រគល់អំណោយជាង ១៥០ កញ្ចប់ រួមមាន សាច់ប្រាក់ អង្ករ និងមីកញ្ចប់ ដល់គ្រួសារមកពីទន្លេសាប ដើម្បីចាប់ផ្តើមអាជីវកម្មនៅនៅលើកសិដ្ឋានដោយរំពឹងថាប្រជាជននឹងមានស្ថេរភាពក្នុងជីវិត ហើយកូនៗរបស់ពួកគេត្រូវបានចិញ្ចឹមបីបាច់និងទទួលបានការអប់រំពេញលេញផងដែរ។
អញ្ជើញជួបសំណេះសំណាលជាមួយអ្នកយកព័ត៌មានរបស់កាសែត Nhan Dan កម្មការិនីង្វៀនធីម៉ៃ អាយុ ៣៤ ឆ្នាំបាននិយាយថាដោយមានការលើកទឹកចិត្តពីមន្រ្តីស្ថានទូត សមាគមខ្មែរ - វៀតណាម និងអង្គភាពអាជីវកម្ម ប្តីនិងប្រពន្ធនិងកូនតូច ៣ នាក់របស់អ្នកស្រីរូបនេះ បានសំរេចចិត្ត ចាកចេញពីទន្លេសាប ដើម្បីកសាងជីវិតថ្មីនៅតំបន់ពហុកសិកម្មស្រុកស្នួលវិញ ហើយក្រុមហ៊ុនក៏បានរៀបចំឱ្យអ្នកស្រីនិងប្តីរបស់គាត់ការងារធ្វើជាកម្មករថែរក្សានិងប្រមូលផលចេក។
សហគ្រាសវៀតណាមនៅកម្ពុជាបង្កើតការងារជាច្រើនសម្រាប់កម្មករ
ទន្ទឹមនឹងនេះអញ្ជើញថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតលោក Vu Quang Minh និងតំណាងអង្គភាពនានា ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនកសិកម្មស្នូល លោក Le Thanh Hoang មានប្រសាសន៍ថាដោយមានការសម្របសម្រួលរវាងស្ថានទូតវៀតណាមនិងសមាគមខ្មែរ - វៀតណាមក្នុងការគាំទ្រដល់ការរៀបចំកម្មវិធីផ្លាស់ប្តូរអាជីព និងការបង្កើតការងារសម្រាប់កម្មករ នាបច្ចុប្បន្ននេះក្រុមហ៊ុនបានជ្រើសរើសកម្មករជាង ៥០០ នាក់នៅតំបន់ទន្លេសាបនិងពលករកម្ពុជារាប់ពាន់នាក់ទៀតនៅខេត្តជិតខាងជុំវិញនៃគម្រោងកសិកម្មផងដែរ។ គេបានដឹងថា ក្រុមហ៊ុន THADI គឺជាក្រុមហ៊ុនដែលមានឯកទេសក្នុងការវិនិយោគនិងអភិវឌ្ឍន៍កសិកម្មដែលត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន THACO និងក្រុមហ៊ុនភាគហ៊ុនភាគហ៊ុនកសិកម្មអន្តរជាតិហ័ងអាញយ៉ាឡាយ (Hoang Anh Gia Lai)។ នៅប្រទេសកម្ពុជាក្រុមហ៊ុន THADI បានវិនិយោគនិងសហការក្នុងផលិតកម្មនិងដាំដើមឈើហូបផ្លែ និងការអភិវឌ្ឍកសិកម្មនៅខេត្តក្រចេះនិងខេត្តរតនគិរីផងដែរ។ ជាមួយនឹងផែនការអភិវឌ្ឍដើមឈើហូបផ្លែរួមមាន៖ ចេកខ្នុរ ស្វាយ គូលេន ម្នាស់ និងដូងលើផ្ទៃដីប្រមាណ ៣៦ ០០០ ហិកតា ហើយនាបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកចំនួន ១៣.០០០ នាក់ ព្រមាំទងកំពុងបន្តជ្រើសរើសកម្មករបន្ថែមទៀតដើម្បីបម្រើ ការងារ។
គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែកោតសរសើរចំពោះការរួមចំណែករបស់អង្គភាពអាជីវកម្មវៀតណាមចំពោះសេដ្ឋកិច្ចកម្ពុជារួមទាំងការបង្កើតការងារបន្ថែមសម្រាប់កម្មករបណ្តុះបណ្តាលធនធានមនុស្សនិងការផ្ទេរបច្ចេកវិទ្យា ក៏ដូចជា អភិវឌ្ឍន៍កសិកម្មប្រកបដោយប្រសិទ្ធភាពនិងចីរភាពផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: nhandan.com.vn)


មតិពីមិត្តអ្នកអាន