កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទធ្វើការយាមល្បាតរួមគ្នាលើកទី៦០

20:18 2020/09/13

នាថ្ងៃទី៨ និងថ្ងៃទី៩ ខែកញ្ញា កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទបានធ្វើការយាមល្បាតរួមគ្នាប្រចាំឆ្នាំលើកទី៦០។

កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទធ្វើការយាមល្បាតរួមគ្នាលើកទី៦០
ការបណ្តុះបណ្តាលរបៀបប្រើទង់កាន់ដៃ (រូបថត៖ baohaiquanvietnam.vn)

ការយាមល្បាតរួមលើកនេះ មានការចូលរួមពីនាវាលេខ ២៥១ នៃតំបន់លេខ៥ កងទ័ពជើងទឹកវៀតណាម និងនាវាលេខ ១១៤២ ចំណុះកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។

ភាគីទាំងពីរបានធ្វើសកម្មភាពប្រឆាំងចោរសមុទ្រ ទប់ស្កាត់ការដឹកជញ្ជូនគ្រឿងញៀន និងដឹកជនអន្តោប្រវេសន៍ដោយខុសច្បាប់ ការជួញដូរអាវុធ និងជាតិផ្ទុះដោយខុសច្បាប់ ការបណ្តុះបណ្តាលរបៀបប្រើទង់កាន់ដៃ និងប្រើភ្លើងផ្តល់សញ្ញាស្របតាមច្បាប់អន្តរជាតិ។

ការយាមល្បាតរួមគ្នាលើកទី៦០ បានបញ្ចប់ដោយជោគជ័យ ចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សន្តិភាព និងស្ថិរភាពនៅតំបន់ដែនទឹកប្រវត្តិសាស្ត្រ វៀតណាម-កម្ពុជា៕


(យោងតាមកាសែតកងទ័ពប្រជាជនឮ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll