UNICEF ពង្រីកការគាំទ្រ កម្ពុជា ដើម្បីជួយកុមារឲ្យបន្តរៀនសូត្រ ខណៈសាលារៀនត្រូវបិទទ្វារ ដោយជំងឺ Covid - 19

UNICEF ពង្រីកការគាំទ្រ កម្ពុជា ដើម្បីជួយកុមារឲ្យបន្តរៀនសូត្រ ខណៈសាលារៀនត្រូវបិទទ្វារ ដោយជំងឺ Covid - 19

18:48 - 2020/03/27
លោក Robert Jenkins បានថ្លែងថា «សាលារៀនក្នុងប្រទេសភាគច្រើនបានបិទទ្វារ។ នេះគឺជាស្ថានភាព ដែលពុំធ្លាប់មានកន្លងមក ហើយប្រសិនបើយើងមិនធ្វើសកម្មភាពរួមគ្នានៅពេលនេះ ដើម្បីការពារការអប់រំរបស់កុមារនោះទេ សង្គមនិងសេដ្ឋកិច្ចប្រាកដជាទទួលរងបន្ទុក ក្នុងរយៈពេលវែង ក្រោយពេលដែលយើង យកឈ្នះមេរោគ Covid - 19 នេះ ជាមិនខាន។ ក្នុងសហគមន៍ដែលងាយរងគ្រោះជាងគេ ផលប៉ះពាល់នឹងបន្តទៅរាប់ ជំនាន់ក្រោយទៀត»។
ឧបករណ៍តេស្តរកវីរុស COVID-19 ចំនួន២ម៉ឺនឈុតពីមូលនិធិ Alibaba និងមហាសេដ្ឋី Jack Ma ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា

ឧបករណ៍តេស្តរកវីរុស COVID-19 ចំនួន២ម៉ឺនឈុតពីមូលនិធិ Alibaba និងមហាសេដ្ឋី Jack Ma ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា

15:24 - 2020/03/28
ឧបករណ៍តេស្តពិនិត្យរកវីរុស COVID-19 ចំនួន២ម៉ឺនឈុត ពីមូលនិធិ Alibaba និងមូលនិធិរបស់មហាសេដ្ឋីចិន លោក Jack Ma ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួង។
ធនាគារជាតិនៃកម្ពុជា ណែនាំឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំកម្ចីឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចី អំឡុងពេលមានវិបត្តិដោយសារកូវីដ១៩

ធនាគារជាតិនៃកម្ពុជា ណែនាំឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំកម្ចីឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចី អំឡុងពេលមានវិបត្តិដោយសារកូវីដ១៩

13:30 - 2020/03/28
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យរៀបចំឥណទាន (កម្ចី) របស់ខ្លួនឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News បាននៅព្រឹកថ្ងៃទី២៨ ខែមីនានេះ។
ប្រទេសចិននឹងមកជួយដោះស្រាយជាមួយ​មិត្ត​កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ប្រទេសចិននឹងមកជួយដោះស្រាយជាមួយ​មិត្ត​កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

19:01 - 2020/03/27
ឯកឧត្តម វ៉ាង វិនធាន បានមាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ កំពុងរីក​រាល​ដាលពាសពេញពិភពលោក ប៉ុន្តែកង​ទ័ពប្រទេសទាំងពីរកម្ពុជា-ចិន បានរួមចិត្តតែមួយ គៀក​ស្មាគ្នា​ដើម្បីប្រយុទ្ធប្រឆាំងជំងឺ​ដ៏លំបាក​មួយនេះនៅកម្ពុជា។ ឯកឧត្ដមបានរម្លឹកថា នាពេល​កន្លងមក នៅពេលប្រទេសចិន ជួបការលំបាកដោយសារការ​រីករាល​ដាលជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា បានជួយ​ឧបត្ថម្ភ​ជា​សម្ភារ បរិក្ខារពេទ្យ និងគាំទ្រ​យ៉ាង​ពេញទំហឹងជូនដល់មិត្តចិន។ ឯកឧត្ដមឯកអគ្គរដ្ឋទូតចិន​បានបន្ដទៀតថា រហូតមក​ដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសចិន​ទទួល​លទ្ធ​ផលគួរជាទីមោទនៈ ដូចនេះ ប្រទេសចិននឹងមកជួយដោះស្រាយជាមួយ​មិត្ត​កម្ពុជាវិញ តាមរយៈការ​ជួយឧបត្ថម្ភ​ជាសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មួយចំនួនធំ និង​បញ្ជូន​អ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល និង​កង​ទ័ពមកជួយផងដែរ។
សម្តេចក្រឡាហោម ស ខេង បន្តអំពាវនាវអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់ឃោសនាអប់រំ វិធានការការពារជំងឺ COVID-19 ដល់ពលរដ្ឋមកពីក្រៅប្រទេស

សម្តេចក្រឡាហោម ស ខេង បន្តអំពាវនាវអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់ឃោសនាអប់រំ វិធានការការពារជំងឺ COVID-19 ដល់ពលរដ្ឋមកពីក្រៅប្រទេស

22:05 - 2020/03/26
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពច្រកព្រំដែន អន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ អមដំណើរដោយលោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀត។
ហាងឬឱសថស្ថាននៅកម្ពុជា ត្រូវបិទទ្វារមួយជីវិត បើនៅតែលក់ម៉ាសឡើងថ្លៃ

ហាងឬឱសថស្ថាននៅកម្ពុជា ត្រូវបិទទ្វារមួយជីវិត បើនៅតែលក់ម៉ាសឡើងថ្លៃ

07:09 - 2020/03/26
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ បានប្រកាសថា រាជរដ្ឋាភិបាល កំពុងពិចារណាថា តើនឹងត្រូវមានវិធានការយ៉ាងណាចំពោះអ្នកដែលឆ្លៀតឱកាសលក់ម៉ាសឡើងថ្លៃហួសហេតុ នៅក្នុងគ្រាអាសន្នបែបនេះ ខណៈដែលហាង ឬឱសថស្ថាននោះនឹងត្រូវបិទមិនអោយរកស៊ីមួយជីវិតតែម្តង។
ប្រទេសកម្ពុជាពិចារណាអំពីការប្រើវិធីដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ១៩

ប្រទេសកម្ពុជាពិចារណាអំពីការប្រើវិធីដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ១៩

18:44 - 2020/03/25
យុគសម័យ - នាថ្ងៃទី ២៥ ខែមីនា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថាលោកកំពុងពិចារណាអនុវត្តគ្រាអាសន្នជាតិដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ (Covid-19) ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាថ្មី និងបន្ទាន់មួយទៅកាន់អភិបាខេត្តទាំង២៤ ឱ្យរៀបចំ ទីកន្លែងព្យាបាលអ្នកកើតជំងឺកូវីដ១៩ (COVID-19)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាថ្មី និងបន្ទាន់មួយទៅកាន់អភិបាខេត្តទាំង២៤ ឱ្យរៀបចំ ទីកន្លែងព្យាបាលអ្នកកើតជំងឺកូវីដ១៩ (COVID-19)។

23:06 - 2020/03/24
បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីអ្នកកើតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានកើតឡើងជាបន្តបន្ទាប់រហូតដល់៨៦ករណី និងរីកសាយភាយរហូតដល់១៣រាជធានី-ខេត្ត។
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

12:11 - 2020/03/24
នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យដាក់ពលរដ្ឋមកពីថៃ នៅដាច់ដោយឡែក១៤ថ្ងៃ

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យដាក់ពលរដ្ឋមកពីថៃ នៅដាច់ដោយឡែក១៤ថ្ងៃ

16:10 - 2020/03/23
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋានឱ្យចុះចាត់វិធានការ ដោយដាក់ពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងមេរោគកូវីដ១៩ (COVID-19)។
ស្ថានភាពច្រកប៉ោយប៉ែត ព្រឹក២៣ មីនា ២០២០ ស្ងប់ស្ងាត់

ស្ថានភាពច្រកប៉ោយប៉ែត ព្រឹក២៣ មីនា ២០២០ ស្ងប់ស្ងាត់

13:21 - 2020/03/23
គិតត្រឹមម៉ោង១០ព្រឹកនេះ ថ្ងៃទី២៣ខែមីនា ឆ្នាំ២០២០នេះ តាមប្រភពពីតម្រួតថៃ និងនគរបាលអន្តោប្រវេសន៍ ច្រកប៉ោយប៉ែត បានឲ្យដឹងថា មានពលករ និងពលរដ្ឋខ្មែរ ប្រមាណជាង៤០០នាក់ បានធ្វើដំណើរពីទីក្រុងបាងកក និងតាមខេត្តដើម្បីត្រឡប់មកកម្ពុជាវិញ តែយឺតយ៉ាវដោយសារខ្វះរថយន្តជិះ ធ្វើឲ្យខកជើង និងចូលមកខ្មែរមិនទាន់ពេលវេលា ។
កម្ពុជាសម្រេចបញ្ឈប់ជាផ្លូវការ នូវផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅទន្លេមេគង្គ

កម្ពុជាសម្រេចបញ្ឈប់ជាផ្លូវការ នូវផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅទន្លេមេគង្គ

13:12 - 2020/03/23
យុគសម័យ - កម្ពុជាសម្រេចបញ្ឈប់ជាផ្លូវការ នូវផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅទន្លេមេគង្គក្រោមរយៈពេល១០ឆ្នាំខាងមុខ ខណៈដែលប្រទេសនេះកំពុងពិនិត្យមើលឡើងវិញ នូវគោលនយោបាយស្វែងរកថាមពលធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យ
ក្រុមគ្រូពេទ្យជំនាញចិនបានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩

ក្រុមគ្រូពេទ្យជំនាញចិនបានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩

11:29 - 2020/03/23
ក្រុមគ្រូពេទ្យជំនាញរបស់ចិន ចំនួន៧នាក់ ដែលមានបទពិសោធខ្ពស់ក្នុងការព្យាបាលកូវីដ១៩ បានមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការព្យាបាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll