កងទ័ពជើងទឹកវៀតណាមប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍យាមល្បាតរួមនៅកម្ពុជា
នាព្រឹកថ្ងៃទី ២៤ មេសា នៅទីក្រុង Phu Quoc ខេត្ត Kien Giang បញ្ជាការដ្ឋានតំបន់លេខ ៥ កងទ័ពជើងទឹក បានរៀបចំសន្និសីទដើម្បីប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍លើកទី ៣៣ ស្ដីពីការយាមល្បាតរួមជាមួយកងទ័ពជើងទឹកកម្ពុជា។
គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមេសា គណៈប្រតិភូថ្នាក់ដឹកនាំខេត្ដ Tra Vinh វៀតណាមបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា-វៀតណាមក្នុងរាជធានីភ្នំពេញ។ គណៈប្រតិភូដឹកនាំដោយលោក Lam Minh Dang អនុលេខាគណៈកម្មាធិការបក្សខេត្ត Tra Vinh ។
បុណ្យ “យើងគឺជាមនុស្សតែមួយ” - រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
នារសៀលថ្ងៃទី ២២ ខែមេសា នៅទីក្រុងហាណូយ ក្រុមហ៊ុន DB Insurance (កូរ៉េខាងត្បូង) បានរៀបចំសន្និសីទសារព័ត៌មានអំពីបុណ្យ “យើងគឺជាមនុស្សតែមួយ” ឆ្នាំ២០២៤ សម្រាប់អាណិកជនវៀតណាមដែលកំពុងរស់នៅនៅកូរ៉េខាងត្បូង។ ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមិថុនា និងថ្ងៃទី ១៦ ខែមិថុនា នៅសាលទូរទស្សន៍ KBS Busan ប្រទេសកូរ៉េខាងត្បូង។
វិចីត្រករ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
09:49 | 23/04/2024
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
09:37 | 17/04/2024
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
09:36 | 17/04/2024
ស្តង់អន្តរជាតិជាង ១០០ ផ្សព្វផ្សាយពាណិជ្ជកម្ម និងពន្លឿនទេសចរណ៍នៅវៀតណាម
18:36 | 15/04/2024
ការតាំងពិព័រណ៍ " ម៉ូដសម្លៀកបំពាក់សម្រាប់មន្ត្រីរាជការ ក្នុងរាជកាល Nguyen"
យុគសម័យ - នារសៀលថ្ងៃទី ២៧ មិថុនា នៅមជ្ឈមណ្ឌលសិល្បៈ Le Ba Dang នៃសារមន្ទីរវិចិត្រសិល្បៈ Hue បានប្រព្រឹត្តទៅការតាំងពិព័រណ៌ “ ម៉ូដសម្លៀកបំពាក់សម្រាប់មន្ត្រីរាជការ ក្នុងរាជកាល Nguyen”។ ការតាំងពិព័រណ៍នេះបានរៀបចំឡើងដោយនាយកដ្ឋានឯកសារនិងបណ្ណសាររដ្ឋសហការជាមួយមន្ទីរវប្បធម៌ និងព័ត៌មានខេត្ត Thua Thien Hue ក្នុងសប្តាហ៍ Festival Hue ឆ្នាំ ២០២២។
វៀតណាម៖ ជនជាតិ Xo Dang និងសម្រស់នៃពិធីបុណ្យអំណរស្រូវថ្មី
ជនជាតិ Xo Dang គឺជាក្រុមជនជាតិភាគតិចដែលរស់នៅយូរលង់មកហើយនៅតំបន់ខ្ពង់រាបកណ្តាល។ ក្នុងដំណើរការបង្កើតនិងអភិវឌ្ឍន៍ ជនជាតិ Xo Dang នៅតែរក្សាបាននូវតម្លៃវប្បធម៌ប្រពៃណីរបស់ជាតិ។
ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ Ede (វៀតណាម)
ខែមេសា ជារៀងរាល់ឆ្នាំ ជាពេលវេលាកំពូលនៃរដូវប្រាំង ជនរួមជាតិជនជាតិ Ede នៅភូមិ Ky សង្កាត់ Thanh Nhat ទីក្រុង Buon Ma Thuot ខេត្ត Dak Lak តែងតែប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងប្រកបដោយអធឹកអធម។ នេះជាពិធីបុណ្យប្រពៃណី ដែលបង្កប់នូវគុណតម្លៃមនុស្សាស្ត្រដ៏ជ្រាលជ្រៅ បង្កប់នូវអត្ថន័យពិសេសខាងវិញ្ញាណ ជាមួយនឹងសេចក្តីប្រាថ្នា សូមព្រះ (yang) ប្រសិទ្ធិពរជ័យឲ្យមានអាកាសធាតុអំណោយផល ដំណាំដាំដុះរីកលូតលាស់បានល្អ ជីវភាពធូធារ ប្រជាជនក្នុងភូមិរស់នៅប្រកបដោយសាមគ្គីភាពនិងសិរីមង្គល។
វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ លេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមបានចេញសារាចរលេខ ៣២ អំពីការបង្កើនការដឹកនាំរបស់បក្សក្នុងការបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU) និងការអភិវឌ្ឍប្រកបដោយចីរភាពវិស័យជលផល។ ការផ្សព្វផ្សាយសារាចរណែនាំនេះបង្ហាញថា ប្រព័ន្ធនយោបាយវៀតណាមទាំងមូល បានរួមកម្លាំងគ្នា ដើម្បីដកកាតលឿង IUU ហើយទន្ទឹមនឹងនោះការពារកេរ្តិ៍ឈ្មោះជាតិ នៅលើឆាកអន្តរជាតិ។
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ថ្ងៃទី ២៥ ខែមេសា អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម បានចេញសេចក្តីប្រកាសរួមមួយ ដោយរំលឹកសប្តាហ៍ចាក់វ៉ាក់សាំងពិភពលោក។
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
សមាគមកាកបាទក្រហមខេត្ត Kien Giang នាថ្ងៃទី ២៥ មេសានេះ បានប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ការផ្សាភ្ជាប់សហគមន៍ - ផ្តល់ និងទទួលសេចក្តីស្រឡាញ់” ក្នុងគោលបំណងអបអរសាទរខួបនៃការបង្កើតចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (៨ ឧសភា)។
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
ជ័យជម្នះ Dien Bien Phu ជាជ័យជំនះរបស់ប្រជាជាតិដែលរងការជិះជាន់ទាំងអស់លើពិភពលោក។
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
នាព្រឹកថ្ងៃទី ២៥ មេសា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
នាថ្ងៃទី ២៣ មេសា នៅទីក្រុង Tel Aviv (អ៊ីស្រាអែល) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលបានរៀបចំសិក្ខាសាលាដើម្បីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤) ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាកិច្ចការបរទេសអារ៉ាប់ អ្នកប្រាជ្ញ បញ្ញវន្តមួយចំនួនក្នុងស្រុក និងកម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅអ៊ីស្រាអែល។
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
យុគសម័យ - វេជ្ជបណ្ឌិតមកពីខេត្ត Quang Tri, Thua Thien - Hue, Quang Nam និង Kon Tum ទើបតែបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល 6 ខែស្តីពីការស្តារនីតិសម្បទាជាមូលដ្ឋាន និងទទួលបានវិញ្ញាបនបត្របណ្តុះបណ្តាលបច្ចេកទេសបច្ចេកទេសក្នុងការព្យាបាលជំងឺ។
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
លោក Paulo Medas ប្រធានគណៈប្រតិភូពិគ្រោះយោបល់ និងត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ចវៀតណាមរបស់ IMF បានចាត់ទុកថា វៀតណាមនៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស FDI ខណៈដែលសេដ្ឋកិច្ចពិភពលោកមានភាពជ្រួលច្របល់ និងអស្ថិរភាពភូមិសាស្ត្រនយោបាយ កំពុងកើនឡើង។
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) ដែលជាគំនិតផ្តួចផ្តើមរបស់វៀតណាមជាលើកដំបូងបានប្រព្រឹត្តិទៅនាថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ។ ដោយប្រធានបទ “កសាងសហគមន៍អាស៊ានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងយកប្រជាជនជាមជ្ឈភាព” វេទិកានេះមានគោលបំណងស្វែងរកដំណោះស្រាយសម្រាប់អនាគតរបស់អាស៊ានក្នុងបរិបទនៃបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន។ វេទិកានេះបានបង្ហាញពីតួនាទីយ៉ាងសកម្មរបស់វៀតណាមក្នុងដំណើរកសាងសហគមន៍អាស៊ានដែលឆ្ពោះទៅប្រជាជន។