Trending now

វៀតណាមមានការសោកស្ដាយចំពោះព័ត៌មានខ្វះភាពសត្យានុម័តនៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក

08:39 | 26/04/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសដែលធ្វើឡើងនៅរសៀលថ្ងៃទី ២៥ មេសា នៅទីក្រុងហាណូយ អញ្ជើញធ្វើការអត្ថាធិប្បាយលើរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំដោយក្រសួងការបរទេសសហរដ្ឋ អាមេរិកចេញផ្សាយកាលពីថ្ងៃទី ២២ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang មានការសោកស្តាយចំពោះព័ត៌មានខ្វះភាពសត្យានុម័តនៃរបាយការណ៍នេះ។

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។

លោកស្រី Pham Thu Hang បានបញ្ជាក់ថា របាយការណ៍ស្តីពីសិទ្ធិមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ទោះបីជាឆ្លុះបញ្ចាំងពីសមិទ្ធិផល និងវឌ្ឍនភាពរបស់វៀតណាមក្នុងការការពារសិទ្ធិមនុស្សក៏ដោយ ប៉ុន្តែគួរឲ្យសោកស្តាយ នៅតែបន្តដាក់ចេញការវាយតម្លៃខ្វះភាពសត្យានុម័ត ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម។ ក្រសួងការបរទេសវៀតណាមអះអាងថា គោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមគឺការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ដែលចាត់ទុកប្រជាជនជាមជ្ឈភាព និងជាកម្លាំងជំរុញនៃដំណើរការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍន៍ប្រទេសជាតិ។

សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានត្រូវបានទទួលស្គាល់នៅក្នុងរដ្ឋធម្មនុញ្ញវៀតណាម ហើយត្រូវបានការពារ និងផ្សព្វផ្សាយតាមរយៈឯកសារច្បាប់ជាលាយលក្សអក្សរ និងអនុវត្តជាក់ស្តែង។ វៀតណាមបាននិងកំពុងធ្វើការទំនាក់ទំនងដោយស្មោះត្រង់ បើកចំហ និងក្នុងស្មារតីស្ថាបនាជាមួយសហរដ្ឋអាមេរិកលើបញ្ហាផ្សេងៗ ដើម្បីបង្កើនការយល់ដឹង ហើយអាចរួមចំណែកជាវិជ្ជមានបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហរដ្ឋអាមេរិក៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍