Trending now
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
នាថ្ងៃទី ២២ ខែ មេសានេះ កាកបាទក្រហមវៀតណាមបានដាក់ឲ្យដំណើរការជាផ្លូវការនូវខែមនុស្សធម៌ជាតិឆ្នាំ ២០២៤។ នេះគឺជាសកម្មភាពដែលបានប្រារព្ធឡើងនៅទូទាំងប្រទេស ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស និងរដ្ឋចំពោះការងារមនុស្សធម៌ និងចលនាកាកបាទក្រហម។
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
ខែមនុស្សធម៌ជាតិឆ្នាំនេះ ត្រូវបានបំផុសឡើងនៅខេត្ត Dien Bien ដោយឆ្ពោះ ទៅការរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) ដែលជាឱកាសសម្រាប់ប្រជាជនវៀតណាមសម្តែងការដឹងគុណ ចំពោះ បុព្វការីជនដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ ព្រមទាំង ក៏ជាឱកាស ដើម្បីចែករំលែក និងរីកសាយភាយស្មារតីសប្បុរសធម៌ក្នុងសង្គមផងដែរ។
កងទ័ព និងប្រជាជននៅទីប្រជុំកោះ Truong Sa ប្តេជ្ញាចិត្តរក្សាអធិបតេយ្យភាពសមុទ្រ និងកោះនៃមាតុភូមិ
នាពេលថ្មីៗនេះ គណៈប្រតិភូនៃអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានបញ្ចប់កសរចុះមកត្រួតពិនិត្យ និងសួរសុខទុក្ខកងទ័ព និងប្រជាជននៅទីប្រជុំកោះ Truong Sa (ខេត្ត Khanh Hoa) និងស្ថានីយ៍ DK1។
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
ប៉ុន្មានថ្ងៃនេះ ជនរួមជាតិខ្មែរទូទាំងប្រទេសនិយាយរួម និងតំបន់យោធភូមិភាគទី ៩ និយាយដោយឡែក កំពុងរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ យ៉ាងសប្បាយរីករាយ។ ភាពសប្បាយរីករាយរបស់ប្រជាជនកាន់តែកើនឡើងនៅពេលដែលឆ្នាំនេះ នៅតាមមូលដ្ឋានជាច្រើនបានរៀបចំបុណ្យចូលឆ្នាំថ្មីតាមទំរង់កងទ័ព និងប្រជាជនអបអរសាទរឆ្នាំថ្មី ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន ទំរង់នេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ រឹតចំណងសាមគ្គីភាព និងជិតស្និទ្ធរវាងកងទ័ព និងប្រជាជន ជាពិសេសជាមួយជនជាតិភាគតិចក្នុងតំបន់។
វៀតណាម - វឌ្ឍនភាពលើការធានាសិទ្ធិមនុស្សគឺមិនអាចប្រកែកបាន
របាយការណ៍ជាតិរបស់វៀតណាម តាម យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី ៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងត្រូវបានវៀតណាមបកស្រាយជាផ្លូវការនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាខែឧសភាខាងមុខ។ នេះគឺជាវេទិកាសម្រាប់វៀតណាម បន្តអះអាងនូវគោលនយោបាយឥទងាករេស្ដីពីការធានាសិទ្ធិមនុស្សរបស់វៀតណាម និងបដិសេធចំពោះមតិតែលតោល ខ្វះសុច្ឆន្ទស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម។
របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ថ្មីៗនេះ វៀតណាមបានដាក់ជូនជាផ្លូវការនូវរបាយការណ៍ជាតិស្តីពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី ៤ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ តាមការគ្រោងទុក នៅថ្ងៃទី ៧ ឧសភា វៀតណាមនឹងចូលរួមក្នុងកិច្ចសន្ទនាស្តីពីរបាយការណ៍ជាតិ UPR វដ្តទី ៤ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
តំបន់ទ័ពជើងទឹកទី៥៖ នាំយកព័ត៌មានសមុទ្រ និងកោះទៅកាន់ប្រជាជនជាង ៦០០០នាក់នៅខេត្ត Kien Giang
ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែមេសា បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគទី ៥ បានសម្របសម្រួលជាមួយនាយកដ្ឋានឃោសនានៃគណៈកម្មាធិការបក្សខេត្ត Kien Giang រៀបចំការឃោសនាលើសមុទ្រ និងកោះ ទាក់ទាញធនធានមនុស្សតាមមូលដ្ឋានក្នុងខេត្ត។
អង្គការយូនីសេហ្វនឹងបន្តជួយវៀតណាមក្នុងការថែទាំ និងការពារកុមារ
យុគសម័យ -នោះគឺជាការអះអាងរបស់លោកស្រី Rana Flowers ប្រធានតំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម ក្នុងជំនួបធ្វើការជាមួយប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Hoang Giang នាថ្ងៃទី ៨ មេសា នៅទីក្រុងញូវយ៉ក។