នាពេលថ្មីៗនេះ គណៈប្រតិភូនៃអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានបញ្ចប់កសរចុះមកត្រួតពិនិត្យ និងសួរសុខទុក្ខកងទ័ព និងប្រជាជននៅទីប្រជុំកោះ Truong Sa (ខេត្ត Khanh Hoa) និងស្ថានីយ៍ DK1។
![]() |
![]() |
![]() |
លោកឧត្តមសេនីយ៍ទោ Le Quang Minh និងគណៈប្រតិភូ ត្រួតពិនិត្យ និងសួរសុខទុក្ខនៅកោះ Nam Yet |
គណៈប្រតិភូបានត្រួតពិនិត្យការហ្វឹកហាត់ និងការត្រៀមប្រយុទ្ធជាស្រេច; ត្រួតពិនិត្យលទ្ធផលក្នុងការអនុវត្តសកម្មភាពការងារបក្ស ការងារនយោបាយ ការងារធានាភស្តុភារ និងបច្ចេកទេស ការថែទាំជីវភាពខាងសម្ភារៈ និងខាងស្មារតី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កងទ័ព និងប្រជាជននៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1។
លោកឧត្តមសេនីយ៍ទោ Le Quang Minh បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង តស៊ូជំនះការលំបាក និងលើកសរសើរចំពោះលទ្ធផល និងសមិទ្ធិផលដែលកងទ័ព និងប្រជាជននៅទីប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1 សម្រេចបាន។ លោកឧត្តមសេនីយ៍ទោ Le Quang Minh បានស្នើថា នាពេលខាងមុខ កងទ័ព និងប្រជាជននៅទីនេះ ចាំបាច់ត្រូវយកចិត្តទុកដាក់ជាពិសេសលើការងារកសាងតំបន់ការពាររឹងមាំ លើកកំពស់គុណភាពក្នុងការហ្វឹកហាត់ និងត្រៀមខ្លួនប្រយុទ្ធជាស្រេច; កសាងភាពក្លាហាននយោបាយ មានឆន្ទៈពុះពារជំនះការលំបាក និងប្តេជ្ញាចិត្តរក្សាអធិបតេយ្យភាពសមុទ្រ និងកោះនៃមាតុភូមិ ឱ្យក្លាយជាកម្លាំងដ៏រឹងមាំសម្រាប់ប្រជានេសាទ។
គណៈប្រតិភូបានផ្តល់អំណោយរាប់រយចំណែករបស់ក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយ ស្ថាប័ន អង្គភាព ជូនដល់កងទ័ព និងប្រជាជននៅទីប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1៕
មតិពីមិត្តអ្នកអាន