Trending now

កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង

00:00 | 13/09/2024 យោងតាមវិទ្យុសំលេងវៀតណាម

ថ្ងៃទី ២៥ ខែមេសា អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម បានចេញសេចក្តីប្រកាសរួមមួយ ដោយរំលឹកសប្តាហ៍ចាក់វ៉ាក់សាំងពិភពលោក។

ដើរសម្រាប់យកុមារវៀតណាមនៅបារាំង ដើរសម្រាប់យកុមារវៀតណាមនៅបារាំង
បើកដំណើរការក្លឹបការពារកុមារវៀតណាមលើអ៊ីនធឺណិត បើកដំណើរការក្លឹបការពារកុមារវៀតណាមលើអ៊ីនធឺណិត
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង

នៅក្នុងសេចក្តីប្រកាសនេះ អង្គការទាំងពីរនេះបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងបានការពារកុមាររាប់លាននាក់នៅក្នុងប្រទេសវៀតណាម រួចពីជំងឺជាច្រើនប្រភេទក្នុងរយៈពេល ៤០ កន្លងមកនេះ។ ចំនួនកុមារដែលស្លាប់ដោយសារជំងឺដែលអាចការពារដោយថ្នាំវ៉ាក់សាំង បានថយចុះគួរ ឱ្យកត់សម្គាល់ ចាប់តាំងពីប្រទេសវៀតណាមបានចាប់ផ្តើមដាក់ពង្រាយអនុវត្តកម្មវិធីបើកទូលាយការចាក់វ៉ាក់សាំងថ្នាក់ជាតិ នៅឆ្នាំ ១៩៨១ ដោយមានគោលដៅធានាថា កុមារទាំងអស់នៅគ្រប់ផ្នែកនៃប្រទេសមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺ។

ជាមួយនឹងកុមាររាប់សិបលាននាក់បានទទួលការចាក់វ៉ាក់សាំងមក វៀត ណាមបានលុបបំបាត់ជំងឺគ្រុនពោះវៀន និងជំងឺស្វិតដៃជើង លុបបំបាត់ជំងឺតេតាណូសរបស់ទារកទើបនឹងកើត និងកាត់បន្ថយចំនួននៃជំងឺដែលអាចការពារបានដោយវ៉ាក់សាំង ដូចជាជំងឺកញ្ជ្រឹល និងរោគខាន់ស្លាក់ ក្អកមាន់ និងរលាកខួរក្បាលជប៉ុន។

លោកស្រី Rana Flowers តំណាងអង្គការ UNICEF ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ កម្មវិធីចាក់វ៉ាក់សាំងរបស់វៀតណាមបានរួមចំណែកសង្គ្រោះអាយុជីវិតកុមារ និងកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃជំងឺដែលអាចការពារដោយវ៉ាក់សាំងលើគ្រួសារ សហគមន៍ និងប្រទេសក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។ ឆ្ពោះទៅមុខ UNICEF លើកទឹកចិត្តយ៉ាងមុតមាំដល់រដ្ឋាភិបាលវៀតណាម រក្សាសមិទ្ធិផលដ៏ធំធេងនេះ ដើម្បីកុមារគ្រប់រូបមានឱកាសរស់រានមានជីវិត រីកចម្រើន និងមានជីវិតរស់នៅប្រកបដោយសុខភាពល្អ។

សូមគូសបញ្ជាក់ថា នៅប្រទេសវៀតណាម វ៉ាក់សាំងក្រោមកម្មវិធីបើកទូលាយការចាក់វ៉ាក់សាំង ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់កុមារ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធានរដ្ឋសភាឡាវ៖ សមិទ្ធផល ៨០ឆ្នាំរបស់វៀតណាម គឺជាប្រភពលើកទឹកចិត្តសម្រាប់ប្រជាជនឡាវ
មិត្តភក្តិអន្តរជាតិ ផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅចំពោះវៀតណាម ក្នុងទិវាបុណ្យជាតិខួបលើកទី ៨០ របស់ខ្លួន
សហគមន៍ជនវៀតណាមនៅកម្ពុជាអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិ
Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់