Trending now

ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌

09:34 | 23/04/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ២២ ខែ មេសានេះ កាកបាទក្រហមវៀតណាមបានដាក់ឲ្យដំណើរការជាផ្លូវការនូវខែមនុស្សធម៌ជាតិឆ្នាំ ២០២៤។ នេះគឺជាសកម្មភាពដែលបានប្រារព្ធឡើងនៅទូទាំងប្រទេស ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស និងរដ្ឋចំពោះការងារមនុស្សធម៌ និងចលនាកាកបាទក្រហម។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
ទីក្រុងហាណូយ៖ ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌

ចាប់តាំងពីឆ្នាំ ២០១៨ មក គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានយល់ព្រម អនុញ្ញាតឲ្យកាកបាទក្រហមវៀតណាម រៀបចំសាកល្បងខែមនុស្សធម៌នៅតាមមូលដ្ឋានមួយចំនួន។ ឈរលើលទ្ធផលវិជ្ជមានទទួលបានពីខែមនុស្សធម៌នោះ ចាប់ពីឆ្នាំ ២០២១ មក គណៈលេខាមជ្ឈិមបក្សបានយល់ព្រមអនុញ្ញាតឲ្យកាកបាទក្រហមវៀតណាម រៀបចំខែមនុស្សធម៌ជាលក្ខណៈជាតិពោលគឺប្រារព្ធឡើងទូទាំងប្រទេស។ ខែមនុស្សធម៌ជាតិឆ្នាំនេះ ប្រព្រឹត្តទៅពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែឧសភា។

អះអាងពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស រដ្ឋចំពោះការងារមនុស្សធម៌

យោងតាមលោក Nguyen Hai Anh អនុប្រធាន អគ្គលេខាធិកាសមាគមកាកបាទក្រហមវៀតណាមថា ខែមនុស្សធម៌គឺជាខែកំពូលសម្រាប់ប្រជា ជនទាំងអស់ធ្វើការងារមនុស្សធម៌។ គោលដៅគឺដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់អាជ្ញាធរមូលដ្ឋាន ទីភ្នាក់ងារ អង្គការសមូហភាព និងវិស័យនានាលើការងារមនុស្សធម៌។ តាមនោះ កៀរគរការចូលរួមយ៉ាងទូលំទូលាយនិងកាន់តែស៊ីជម្រៅរបស់សហគមន៍លើសកម្មភាពមនុស្សធម៌។ ទន្ទឹមនឹងនេះ ក៏ជាឱកាសមួយដើម្បីបង្កើនការកៀរគរប្រភពធនធាន និងផ្តល់ជំនួយបន្ថែមទៀត ដល់ក្រុមងាយរងគ្រោះនៅក្នុងសង្គម។

ខែមនុស្សធម៌ក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀត នូវតម្លៃមនុស្សធម៌ និងមេត្តាធម៌របស់ប្រជាជនវៀតណាមច្រើនជំនាន់មកហើយ; បង្កើនការចូលរួមនៅក្នុងសហគមន៍របស់សមូហភាព និងបុគ្គលទាំងក្នុងនិងក្រៅប្រទេស ដើម្បីលើកកម្ពស់ថែមទៀត នូវចលនាមនុស្សល្អ អំពើល្អ និងរួមគ្នាកសាងសហគមន៍ប្រកបដោយក្តីមេត្តាធម៌។

ប្រធានបទនៃខែមនុស្សធម៌ឆ្នាំនេះ គឺដំណើរនៃសេចក្តីសប្បុរសធម៌ - ប្រគល់សេចក្តីស្រឡាញ់។ លោក Nguyen Hai Anh បានឲ្យដឹងថា៖ “នេះជាប្រធានបទមួយដែលត្រូវបានលើកមកពិចារណាយ៉ាងយកចិត្តទុកដាក់ក្នុងកិច្ចប្រជុំច្រើនលើកមក។ ប្រធានបទនេះឆ្លុះបញ្ចាំងពីការបន្តនូវទំនៀមទម្លាប់យ៉ាងល្អប្រសើររបស់ប្រជាជនវៀតណាម នោះគឺ អាណិតអាសូរមនុស្សជុំវិញយើងដូចទៅនឹងស្រឡាញ់ខ្លួនឯងអញ្ជឹង។ ជាមួយគ្នានោះ ក៏ជាការមរតករាល់លទ្ធផលវិជ្ជមាន និងគុណសម្បត្តិដែលថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័ន មជ្ឈិម និងអាជ្ញាធរមូលដ្ឋានដែលបានផ្តោតការយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់កាកបាទក្រហម ក្នុងការអនុវត្តចលនាកាកបាទក្រហមទាំងជាតិនិងអន្តរជាតិ។ ផ្អែកលើមូលដ្ឋាននោះ យើងទទួលមរតក និងពង្រីកឲ្យដល់កម្រិតខ្ពស់ជាងដែរ”។

មរតកនិងពង្រីកឡើងដល់កម្រិតខ្ពស់ជាង

ដើម្បីបំពេញតាមតម្រូវការនៃបេសកកម្មមនុស្សធម៌ក្នុងស្ថានភាពថ្មីនោះ ឆ្នាំនេះ សមាគមកាកបាទក្រហមវៀតណាមបានបញ្ជាណែនាំឲ្យសមាគមនៅទូទាំងប្រទេសអនុវត្តសកម្មភាពជាបន្តបន្ទាប់។ គួរកត់សម្គាល់ នោះគឺការកសាងផែនការ និង សម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ពង្រាយសកម្មភាពយ៉ាងទូលំទូលាយ ជាមួយនឹងទ្រង់ទ្រាយធំ និងទម្រង់លេចធ្លោបំផុត។ លោក Nguyen Hai Anh អនុប្រធាន អគ្គលេខាធិការសមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថែមទៀតថា៖ “ឆ្នាំ ២០២៤ នេះជាឆ្នាំដំបូងដែលយើងផ្តើមបំផុសយុទ្ធនាការ ថ្មើរជើងសប្បុរសធម៌រាប់លាន។ យុទ្ធនាការនេះមានការចូលរួមពីគ្រប់កម្រិតនៃសមាគមទូទាំងប្រទេសជាមួយនឹងការចុះឈ្មោះដើម្បីចូលរួមក្នុងការដើរថ្មើរជើង និងរត់នៅលើបណ្តាញ web/mobile/app vRace។ គោលដៅគឺដើម្បីប្រមូលផ្តុំអ្នកចូលរួមយ៉ាងតិច ៧០.០០០ នាក់ ដើរលើចម្ងាយ ៧០០.០០០ គីឡូម៉ែត្រ។ ប៉ុន្តែយើងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលលើសពីផែនការបានដាក់ចេញ ក្លាយជាកម្មវិធីជោគជ័យបំផុតមួយ មិនធ្លាប់មានពី មុនមក ដោយមានការចូលរួមពីមនុស្សច្រើនបំផុត និងទូលំទូលាយបំផុត ពីគ្រប់ពីបណ្តាសមាគមគ្រប់គម្រិត នៅទូទាំងប្រទេស”។

លើសពីនេះ ក្នុងខែមនុស្សធម៌ជាតិឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនូវសកម្មភាពជាច្រើនដូចជា ការពិនិត្យ ព្យាបាលជំងឺ ផ្តល់ជំនួយឧបត្ថម្ភ អំណោយ ក៏ដូចជាការងារទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់ជនក្រីក្រ ប្រជាជនក្នុងស្ថានភាពលំបាកនៅខេត្ត Son La, Thai Nguyen និង Dien Bien ជាដើម។

ទន្ទឹមនឹងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន ចំពោះសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌មក យោងតាមអនុប្រធាន និងជាអគ្គលេខាធិការសមាគមកាកបាទក្រហមវៀតណាម លោក Nguyen Hai Anh សមាគមកាកបាទក្រហមវៀតណាមវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានទាំងនេះ ចំពោះសេចក្តីស្រឡាញ់ និងការគាំទ្រដែលសហគមន៍ជនវៀតណាមនៅក្រៅប្រទេស តែងតែឆ្ពោះមកកាន់មាតុភូមិរបស់ខ្លួន ពង្រីកទំនាក់ទំនង កសាងកិត្យានុភាព និងលើកតម្កើងរូបភាពប្រទេសវៀតណាមលើឆាកអន្តរជាតិ។ សមាគមកាកបាទក្រហមសង្ឃឹមថា នាពេលខាងមុខ សហគមន៍ជនវៀតណាមនៅក្រៅប្រទេសនឹងបន្តចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេស ហើយទន្ទឹមនឹងនោះ ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សធម៌ ដែលជាចលនាកាកបាទក្រហមវៀតណាមរៀបចំឡើងផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR