Trending now

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា

10:12 | 16/04/2024 យោងតាមវិទ្យុសំលេងវៀតណាម

ថ្មីៗនេះ វៀតណាមបានដាក់ជូនជាផ្លូវការនូវរបាយការណ៍ជាតិស្តីពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី ៤ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ តាមការគ្រោងទុក នៅថ្ងៃទី ៧ ឧសភា វៀតណាមនឹងចូលរួមក្នុងកិច្ចសន្ទនាស្តីពីរបាយការណ៍ជាតិ UPR វដ្តទី ៤ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

វៀតណាមបានអនុវត្តន៍ដោយជោគជ័យនូវ ៨៦,៧% នៃអនុសាសន៍យន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី៣ វៀតណាមបានអនុវត្តន៍ដោយជោគជ័យនូវ ៨៦,៧% នៃអនុសាសន៍យន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី៣
អង្គការប្រជាជនដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងក្នុងការកសាងរបាយការណ៍ UPR អង្គការប្រជាជនដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងក្នុងការកសាងរបាយការណ៍ UPR
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ។

ក្នុងសន្និសីទសារព័ត៌មានអន្តរជាតិដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៥ មេសា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet បានឲ្យដឹងថា UPR គឺជាយន្តការមួយក្នុងចំណោមយន្តការដ៏សំខាន់បំផុតរបស់ក្រុម ប្រឹក្សាសិទ្ធិមនុស្ស ដោយមានភារកិច្ចពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅ ប្រទេសជា សមាជិកអង្គការសហប្រជាជាតិទាំងអស់។ តាមនោះ ជំរុញឱ្យប្រទេសនានាអនុវត្តន៍ យ៉ាងពេញលេញនូវកាតព្វកិច្ចនិងការសន្យារបស់ខ្លួនអំពីសិទ្ធិមនុស្ស ដោយឈរលើ គោលការណ៍នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ សមភាព សត្យានុម័ត និងតម្លាភាព៖ “ដោយមានគោលនយោបាយដ៏ខ្ជាប់ខ្ជួន អំពីការការពារ និងលើកកម្ពស់សិទ្ធិ មនុស្សវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយន្តការ UPR ហើយកសាង របាយការណ៍ជាតិយ៉ាងម៉ត់ចត់ ក៏ដូចជាអនុវត្តន៍អនុសាសន៍ដែលវៀតណាមទទួល យកនៅវដ្តទាំងអស់។ របាយការណ៍របស់វៀតណាមបានផ្តល់នូវស្ថានភាពបច្ចុប្បន្ន ភាព ជាមួយនឹងភស្តុតាង ព័ត៌មាននិងទិន្នន័យជាក់លាក់ តាមនោះបញ្ជាក់ពីកិច្ចខិតខំរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសក្នុងការកែលម្អប្រព័ន្ធច្បាប់អំពី សិទ្ធិមនុស្ស ការអនុវត្តកាតព្វកិច្ចតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលវៀតណាមចូលជាសមាជិក ក៏ដូចជាសមិទ្ធិផលរបស់វៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រពហុ វិមាត្រ ប្រកបដោយនិរន្តរភាព ការធានាសុខុមាលភាពសង្គម និងលើកស្ទួយជីវភាព រស់នៅរបស់ប្រជាជន និងធានាសិទ្ធិរបស់ក្រុមងាយរងគ្រោះផងដែរ”។

លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet បានអះអាងថា នាពេលកន្លងមក វៀតណាមបានពិនិត្យយ៉ាងទូលំទូលាយលើការអនុវត្តអនុសាសន៍ដែលវៀតណាមទទួលយកក្នុងរបាយការណ៍ UPR វដ្ដទី ៣។ គិតត្រឹមខែមករាឆ្នាំ ២០២៤ ក្នុងចំណោម អនុសាសន៍ទាំង ២៤១ ដែលបានទទួលយកក្នុងវដ្តទី ៣ វៀតណាមបានបញ្ចប់ការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍ចំនួន ២០៩ ដែលស្មើនឹង ៨៦,៧%។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់វៀតណាមក្នុងដំណាក់កាលពោរពេញទៅដោយភាពចលាចលរបស់ពិភពលោកជាមួយនឹងបញ្ហាប្រឈមដែលកំពុងកើតមានជាច្រើនដូចជា ជំងឺរាតត្បាត COVID-១៩ ការប្រែប្រួលអាកាសធាតុ ការរិចរិលបរិស្ថាន សន្តិសុខ ស្បៀង និងជម្លោះប្រដាប់អាវុធ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ