Trending now
រំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ឈប់សង្គ្រាមនៅក្នុងប្រទេសវៀតណាម (ថ្ងៃទី ២១ខែកក្កដា ឆ្នាំ១៩៥៤ / ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤)៖

កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ

09:09 | 23/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

កាលពី ៧០ ឆ្នាំមុន កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវស្តីពីការបញ្ឈប់សង្គ្រាមក្នុងប្រទេស​វៀតណាមត្រូវបានចុះហត្ថលេខា នេះជាជ័យជំនះដ៏ធំធេងក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងបារាំងរបស់ប្រជាជន​វៀតណាម។ ខឿនឯករាជ្យជាតិ ឯកភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម ទទួលបានការប្តេជ្ញាគោរពដោយប្រទេសជាច្រើន។

កម្ពុជាបន្តជម្រុញការនាំចេញស្វាយចន្ទីទៅកាន់វៀតណាម កម្ពុជាបន្តជម្រុញការនាំចេញស្វាយចន្ទីទៅកាន់វៀតណាម
ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម និងបណ្តុះបណ្តាលភាសារវាងខេត្ត Tra Vinh និងខេត្តបាត់ដំបង ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម និងបណ្តុះបណ្តាលភាសារវាងខេត្ត Tra Vinh និងខេត្តបាត់ដំបង
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន

ទន្ទឹមនឹងជ័យជំនះ Dien Bien Phu កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់ប្រជាជនដែលត្រូវបាន​ជិះជាន់ឱ្យក្រោកឈរឡើង និងតស៊ូរំដោះជាតិ បើកសម័យកាលនៃការដួលរលំនៃអាណានិគមនិយមទូទាំងពិភពលោក។ នេះក៏ជាលទ្ធផលនៃមាគ៌ាត្រឹមត្រូវ ពោលគឺមាគ៌ាបដិវត្តន៍ មាគ៌ាតស៊ូ និងមាគ៌ានយោបាយការបរទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស និងលោកប្រធានហូជីមិញ។ ក្នុងឱកាសនេះ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម មានបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។

អ្នកយកព័ត៌មាន៖ តើលោកអាចវាយតម្លៃលទ្ធផល និងសារៈសំខាន់នៃសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ បានទេ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ១៩៥៤ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ត្រូវបានចុះហត្ថលេខាបន្ទាប់ពីរយៈពេល ៧៥ ថ្ងៃនៃការចរចាដ៏តឹងតែង និងស្មុគស្មាញ។ ដូចដែលលោកប្រធានហូជីមិញ បានវាយតម្លៃថា៖ “សន្និសីទក្រុងហ្សឺណែវ បានបញ្ចប់។ ការទូតរបស់យើងបានទទួលជ័យជំនះដ៏អស្ចារ្យ” ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាមយើង រាល់សិទ្ធិជាមូលដ្ឋានរបស់វៀតណាមគឺសិទ្ធិឯករាជ្យជាតិ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីត្រូវបានបញ្ជាក់នៅក្នុងសន្ធិសញ្ញាអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ និងគោរពដោយប្រទេសនានាដែលចូលរួមក្នុងសន្និសីទទីក្រុងហ្សឺណែវ។ នេះគឺជាលទ្ធផលនៃការតស៊ូដ៏អង់អាចក្លាហានរបស់ប្រជាជនយើងក្រោមការដឹកនាំរបស់បក្សក្នុងអំឡុងសង្គ្រាមតស៊ូដ៏យូរអង្វែង ប្រឆាំងនឹងអាណានិគមនិយម ឈានដល់ទីបញ្ចប់ក្នុងជ័យជំនះ Dien Bien Phu។

ទន្ទឹមនឹងជ័យជំនះ Dien Bien Phu កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ បានបញ្ចប់ទាំងស្រុងនូវការត្រួតត្រានៃអាណានិគមចាស់ដែលអូសបន្លាយជិត ១០០ ឆ្នាំនៅក្នុងប្រទេសរបស់យើង ដោយបើកទំព័រថ្មីមួយក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមទឹកដីនៃប្រទេសរបស់យើង។ នោះគឺកសាងសង្គមនិយមនៅខាងជើង ហើយទន្ទឹមនឹងនោះ អនុវត្តបដិវត្តន៍ប្រជាធិបតេយ្យជាតិ របស់ប្រជាជននៅភាគខាងត្បូង ដើម្បីសម្រេចឱ្យបានពេញលេញនូវគោលដៅឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារសំខាន់ក្នុងសម័យកាលផងដែរ។ ព្រោះនេះជាជ័យជម្នះរួមសម្រាប់ប្រទេសឥណ្ឌូចិនទាំងបី និងប្រជាជនដែលស្រឡាញ់សន្តិភាពក្នុងពិភពលោក។ កិច្ចព្រមព្រៀងនេះ រួមជាមួយនឹងជ័យជំនះ Dien Bien Phu បានលើកទឹកចិត្តយ៉ាងខ្លាំងដល់ប្រជាជនដែលត្រូវបានជិះជាន់ឱ្យក្រោកឈរឡើងតស៊ូរំដោះជាតិ បើកទ្វារឆ្ពោះទៅរកការដួលរលំនៃអាណានិគមនិយមទូទាំងពិភពលោក។

ជាមួយនឹងទំនាក់ទំនងការទូតរបស់ប្រទេសយើង កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ គឺជាសន្ធិសញ្ញាអន្តរជាតិពហុភាគីដំបូង ដែល​វៀតណាមបានចូលរួមចរចា ចុះហត្ថលេខានិងអនុវត្ត មិនត្រឹមតែបញ្ជាក់ពីកិត្យានុភាពរបស់វៀតណាមជាប្រទេសឯករាជ្យភាព និងអធិបតេយ្យភាពក្នុងឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍សំខាន់ក្នុងការអភិវឌ្ឍផងដែរ។

អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រីឱ្យដឹងបានទេថា តើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានបន្សល់ទុកនូវមេរៀនអ្វីខ្លះសម្រាប់ខឿនការទូតរបស់វៀតណាម ជាពិសេសនៅពេលយើងកំពុងព្យាយាមកសាងខឿនការទូតដ៏ទូលំទូលាយ ទំនើប និងមានប្រសិទ្ធភាពខ្លាំងនាពេលបច្ចុប្បន្ននេះ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ អាចនិយាយបានថា ដំណើរការចរចា ចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ គឺជាសៀវភៅណែនាំដ៏មានតម្លៃស្តីពីទម្រង់កិច្ចការបរទេស និងការទូតវៀតណាម ដែលត្រូវបានទទួលមរតក និងអនុវត្តដោយបក្សយើងប្រកបដោយភាពច្នៃប្រឌិតក្នុងការចរចា ការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៧៣ ក៏ដូចជាក្នុងការអនុវត្តកិច្ចការបរទេសបច្ចុប្បន្ន។

ក្រៅពីរាល់មេរៀនអំពីគោលការណ៍ដូចជាការធានាការដឹកនាំប្រកបដោយដោយឯកភាព និងដាច់ខាតរបស់បក្ស ការប្រកាន់ខ្ជាប់ខ្ជួននូវឯករាជ្យភាព ស្ថិរភាព និងស្វ័យភាព ដោយឈរលើមូលដ្ឋានផលប្រយោជន៍ជាតិនោះ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ បានបន្សល់ទុកនូវមេរៀនជាច្រើនដែលមានតម្លៃខាងវិធីសាស្រ្ត និងសិល្បៈការទូតដែលពោរពេញទៅដោយអត្តសញ្ញាណការទូត​របស់វៀតណាមក្នុងសម័យកាលហូជីមិញ។

នោះហើយជាមេរៀននៃការរួមបញ្ចូលកម្លាំងជាតិជាមួយនឹងកម្លាំងនៃសម័យកាល សាមគ្គីភាពជាតិភ្ជាប់ជាមួយនឹងសាមគ្គីភាពអន្តរជាតិដើម្បីបង្កើតជា “កម្លាំងដាច់គេ”។ ក្នុងដំណើរការចរចាកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ យើងបានពង្រីកឥតឈប់ឈរនូវសាមគ្គីភាពអន្តរជាតិ ដោយបញ្ចូលការគាំទ្រពីប្រជាជនលើពិភពលោកសម្រាប់ការតស៊ូដោយយុត្តិធម៌របស់ប្រជាជនវៀត​ណាម​។

នោះគឺជាមេរៀនមួយអំពីភាពខ្ជាប់ខ្ជួនក្នុងគោលដៅ និងគោលការណ៍ ប៉ុន្តែមានការបត់បែនក្នុងយុទ្ធសាស្ត្រ ។ តាមរយៈដំណើរការនៃការចរចា ចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព ឯករាជ្យជាតិ និងបូរណភាពទឹកដី ប៉ុន្តែមានភាពបត់បែន និងមានយុទ្ធសាស្ត្រសមស្របទៅនឹងកម្លាំង បរិបទស្ថានភាពអន្តរជាតិ និងតំបន់ សម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ។

នោះហើយជាមេរៀនដែលតែងតែត្រូវបានយកចិត្តទុកដាក់លើការស្រាវជ្រាវ វាយតម្លៃ និងព្យាករណ៍ស្ថានការណ៍ ពោលគឺត្រូវតែ “ស្គាល់ខ្លួនឯង” “ស្គាល់មនុស្ស” “ស្គាល់ពេលវេលា” “ស្គាល់ស្ថានការណ៍” ផ្តើមពីនោះដើម្បី “ដឹងឈានទៅមុខ” “ដឹងថយក្រោយ" "ដឹងពីរបៀបធ្វើឱ្យរឹងមាំ" និង "ដឹងពីរបៀបធ្វើឱ្យមានភាពបត់បែន"។ នេះគឺជាមេរៀនដ៏ជ្រាលជ្រៅមួយដែលនៅតែមានតម្លៃនៅក្នុងបរិបទនៃការផ្លាស់ប្តូរពិភពលោកដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននាពេលបច្ចុប្បន្ននេះ។ នោះជាមេរៀនមួយអំពីការប្រើប្រាស់កិច្ចសន្ទនានិងការចរចាដោយសន្តិវិធីដើម្បីដោះស្រាយការខ្វែងគំនិតគ្នានិងជម្លោះក្នុងទំនាក់ទំនងអន្តរជាតិ។

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងណាចំពោះការគាំទ្រ ជំនួយពីសំណាក់មិត្តជឿនលឿនលើពិភពលោកសម្រាប់ប្រជាជនវៀតណាមក្នុងដំណើរការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ?

រដ្ឋមន្ត្រី Bui Thanh Son៖ ការតស៊ូដោយយុត្តិធម៌របស់ប្រជាជនយើង ដើម្បីសន្តិភាព ឯករាជ្យជាតិ ឯកភាព និងបូរណភាពទឹកដី គឺស្របតាមនិន្នាការនៃសម័យកាល និងសេចក្តីប្រាថ្នារួមរបស់ប្រជាជនជឿនលឿនជុំវិញពិភពលោក។ ដូច្នេះហើយ ក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិជាទូទៅ និងក្នុងការចរចា ការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ជាពិសេសយើងតែងតែទទួលបានការគាំទ្រដ៏ថ្លៃថ្លា ទាំងផ្នែកសម្ភារៈ និងស្មារតីនៃមិត្តអន្តរជាតិ ពោលគឺជា​បឋមពីប្រទេសឡាវ កម្ពុជា និងបណ្តាប្រទេសសង្គមនិយម និងប្រជាជនដែលស្រឡាញ់សន្តិភាពជុំវិញពិភពលោក។

ក្នុងដំណើរការកំណែទម្រង់ និងការអនុវត្តគោលនយោបាយការបរទេសត្រឹមត្រូវរបស់បក្ស យើងបន្តទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃពីសហគមន៍អន្តរជាតិ ដោយឈរលើមូលដ្ឋានសមភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។

បក្ស រដ្ឋ និងប្រជាជនរបស់យើងតែងតែដឹងគុណ និងចងចាំជានិច្ចចំពោះការគាំទ្រ និងជំនួយរបស់មិត្តភក្តិអន្តរជាតិ ហើយក្នុងសមត្ថភាពរបស់ខ្លួន យើងក៏តែងតែគាំទ្រ និងរួមចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​សហគមន៍អន្តរជាតិ ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពក្នុងពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR