Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម និងបណ្តុះបណ្តាលភាសារវាងខេត្ត Tra Vinh និងខេត្តបាត់ដំបង

09:03 | 23/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី២១ ខែមេសា ក្រុមបេសកកម្មខេត្ត Tra Vinh ប្រទេសវៀតណាម បានបំពេញទស្សនកិច្ច និងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង។ ក្រុមបេសកកម្មដឹកនាំដោយលោក Lam Minh Dang អនុលេខាគណៈកម្មាធិការបក្សខេត្ត។

ខេត្ត Tra Vinh៖ ថវិកាជាង ៩,០០០ ពាន់លានដុង ដើម្បីសាងសង់ផ្លូវច្រករបៀងមាត់សមុទ្រខេត្ត ខេត្ត Tra Vinh៖ ថវិកាជាង ៩,០០០ ពាន់លានដុង ដើម្បីសាងសង់ផ្លូវច្រករបៀងមាត់សមុទ្រខេត្ត
ភ្ញៀវទេសចរអន្តរជាតិរៀនធ្វើជាកសិករនៅ Tra Que ( Quang Nam ) ភ្ញៀវទេសចរអន្តរជាតិរៀនធ្វើជាកសិករនៅ Tra Que ( Quang Nam )
តំណាងខេត្ត Tra Vinh ជូនអំណោយដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបង
តំណាងខេត្ត Tra Vinh ជូនអំណោយដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបង

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Lam Minh Dang បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមក្នុងខេត្ត Tra Vinh។ ដើម្បីសម្រេចបាននូវសមិទ្ធផលដូចថ្ងៃនេះ លោក Lam Minh Dang បានឲ្យដឹងថា ក្រៅពីការយកចិត្តទុកដាក់ និងការដឹកនាំពីគណៈកម្មាធិការមជ្ឈិមបក្ស ការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនខេត្ត Tra Vinh ក៏មានការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់មិត្តអន្តរជាតិ រួមទាំងព្រះរាជាណាចក្រកម្ពុជានិយាយរួម និងខេត្តបាត់ដំបងនិយាយដោយឡែកផងដែរ។

លោក Lam Minh Dang បានសង្កត់ធ្ងន់ថា ក្រោមបាវចនា “ភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” នាពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងវៀតណាម និងកម្ពុជា បានអភិវឌ្ឍដោយឥតឈប់ឈរលើវិស័យជាច្រើន និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោកអនុលេខាគណៈកម្មាធិការបក្សខេត្ត មានប្រសាសន៍ថា ខេត្តទាំងពីរគប្បីបន្តអនុវត្តល្អនូវកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា៖ ជួយការអនុវត្តវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងបច្ចេកទេស ជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យកសិកម្ម វិស័យអប់រំ-បណ្តុះបណ្តាល និងការផ្លាស់ប្តូរវប្បធម៌។

តាងនាមថ្នាក់ដឹកនាំខេត្ត Tra Vinh លោក Lam Minh Dang បានជូនពរថ្នាក់ដឹកនាំ និងប្រជាជនខេត្តបាត់ដំបងនូវសុខភាពល្អ សុភមង្គល និងការអភិវឌ្ឍ ហើយជូនពរឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា និងខេត្តទាំងពីរ Tra Vinh - បាត់ដំបងបន្តអភិវឌ្ឍ និងចីរភាព។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នៅពេលដែលក្រុមបេសកកម្មខេត្ត Tra Vinh បំពេញទស្សនកិច្ចការងារ។ ជាពិសេស លោក សុខ លូ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាមនិយាយរួម រួមទាំងខេត្ត Tra Vinh ដែលជួយឧបត្ថម្ភខេត្តបាត់ដំបងនាពេលកន្លងមក។ លោក សុខ លូ សង្ឃឹមថា ចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងខេត្តទាំងពីរនឹងកាន់តែរឹងមាំ និងអភិវឌ្ឍ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR