Trending now

ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែកមើលទៅឫសគល់របស់ពួកគេ

07:09 | 17/04/2024 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៣ មេសា សមាគមជនរួមជាតិ Phu Tho នៅសាធារណៈរដ្ឋឆែកបានប្រារព្ធពិធីរំលឹកគុណូបការៈចំពោះស្តេច Hung ដែលបានរួមចំណែកកសាងនិងការពារប្រទេស។

លើកកម្ពស់ការជួយឧបត្ថម្ភការសិក្សា និងការតម្រង់ទិសអាជីពសម្រាប់យុវជន និងនិស្សិតវៀតណាមនៅសាធារណរដ្ឋឆែក លើកកម្ពស់ការជួយឧបត្ថម្ភការសិក្សា និងការតម្រង់ទិសអាជីពសម្រាប់យុវជន និងនិស្សិតវៀតណាមនៅសាធារណរដ្ឋឆែក
ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែក គឺជាកត្តាស្នូលក្នុងការថែរក្សា និងរីកសាយភាយអត្តសញ្ញាណវៀតណាមដល់មិត្តអន្តរជាតិ ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែក គឺជាកត្តាស្នូលក្នុងការថែរក្សា និងរីកសាយភាយអត្តសញ្ញាណវៀតណាមដល់មិត្តអន្តរជាតិ
ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែកមើលទៅឫសគល់របស់ពួកគេ
ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែកមើលទៅឫសគល់របស់ពួកគេ

ពិធីនេះប្រព្រឹត្តទៅនៅរដ្ឋធានី Prague ក្រោមការឧបត្ថម្ភរបស់ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆេក សហព័ន្ធវៀតណាមនៅអឺរ៉ុប និងសមាគមវៀតណាមនៅសាធារណរដ្ឋឆែក។ ព្រឹត្តិការណ៍នេះបានទាក់ទាញប្រជាជនវៀតណាមក្នុងសាធារណៈរដ្ឋឆែក និងប្រទេសជិតខាងមកចូលរួមយ៉ាងច្រើនកុះករ។

ប្រារព្ធពិធីរំលឹកគុណូបការៈចំពោះស្តេច Hung ឆ្នាំ ២០២៤ នៅសាធារណរដ្ឋឆេក ធ្វើឡើងជាមួយនឹងពិធីដ៏ឧឡារិកទាំងអស់នៃថ្ងៃបុណ្យ។ បន្ទាប់ពីកម្មវិធីអុជធូបដើម្បីសម្តែងការគោរពចំពោះស្តេច Hung គណៈប្រតិភូ និងជនវៀតណាមនៅឯបរទេសដែលបានចូលរួមបានរីករាយនឹងការសម្តែងតន្ត្រី និងចម្រៀងប្រជាប្រិយ Quan Ho ដែលបង្កប់នូវអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជាតិនោះ គឺជាតួអង្គក្នុងសហគមន៍ដែលសំដែង។

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Duy Nhien ប្រធានសមាគមវៀតណាមនៅសាធារណៈរដ្ឋឆែកបានចាត់ទុកថា សហគមន៍វៀតណាមនៅសាធារណរដ្ឋឆេកកំពុងមានការរីកចម្រើន និងសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសង្គមរបស់ប្រទេសម្ចាស់ផ្ទះ។

ទន្ទឹមនឹងនោះ សមាជិកសហគមន៍ក៏តែងតែសម្លឹងឆ្ពោះទៅមាតុភូមិរបស់ខ្លួន ផ្សព្វផ្សាយប្រពៃណីដ៏មានតម្លៃរបស់ប្រទេសជាតិនៅក្នុង "មាតុភូមិទីពីរ" របស់ពួកគេ។ រូបភាពដ៏ស្រស់ស្អាតទាំងនេះនៃសហគមន៍វៀតណាមនៅសាធារណរដ្ឋឆេកពិតជាកក់ក្តៅដួងចិត្តនៃបុព្វបុរសរបស់យើង។

តាងនាមឱ្យបេសកកម្មការទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆេក ឯកអគ្គរដ្ឋទូត Duong Hoai Nam បានរំលឹកឡើងវិញនូវសារៈសំខាន់ដ៏អស្ចារ្យនៃខួបនេះ ដែលជំនឿលើការថ្វាយបង្គំស្តេច Hung បានក្លាយទៅជាអត្តសញ្ញាណប្រពៃណី និងសីលធម៌ដ៏រឹងមាំ ដែលបានបន្សល់ទុក និងបន្តទៅជំនាន់ ប្រជាជនវៀតណាម គឺជាការបង្ហាញពីការគោរព និងដឹងគុណរបស់កូនចៅដល់ជំនាន់ដូនតា។

ទន្ទឹមនឹងនោះ នេះក៏ជាសកម្មភាពខាងវិញ្ញាណ បួងសួងសុំសន្តិភាពរបស់ប្រទេស និងប្រជាជន ព្រមទាំងបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅនៃចំណងសាមគ្គីភាព សេចក្តីស្រឡាញ់ និងការជួយគ្នាទៅវិញទៅមករបស់សហគមន៍ជនជាតិវៀតណាម។ ដោយមានអត្ថន័យនោះ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ជនជាតិវៀតណាមនៅឯបរទេសនៅសាធារណរដ្ឋឆែកនឹងបន្តលើកកម្ពស់ប្រពៃណីវប្បធម៌ដ៏ល្អរបស់ប្រទេសជាតិ បង្កើនការជួយគ្នាទៅវិញទៅមកក្នុងជីវភាព និងការងារ ព្រមទាំងកសាងសហគមន៍អភិវឌ្ឍន៍សមាហរណកម្មល្អជាមួយសហគមន៍មូលដ្ឋាន ហើយតែងតែសម្លឹងឆ្ពោះទៅមាតុភូមិ និងប្រទេស។

ថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ ជារៀងរាល់ឆ្នាំ គឺជាថ្ងៃរំលឹកគុណូបការៈរបស់ប្រជាជនវៀតណាមនៅទូទាំង ៥ ទ្វីប។ ឆ្លៀតក្នុងឱកាសនេះ ប្រជាជនវៀតណាមនៅឯបរទេសរបស់យើងក្នុងប្រទេសជាច្រើនលើពិភពលោកបានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធស្ដេច Hung ដោយស្មោះស្ម័គ្រចំពោះបុព្វបុរសរបស់ពួកគេ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ