Trending now
ដំណើរស្វែងរកមិត្តរួមប្រយុទ្ធក្នុងចំណោមព្រៃព្រឹក្សានៃប្រទេសកម្ពុជា
យុគសម័យ - ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្រុម K72 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥៧ រូប នៅប្រទេសកម្ពុជា។ នៅពីក្រោយបណ្តាតួលេខទាំងនោះ គឺជាដំណើរពោរពេញដោយភាពលំបាកវេទនារបស់បណ្តាយុទ្ធជនដែលបំពេញភារកិច្ចសម្តែងការដឹងគុណ ខណៈពេលដែលស្លាកស្នាមសង្គ្រាមកាន់តែរំសាយទៅៗតាមពេលវេលា។
អដ្ឋិធាតុយុទ្ធជនពលីជាង ២១.០០០ នាក់នៅខេត្តដុងថាប់ នឹងត្រូវយកសំណាក ADN
យុគសម័យ - អនុវត្តយុទ្ធនាការ «៥០០ ថ្ងៃយប់ជំរុញខ្លាំងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» ខេត្តដុងថាប់កំពុងដាក់ពង្រាយការយកសំណាក និងប្រគល់សំណាកអដ្ឋិធាតុយុទ្ធជនពលី ដើម្បីបម្រើដល់ការធ្វើកោសល្យវិច័យ ADN។ តាមផែនការ ផ្នូរយុទ្ធជនពលីជាង ២១.០០០ ផ្នូរដែលមិនទាន់កំណត់អត្តសញ្ញាណបាន ឬខ្វះព័ត៌មាននៅលើភូមិសាស្ត្រខេត្ត នឹងត្រូវយកសំណាក សំដៅឈានទៅរកការកំណត់អត្តសញ្ញាណជាជំហានៗ ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់សាច់ញាតិ និងគ្រួសារយុទ្ធជនពលី។
វៀតណាមជំរុញសមភាពយេនឌ័រនៅក្នុងវិស័យច្បាប់អន្តរជាតិនៅអង្គការសហប្រជាជាតិ
យុគសម័យ - ថ្មីៗនេះ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិនៅ New York ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានប្រធានរៀបចំកិច្ចពិភាក្សាតុមូលអន្តរជាតិក្រោមប្រធានបទ «ការចូលរួមប្រកបដោយសមភាព និងបរិយាបន្នជារបស់ស្ត្រីនៅក្នុងវិស័យច្បាប់អន្តរជាតិ៖ មេរៀនពិសោធន៍ និងដំណោះស្រាយជម្នះបណ្តារបាំងនាពេលបច្ចុប្បន្ន»។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង ៨០ ប្រទេស ព្រមទាំងជួរអ្នកជំនាញ អ្នកប្រកាសវិទ្យា អ្នកច្បាប់ ទីប្រឹក្សាច្បាប់ និងបណ្តាអង្គការដែលធ្វើសកម្មភាពនៅក្នុងវិស័យជំរុញសមភាពយេនឌ័រយ៉ាងច្រើនកុះករ។
វៀតណាម ចូលរួមក្នុងក្រុមមិត្តភក្តិនៅអង្គការសហប្រជាជាតិ ស្តីពីការបង្ការនិងប្រឆាំងការជួញដូរមនុស្សដោយប្រើប្រាស់បច្ចេកវិទ្យា
យុគសម័យ - នាថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក បានប្រព្រឹត្តទៅពិធីប្រកាសបង្កើត "ក្រុមមិត្តភក្តិនៅអង្គការសហប្រជាជាតិ ស្តីពីការបង្ការនិងប្រឆាំងការជួញដូរមនុស្សដោយប្រើប្រាស់បច្ចេកវិទ្យា"។
ខេត្ត Ca Mau ដាក់ឱ្យអនុវត្តសាកល្បង "គំរូឌីជីថលនៅមូលដ្ឋាន" ដោយនាំយកការផ្លាស់ប្តូរឌីជីថលទៅដល់គ្រប់ភូមិ និងសង្កាត់
យុគសម័យ - សំដៅធ្វើឱ្យជាក់ស្តែងឡើងនូវបណ្តាគោលដៅកសាងរដ្ឋាភិបាលអេឡិចត្រូនិក និងរដ្ឋាភិបាលឌីជីថល ទៅតាមកម្មវិធីកែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថលក្នុងឆ្នាំ ២០២៦ នេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានប្រកាសដាក់ចេញនូវផែនការដាក់ឱ្យអនុវត្តការកសាង "គំរូឌីជីថលនៅមូលដ្ឋាន" នៅលើភូមិសាស្ត្រខេត្ត។ នេះត្រូវបានចាត់ទុកថាជាជំហានឈានជើងដ៏សំខាន់មួយ សំដៅនាំយកការផ្លាស់ប្តូរឌីជីថលឱ្យចូលទៅកៀកជិតនឹងប្រជាពលរដ្ឋបន្ថែមទៀត ដោយយកថ្នាក់ភូមិ និងសង្កាត់ធ្វើជាភូមិសាស្ត្រស្នូល ដើម្បីបង្កើតឡើងនូវបណ្តាគំរូឌីជីថលដែលមានលក្ខណៈជាក់ស្តែង មានប្រសិទ្ធភាព និងមានលទ្ធភាពពង្រីកបន្តបាន។
អង្គការ CHAI (សហរដ្ឋអាមេរិក)៖ កិច្ចសហប្រតិបត្តិការសុខាភិបាលកសាងជំនឿចិត្ត និងបង្កើតទំនាក់ទំនងប្រកបដោយនិរន្តរភាព
យុគសម័យ - ចាប់ពីការព្យាបាលជំងឺ HIV សម្រាប់កុមារ ការបង្ការនិងបង្ក្រាបជំងឺរបេង រហូតដល់ការគាំទ្រគ្រប់គ្រងទិន្នន័យ និងខ្សែច្រវាក់ផ្គត់ផ្គង់ អង្គការ Clinton Health Access Initiative (CHAI/សហរដ្ឋអាមេរិក) បានរួមដំណើរជាមួយប្រទេសវៀតណាមនៅក្នុងសកម្មភាពថែទាំសុខភាពសហគមន៍។ នៅក្នុងការផ្លាស់ប្តូរមតិជាមួយទស្សនាវដ្តីយុគសម័យ អនុប្រធានអង្គការ CHAI លោក Zachary Katz បានវាយតម្លៃខ្ពស់ចំពោះជំហានរីកចម្រើនរបស់វៀតណាមនៅក្នុងវិស័យសុខាភិបាល ព្រមទាំងបានសម្តែងនូវជំនឿចិត្តលើទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។
ការបន្ត "ដំណើរការសាបព្រោះពន្លកបៃតងនៃក្តីសង្ឃឹម" សម្រាប់កុមារពិការនៅខេត្ត Dien Bien
យុគសម័យ - ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ មិថុនា កម្មវិធី "ដំណើរការសាបព្រោះពន្លកបៃតងនៃក្តីសង្ឃឹម" សម្រាប់ការវះកាត់កុមារពិការដែលមានជីវភាពខ្វះខាតនៅក្នុងភូមិសាស្ត្រខេត្ត Dien Bien ឆ្នាំ ២០២៦ កំពុងប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកខេត្ត។ កុមារដែលមានពិការភាពផ្សេងៗចំនួន ៣៧០ នាក់ ទទួលបានការជួយជ្រោមជ្រែងដើម្បីពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងវះកាត់។
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ
យុគសម័យ - នៅក្នុងឆ្នាំ ២០២៦ នេះ ខេត្ត Gia Lai នឹងអនុវត្តគម្រោង និងផែនការចំនួន ១៦ ដើម្បីរៀបចំការស្នាក់នៅប្រកបដោយស្ថិរភាពជាបន្ទាន់ជូនប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ជាមួយកញ្ចប់ថវិកាសរុបជាង ២.១០០ ពាន់លានដុង សំដៅរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ នៅក្នុងឃុំចំនួន ៨ ដែលជាបណ្តាតំបន់មានហានិភ័យខ្ពស់ក្នុងការកើតឡើងនូវការបាក់ដី ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិ។