Trending now
វៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ានដែលបានឡើងកម្រិតក្នុងបញ្ជីរៀបចំណាត់ថ្នាក់“ អំណាចទន់” សកលលោកក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩
យោងតាមរបាយការណ៍សន្ទស្សន៍អំណាចទន់សកលលោក (Brand Finance Global Soft Power Index Report) ឆ្នាំ ២០២១ ដែលទើបបានប្រកាសនាពេលថ្មីៗនេះ បានឲ្យដឹងថាវៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ានដែលបានឡើងកម្រិតក្នុងបញ្ជីរៀបចំណាត់ថ្នាក់“ អំណាចទន់” សកលលោក។
វេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលើកទី ៣៖ អង្គប្រជុំចំនួន ៣០០ នាក់នឹងចូលរួមចំណែកក្នុងការស្ថាបនានិងអភិវឌ្ឍន៍ប្រទេសជាតិ
យុគសម័យ - ក្រោមប្រធានបទ“ វៀតណាមឆ្នាំ ២០៤៥” វេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលើកទី ៣ បានផ្តោតសំខាន់ទៅលើការពិភាក្សាអំពីចក្ខុវិស័យបេសកកម្មតួនាទីនិងសមត្ថភាពរបស់ពួកគេក្នុងការចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា៖ សាកលភាវូបនីយកម្មគឺជាកត្តាសំខាន់មួយសម្រាប់កំណើនសកលលោក
យុគសម័យ - សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី ៥ ខែកញ្ញាបានសង្កត់ធ្ងន់ថាការជំរុញសកលភាវូបនីយកម្មនិងពាណិជ្ជកម្មពហុភាគី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចសកលលោក។
វៀតណាមបានលើកឡើងនូវសំណើចំនួន ៤ ដើម្បីរួមដៃគ្នាជាមួយសកលលោកបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីឌ១៩ (COVID-19)
យុគសម័យ - លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Pham Binh Minh បានបញ្ជាក់ថាតាមសមត្ថភាពរបស់ខ្លួនវៀតណាមនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីឌ១៩នេះនិងត្រៀមខ្លួនផ្តល់គ្រឿងសម្ភារៈបរិក្ខារពេទ្យដែល “ផលិតដោយវៀតណាម” (Made in VietNam) ដើម្បីរួមដៃគ្នាជាមួយសកលលោកក្នុងការការពារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ផងដែរ ។
តភ្ជាប់ប្រព័ន្ធចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មីរបស់វៀតណាមជាមួយសកលលោក
សកម្មភាពនេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃទិវាសហគ្រិនភាពវៀតណាម (Techfest Vietnam) នៅសហរដ្ឋអាមេរិក នាថ្ងៃទី ១៣ ខែកញ្ញា ដោយមានការ ចូលរួមពីបញ្ញវន្ត សហគ្រិនវៀតណាមប្រមាណ ២០០ នាក់ ជាមួយវិនិយោគិន និងអ្នកជំនាញនៅ Silicon Valley ផងដែរ។
ធនាគារកណ្តាលសហរដ្ឋអាមេរិក (FED) បានកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងចាប់តាំងពី វិបត្តិហិរញ្ញវត្ថុសកលលោក
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារខឿនសេដ្ឋកិច្ចអាមេរិកពីការធ្លាក់ចុះជាសកល ធនាគាកណ្តាលសហរដ្ឋអាមេរិក (FED) បានប្រកាសកាលពីថ្ងៃទី ៣១ ខែកក្កដាថានឹងកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលលោកនាឆ្នាំ២០០៨។
សិស្សកម្ពុជា ដណ្តើមបានមេដាយមាស ចំនួន១៧ ក្នុងកម្មវិធីប្រកួតប្រជែង គម្រោងស្រាវជ្រាវ ទិវាប្រវត្តិសាស្ត្រធម្មជាតិសកលលោក ឆ្នាំ២០១៩
នៅក្នុងកម្មវិធីប្រកួតប្រជែង គម្រោងស្រាវជ្រាវ ទិវាប្រវត្តិសាស្ត្រធម្មជាតិសកលលោក ឆ្នាំ២០១៩ ដែលបានធ្វើឡើង នៅទីក្រុងសៀងហៃ ប្រទេសចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែកក្កដាកន្លងទៅនេះ, សិស្សកម្ពុជា ដណ្តើមបានមេដាយ សរុបចំនួន៣៩គ្រឿង ក្នុងនោះ មេដាយមាសចំនួន១៧, មេដាយប្រាក់ចំនួន១៦ និងមេដាយសំរឹទ្ធិចំនួន ៦គ្រឿង។ នេះបើយោងតាមគេហទំព័រ
វៀតណាមចូលរួមក្នុងការ “រៀបចំរចនាសម្ពន្ធ័សកលលោក” នៅក្នុងសម័យបដិវត្ត ៤.០
យុគសម័យ - ដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល WEF Davos ឆ្នាំ 2019 របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc លើកនេះបាននាំមកនូវសារដ៏សំខាន់អំពីគោលមាគ៌ា ទិសដៅ គោលនយោបាយនិងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកែទម្រង់ប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិ។
កិច្ចព្រមព្រៀងសកលលោកស្តីពីការធ្វើចំណាកស្រុកបានអនុម័តជាផ្លូវការ
យុគសម័យ - ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែធ្នូ បានប្រព្រឹត្តទៅ “សប្តាហ៍ចំណាកស្រុកអន្តរជាតិ” ដោយអង្គការសហប្រជាជាតិរៀបចំឡើងនៅទីក្រុងម៉ារ៉ាកេស្ហៈ (នៃប្រទេសម៉ារ៉ុក) ។ ក្នុងចំណោមសកម្មភាពជាង ៧០ ដែលបានប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ កិច្ចប្រជុំអន្តររដ្ឋាភិបាលដើម្បីអនុម័តនូវកិច្ចព្រមព្រៀងសកលលោកស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថភាពនិងមានសណ្ដាប់ធ្នាប់ (GCM) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែធ្នូឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបញ្ជាក់ពីការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហារួមនៃសកលលោក
នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នៅប្រទេសអូទ្រីស ព្រះរាជាណាចក្របែលហ្សិក ដាណឺម៉ាក សហភាពអឺរ៉ុប (EU) និងចូលរួមកិច្ចប្រជុំកំពូល ASEM 12 ក៏ដូចជា កិច្ចប្រជុំកំពូលភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលលោកដល់ឆ្នាំ២០៣០ (P4G) ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំលើកទី៦ មហាសន្និបាតមូលនិធិបរិស្ថានសកលលោក
យុគសម័យ - នាព្រឹកថ្ងៃទី២៧មិថុនា អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំលើកទី៦នៃមហាសន្និបាត មូលនិធិបរិស្ថានសកលលោក (GEF) ដែលបានប្រារព្ធនៅទីក្រុង Da Nang (វៀតណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ប្រសិនបើយើងគ្មានដំណោះស្រាយគ្រឹះ គឺប្រទេសទាំងអស់ក៏ដូចជាប្រជាជនគ្រប់រូបនឹងទទួលរងផលវិបាកដែលមិនអាចទាយទុកជាមុនបាន”។
ប្រកាសរបាយការណ៍សកលលោករបស់ UNESCO ឆ្នាំ២០១៨ស្ដីពីការរៀបចំរចនាសម្ព័ន្ធគោលនយោបាយវប្បធម៌ឡើងវិញ
នាថ្ងៃទី២៣ ឧសភា នៅទីក្រុងហាណូយ អង្គការវិទ្យាសាស្ត្រ អប់រំនិងវប្បធម៌អ.ស.ប (UNESCO) និងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានសហការរៀបចំពិធីប្រកាសរបាយការណ៍ សកលលោករបស់ UNESCO ឆ្នាំ២០១៨ ដោយប្រធានបទ “រៀបចំរចនាសម្ព័ន្ធគោលនយោបាយវប្បធម៌ឡើងវិញ៖ ជំរុញភាពច្នៃប្រឌិតដើម្បីវឌ្ឍនភាព”។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។